en     km
en     km

ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ ថា​នឹង​បន្ដ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ បើ​គ្មាន​រដ្ឋាភិបាល​ថ្មី​កើតឡើង​

Share

ភ្នំពេញ៖ នាយក​រដ្ឋមន្ដ្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ប្ដេជ្ញា​ថា​ លោក​នឹង​ពិចារណា​ការ​បន្ដ​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​នៅ​ពេល​ក្រោយ​ទៀត​ ប្រសិនបើ​ព្រះរាជាណាចក្រ​នេះ​ គ្មាន​ជម្រើស​រើស​រដ្ឋមន្ដ្រី​ផ្សេង​មក​ បន្ដ​។​

នាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា។
នាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា។

តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Chanel​ News​ Asia​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ ប្រា​យុទ្ធ​ បាន​បង្ហាញ​ជំហរ​ដូចនេះ​ បន្ទាប់​ពី​រាជាណាចក្រ​ថៃ​ បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ប្រជាមតិ​ កាលពី​ថ្ងៃ​ទី​១៤​សីហា​។​

​កាលពីដើម​ស​ប្ដា​ហ៍​នេះ​ ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ថៃ​ បញ្ឈប់​ការ​ខ្វែងគំនិត​គ្នា​លើ​រដ្ឋធម្មនុញ្ញ​ ហើយ​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​បរិបទ​ថ្មី​ ពី​ការ​បោះ​ឆ្នោត​សភា​ នៅ​ឆ្នាំ​២០១៧​។​

​លោក​ឧត្ដមសេនីយ៍​បាន​ទទូច​ថា​ ការ​គ្រប់គ្រង​អំណាច​របស់​លោក​ គឺ​ដើម្បី​ម្យ៉ាង​គត់​ ស្ថេ​រ​ភាព​ សន្ដិសុខ​នៃ​រាជាណាចក្រ​ថៃ​។​ ទោះជា​យ៉ាងនេះ​ក្ដី​ ការ​ថ្លែង​របស់​លោក​ឧត្ដមសេនីយ៍​ ចាន់​ប្រា​យុទ្ធ​ ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ដ្រី​ថៃ​ កើត​ចេញពី​រដ្ឋប្រហារ​ ខែឧសភា​២០១៤​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ គណបក្ស​ធំៗ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​ចំនួន​ ជា​ពិសេស​គឺ​គណបក្ស​របស់​អតីត​របស់​នាយក​រដ្ឋមន្ដ្រី​អភិ​ស៊ិ​ត​ វេចា​ជីវ៉ា​ បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​ ឬ​រដ្ឋធម្មនុញ្ញ​ ខណៈ​ដែល​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត់​ត្រា​ ព្រមាន​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​មិន​ឆ្លុះ​បញ្ចាំង​ឆ​ន្ទះ​ពិតៗ​របស់​ពលរដ្ឋ​ថៃ​នោះ​ទេ​ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ដែល​ពួក​យោធា​រៀបរៀង​ឡើង​ មាន​ច​រិ​ក​លក្ខណៈ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ថៃ​ ៕

Share

Image
Image
Image