en     km
en     km

ឧទ្ធម្ភាគចក្រ​យោធា​រុ​ស្ស៊ី​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​កំឡុង​សង្គ្រាម​នៅ​ស៊ី​រី​

Share

ស៊ីរី៖ ​ឧទ្ធម្ភាគចក្រ​យោធា​រុ​ស្ស៊ី​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក្នុង​នោះ​មនុស្ស​ប្រាំ​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បាន​ស្លាប់​។​  កងទ័ព​រុ​ស្ស៊ី​បាន​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​ក្នុង​ឧបទ្ទវហេតុ​ដូច​គ្នា​នេះ​ ចាប់តាំងពី​រុ​ស្ស៊ី​បាន​បើក​យុទ្ធនាការ​ផ្លូវអា កាស​របស់​ខ្លួន​កាលពី​ខែកញ្ញា​មក​។​

រូបគំនរឧទ្ធម្ភាគចក្រយោធារុស្ស៊ីដែលបានធ្លាក់នៅស៊ីរី។រូបភាពBBC
រូបគំនរឧទ្ធម្ភាគចក្រយោធារុស្ស៊ីដែលបានធ្លាក់នៅស៊ីរី។រូបភាពBBC

​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា​  ឧទ្ធម្ភាគចក្រ​យោធា​ Mi-8​ ប្រភេទ​ដឹក​ជញ្ជូន​នេះ​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ខេត្ត​អ៊ី​ដ​លី​ប​ ។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​និយាយ​ថា​ ឧទ្ធម្ភាគចក្រ​យោធា​នេះ​ត្រូវ​បាន​បាញ់ប្រហារ​បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​ការ​ផ្តល់​ជំនួយ​ដល់​ទ័ព​រុ​ស្ស៊ី​ ដែល​កំពុង​ឡោម​ព័ទ្ធ​ទីក្រុង​អា​ឡេ​ប៉ូ​។​

​តែ​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិនដឹង​ច្បាស់លាស់​ទេ​ថា​ ក្រុម​ណា​ជា​អ្នក​បាញ់ប្រហារ​ឧទ្ធម្ភាគចក្រ​នេះ​ទេ​។​

Jabhat​ Fateh​ al-Sham​ -​ បាន​គេ​ស្គាល់​ថា​ជា​អតីត​ Jabhat​ al-Nusra​ -​ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​សកម្មប្រយុទ្ធ​ក្នុង​ខេត្ត​នេះ​ ហើយ​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ប្តេជ្ញា​ដើម្បី​ប្រឆាំង​នឹង​កងកម្លាំង​រុ​ស្ស៊ី​។​

​សូម​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​នេះ​ បាន​ដឹក​យានិក​ចំនួន​បី​ និង​មន្ត្រី​រុ​ស្ស៊ី​ពីរ​នាក់​៕

ប្រភព​៖​ BBC

Share

Image
Image
Image