en     km
en     km

ឪពុកចុង​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​កូនដើម​

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ទី​១​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ ត្រូវជា​ឪពុកចុង​ ដែល​បាន​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​កុមារី​ម្នាក់​ ដែល​ត្រូវជា​កូនដើម​។​ ការ​ចាប់ខ្លួន​បុរស​ម្នាក់​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​រូបគេ​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​ ដែល​ត្រូវជា​កូនដើម​។​ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​។​

​កុមារី​ រង​គ្រោះ​មាន​អាយុ​ ១២​ឆ្នាំ​ ត្រូវ​បាន​ឪពុកចុង​ឈ្មោះ​ ទុំ​ សេរី​វី​ អាយុ​ ៣១​ឆ្នាំ​ បង្ខំ​រំលោភ​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ ។​ នៅ​ពេល​នេះ​ ជនសង្ស័យ​ដែល​ជា​ឪពុកចុង​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។​

​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ ខាង​កិច្ចការ​សង្គម​ និង​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ សំណូមពរ​ដល់​អាជ្ញាធរ​ និង​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​ អនុវត្ដន៍​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​សម្រាប់​ជន​ទាំងឡាយ​ណា​ ដែល​បាន​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ដ​អំពើ​ចាប់រំលោភ​លើ​ស្ដ្រី​ និង​កុមារី​។​ សូម​ជម្រាប​ថា​ អំពើ​រំលោភ​ផ្លូវភេទ​ គឺជា​អំពើ​ដែល​ខុស​នឹង​ហើយ​ជនល្មើស​ត្រូវ​តែ​មានទោស​យោង​ទៅ​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ យោង​តាម​ច្បាប់​ស្ដី​ពី​ការ​រំលោភ​ផ្លូវភេទ​ ត្រង់​មាត្រា​ ៣៩​ បាន​ចែង​ថា​ ជន​ដែល​ប្រព្រឹត្ដ​ការ​ចាប់​ ឬ​ បង្ខំ​រំលោភ​ផ្លូវភេទ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ពី​ ៥​ឆ្នាំ​ ទៅ​ដល់​ ១០​ឆ្នាំ​៕

Share

Image
Image
Image