en     km
en     km

ឧត្តមសេនីយ៍អាមេរិក៖កងកម្ម៉ង់ដូអត្តឃាតសម្លាប់បីនឡាឌែនមានផែនការចូលវេណេហ្សូអេឡាចាប់ម៉ាឌូរ៉ូ

Share

កងកម្ម៉ង់ដូពិសេសនៃកងនាវា Navy Seal  សហរដ្ឋអាមេរិក​ដែល​បានបាញ់សម្លាប់និងរឹបអូសសាកសពមេភេរវករ​អាល់កៃដា​ប៊ីនឡា​ឌែន​នៅ​ក្នុង​ប្រទេសប៉ាគិស្ថានហើយយកទៅ​ទំលាក់នៅ​ក្នុង​សមុទ្រ ត្រូវ​បានរាយ​ការណ៍​​មក​ថា ក្រុមនេះទំនងនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកូឡំប៊ី នៅ​ពេល​​ខាង​មុខ​នេះ ដើម្បី​ធ្វើការ​វាយឆ្មក់ ហើយចាប់ខ្លួន លោកនីកូឡាសម៉ាឌូរ៉ូ ប្រធានា​ធិបតី​វេណេ​ហ្សូអេ​ឡា​។

បណ្ដាញផ្សាយព័ត៌មានFox News បានស្រង់សម្ដីឧត្តមសេនីយ៍ចូលនិវត្តិន៍ម្នាក់ នៃសហរដ្ឋ​អាមេរិកគឺលោក Rob O’Neill ដែលធ្លាប់ដឹកនាំកងកម្ម៉ង់ដូរ ពិសេស Navy Seal បាននិយាយថា អាមេរិក​នឹងបញ្ជូន ក្រុមកំម៉ង់ដូពិសេសនេះ ចូលទៅប្រទេសវេណេហ្សូអេឡា ដើម្បី​រំដោះ​ចំណាប់ខ្មាំង​របស់អាមេរិក កំពុងឃុំខ្លួននៅក្នុងប្រទេសវេណេហ្សូអេឡា។ តាមអតីតឧត្តមសេនីយ៍រូបនេះ​នៅ​ពេលក្រុ្មមនេះចូលទៅដល់ទីកន្លែងនៃការឃុំចំណាប់ខ្មាំង គឺហិង្សានឹងផ្ទុះឡើងហើយ​ពេលនោះ គឺការវាយឆ្មក់ដើម្បី បញ្ចប់របបលោកម៉ាឌូរ៉ូ​ដោយចាប់​ខ្លួនបុរសនេះតែម្ដង។

ឧត្តមសេនីយ៍ម្នាក់ទៀត គឺ លោក Robert Scales ក៏បានប្រាប់ FOX Businessថា សហរដ្ឋអាមេរិក ពិតជាប្រើប្រាស់កងទ័ពដើម្បីលុកលុយប្រទេសវេណេហ្សូអេឡា ទោះបីពេលណាក៏ដោយ។ លោកថា សកម្មភាពនេះ អាចនឹងស្ដែងឡើងចេញពីប្រទេសកូឡុំប៊ី ហើយចំពេលដែលអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសគុយបា។ សហរដ្ឋអាមេរិក បានបញ្ចូនកងទ័ពពិសេសចំនួន៨៥០០នាក់ទៅដាក់ពង្រាយនៅព្រំដែនវេណេហ្សូអេឡានិង កូឡុំប៊ីរួចហើយ។

គេរំពឹងថា អាមេរិកនឹងបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រវេណេហ្សូអេឡានៅប៉ុន្មានសប្ដាហ៍ទៀតនេះដែលក្នុងនោះគឺមានកងកំម៉ង់ដូពិសេសនេះ នឹងធ្វើដំណើរតាមនាវាចម្បាំងនោះដែរ។

តែសូមជម្រាបថា កងកម្ម៉ង់ដូពិសេសនៃកងនាវា Navy Seal បានវាយឆ្មក់ ចូលលំនៅដ្ឋានរបស់មេភេរវករ អាល់កៃដានៅតំបន់ខ្ពង់រាបមួយនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃ២ឧសភាឆ្នាំ២០១១ ហើយ​បានបាញ់សម្លាប់និងរឹបអូសសាកសពយកទៅទំលាក់ចោលនៅក្នុងសមុទ្រនៃប្រទេសអារ៉ាប់។ តាម មន្ត្រីអាមេរិក  ពុំមានប្រទេសណាមួយ ជាពិសេស ប្រទេសកំណើតរបស់ប៊ីនឡាឌែន គឺប្រទេសអារ៉ាប់ប៊ីសាវអូឌីត បានសម្រេចមកយកសាកសពនោះទេ ទើបកងទ័ពម៉ារីនរបស់អាមេរិក សម្រេចដូចនេះ ។

ដោយឡែកលោកម៉ាឌូរ៉ូពេលនេះ​បានក្លាយ​ជាសត្រូវស្លាប់រស់ជាមួយអាមេរិកទៅហើយ។

អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ព្រមានថាលោកម៉ាឌូរ៉ូគឺជាមេដឹកនាំម្នាក់នៃប្រទេសវេណេហ្សូអេឡាកាន់អំណាចបានត្រឹមមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានគាំទ្រមេបក្សប្រឆាំងជួនហ្គៃដូ ជាប្រធានរដ្ឋសភារបស់វេណេហ្សូអេឡា ជាប្រធានាធិបតីបណ្ដោះ​អាសន្ន​ដោយចាត់ទុក ម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ព្រោះតែបុរសនេះ​ជាប់ឆ្នោតដោយសារកម្ចាត់​គូប្រកួតមិន​ឱ្យចូលរួមបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១៨។

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ១៩៨៩ សហរដ្ឋអាមេរិកដែលបានចូលលុកលុយ ប្រទេសប៉ាណាម៉ា បានចាប់ខ្លួន ប្រធានាធិបតី Manuel Antonio Noriega ​នៃប្រទេសនេះយកទៅដាក់គុកនៅរដ្ឋម៉ៃអាមី។ការចាប់ខ្លួនមេដឹកនាំប៉ាណាម៉ា រូបនេះ គឺបន្ទាប់ពីអាមេរិកចោទ​បុរសនេះជាស្ដេចជួញដូរគ្រឿងញៀន ដែលបង្កអសន្តិសុខក្នុងតំបន់៕

Share

Image
Image
Image