en     km
en     km

១១ នាក់រងរបួស បន្ទាប់ពីរថយន្តបើកបុករះហ្វូងមនុស្សនៅជិតសារមន្ទីរទីក្រុងឡុង

Share

ក្រុងឡុងៈយ៉ាងហោចណាស់មនុស្ស ១១ នាក់បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលរថយន្តមួយបានបើកឡើងលើផ្លូវថ្មើរជើង ហើយបុករះអ្នកធ្វើដំណើរនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនាទីក្រុងឡុងដ៍។ ភ្លាមៗជនប្រព្រឹត្តត្រូវបានប៉ូលីសចាប់ខ្លួន ពីបទសង្ស័យថាបើកបរបង្កគ្រោះថ្នាក់។

ប៉ូលិសនិយាយថា ករណីនេះជាឧបទ្ទវហេតុចរាចរណ៍តែប៉ុណ្ណោះ ដោយប៉ូលីសដកការសង្ស័យពីអំពើភេរវករ។ ប៉ុន្តែការវាយប្រហារនេះ ជាលើកទីបីហើយនៅក្នុងរដ្ឋធានីប្រទេសអង់គ្លេសនៅឆ្នាំនេះ។

ជនរងគ្រោះត្រូវបានគេរាយការណ៍មកថា មិនអាចឈានដល់គ្រោះថ្នាក់បាត់បង់ជីវិតនោះទេ៕

 

Share

Image
Image
Image