en     km
en     km

ឱកាស​ការងារ​ជាង​ ២ ​ម៉ឺន​កន្លែង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ​២០១៨

Share

ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឱ្យ​ដឹង​ថា​ ឱកាស​ការងារ​មាន​ប្រមាណ​ ២​ ម៉ឺន​កន្លែង​ និង​តម្រូវការ​ទីផ្សារការងារ​មានប្រមាណ​៣​ម៉ឺន​នាក់​។​

លោក​ ធូ​ វិ​រៈ​ជូន​សេចក្តីរាយការណ៍​

ការ​តាំងពិព័រណ៍​ការងារ​ស្តី​ពី​«​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០១៨​ »​ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​ ២៧​ និង​ ២៨​ ខែ​ តុលា​ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​។រូបភាព៖ ក្រសួងការងារ

​ការ​តាំងពិព័រណ៍​ការងារ​ស្តី​ពី​«​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០១៨​ »​ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​ ២៧​ និង​ ២៨​ ខែ​ តុលា​ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​។​ ពិ​ពរ​ណ៍​ការងារ​ មាន​គោលបំណង់​ជំរុញ​ឱ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ទទួល​បានការ​ងារ​ ហើយ​ម្ចាស់​ក្រុមហ៊ុន​ទទួល​បាន​បុគ្គលិក​បម្រើ​ការងារ​យ៉ាង​ទូលំទូលាយ​។​

​ពិព័រណ៍​ការងារ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)។

​លោក​ ហៃ​ ហ៊ុន​ឡេ​ង​ អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ បាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​ ២២​ តុលា​នេះ​ថា​ ការ​តាំងពិព័រណ៍​ការងារ​នៅ​កោះ​ពេជ្រ​មាន​ក្រុមហ៊ុន​ និង​ស​គ្រាស​ធំ​ប្រមាណ​ ១៣០​ បាន​ដាក់​ស្តង់​ពិព័រណ៍​ការងារ​។​ ក្រុមហ៊ុន​ទាំងនោះ​ មក​ពី​វិស័យ​ធនាគារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ សំណង់​ សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​ ទូរ​គម​គម​ន៍​ និង​វិស័យ​ជា​ច្រើន​ទៀត​នឹង​បង្ហាញ​នៅ​តាម​ស្តង់​ពិព័រណ៍​ប្រមាណ​ ៣០០​ ស្តង់​។​

​លោក​ ហៃ​ ហ៊ុន​ឡេ​ង​៖«​យ៉ាង​ហោច​ណាស់​ប៉ាន់​ស្មានថា​មិន​តិច​ជាង​២​ម៉ឺន​ឱកាស​ការងារ​ដែរ​ ហើយ​ទន្ទឹម​នឹង​នេះ​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​សហគ្រាស​ក៏​ដូច​តំណាង​និយោជក​ដែល​ចូលរួម​តាំង​បង្ហាញ​អាច​នឹង​ធ្វើការ​ជ្រើសរើស​បុគ្គលិក​កម្លាំង​ពលកម្ម​ដែល​សុទ្ធ​សឹង​ជា​អ្នក​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​ការងារ​ ហើយ​ជា​អ្វី​ដែល​​កំពុង​ត្រូវ​ការងារ​មិន​តិច​ជាង​៣​ម៉ឺន​នាក់​»​។​

​លោក​ ហ៊ុន​ ឡេ​ង​ បន្ថែម​ថា​ ដើម្បី​លើកកម្ពស់​ក្នុង​វិស័យ​ការងារ​ក្រសួង​ការងារ​បាន​បង្កើត​កម្មវិធី​ប្រកួត​ជ្រើសរើស​កម្មករនិយោជិត​ឆ្នើម​ និង​ការ​ប្រកួត​ប្រ​ជែក​រោងចក្រ​សហគ្រាស​ស្អាត់​តាម​ស្តង់ដារ​ការងារ​។​
​លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​សមាគម​រោង​ចក​ក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ថ្លែង​ថា​ ក្រៅពី​សមត្ថភាព​ជំនាញ​អ្នក​ស្វែងរក​ការងារ​ត្រូវ​តែ​មាន​ផលិតភាព​ការងារ​ ដើម្បី​ជា​ឱកាស​ទទួល​បានការ​ងារ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​ការងារ​ឆ្នាំ​នេះ​។​ លោក​ណែនាំ​ឱ្យ​សិស្ស​និស្សិត​គួរ​ងារ​មក​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែង​ជើង​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​៖ «​វិស័យ​កាត់ដេរ​និង​ស្បែង​យើង​មាន​ជាង​៥២០​រោងចក្រ​ជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហើយ​ ៦០​ រោងចក្រ​ផលិត​ស្បែង​ជើង​ អ​ញ្ចឹ​ង​ឱកាស​ការងារ​ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុង​វិស័យ​របស់​យើង​។​យើង​មានមុខ​តំណែង​ខ្ពស់​ល្អជា​ច្រើន​ផ្សេង​ទៀត​ដូច​វិស័យ​ឯកជន​ទូទៅ​ដែរ​ពីព្រោះ​រោងចក្រ​ក៏​ជា​ក្រុមហ៊ុន​ដែរ​ ដែល​ត្រូវ​មាន​អ្នកគ្រប់គ្រង​ឧ​ទារ​ណ៍​ រ​ដ្ឋា​បាល​ អ្នកគ្រប់គ្រង​ធនធានមនុស្ស​ គណនី​ និង​ហិរញ្ញវត្ថុ​ អ្នកគ្រប់គ្រង​ការងារ​…»​។​

​លោក​ ហៃ​ ហ៊ុន​ឡេ​ង​ អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ៩​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ មាន​អ្នក​ស្វែងរក​ការងារ​ធ្វើ​ជិត​១​ម៉ឺន​នាក់​ដែល​បាន​ផ្ញើ​ប្រវត្តិរូប​សង្ខេប​មក​កាន់​គេហទំព័រ​ជ្រើស​រើស​ការងារ​របស់​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​។​

​លោក​ ហៃ​ ហ៊ុន​ឡេ​ង​ រំពឹង​ថា​ សិស្ស​និស្សិត​ យុវជន​ និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​នឹង​ចូលរួម​ទស្សនា​ពិ​ពរ​ណ៍​ការងារ​ប្រមាណ​៣​ម៉ឺន​នាក់​។​ ការណ៍​នេះ​លោក​អំពាវនាវ​អ្នក​ស្វែងរក​ការងារ​ ធ្វើ​ដែល​មក​ទស្សនា​ត្រូវ​ភ្ជាប់​ប្រវត្តិរូប​សង្ខេប​(CV)​មក​តាម​ខ្លួន​ ដើម្បី​ដាក់​ពាក្យ​រក​ការងារ​ផ្ទាល់​ជាមួយ​និយោជក​៕

Share

Image
Image
Image