en     km
en     km

ឥទ្ធិពល​ខ្យល់ព្យុះ​នឹង​បង្ក​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃនេះ​ ហើយ​បន្ដ​ធ្លាក់​៣​ថ្ងៃ​ទៀត​ ចាប់ពី​ថ្ងៃ​ទី​១៤​ តទៅ

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​ ស្ដី​ពី​ឥទ្ធិ​ល​ខ្យល់ ព្យុះ​ដែល​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្វី​លី​ពិន​ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ នៅ​បណ្ដា​រាជធានី​-​ខេត្ដ​ ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​។​

raining2

​បន្ថែម​ពី​នេះ​ សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៨​ មក​រា​នេះ​ បញ្ជាក់​ទៀត​ថា​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែមករា​ រាជធានី​-​ខេត្ដ​ចំនួន​៥​ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ប​ង្គូ​រ​។​ ខេត្ដ​ទាំង​៥​ នោះ​រួម​មាន​ខេត្ដ​ ព្រៃវែង​ ស្វាយ​រៀង​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ​ និង​តំបន់​ជាប់​មាន​សមុទ្រ​។​​សេចក្ដី​ជួន​ដំ​ណឺង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​ សម្ពាធ​ទាប​មួយ​ដែល​បាន​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្វី​លី​ពិន​ បាន​កំពុង​វិ​វត្ដ​ទៅ​ជា​សម្ពាធ​សកម្ម​ ហើយ​សម្ពាធ​សកម្ម​នេះ​នឹង​វិ​វត្ដ​ទៅ​ជា​ព្យុះ​ទី​១​ ប្រចាំឆ្នាំ​២០១៧​ ដែល​មានឈ្មោះ​ថា​ មូល​ហ្វា​។​

​ព្យុះ​នេះ​នឹង​ថយឥទ្ធិពល​ជា​លំដាប់​នៅ​ពេល​វា​ធ្វើ​ដំណើរ​ចូល​ដល់​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​វា​នឹង​អស់​ឥទ្ធិពល​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣​ មក​រា​ ពេល​វា​បក់​ទៅ​ជិត​ដល់​ឆ្នេរសមុទ្រ​នៃ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​។​ ថ្វីបើ​ព្យុះ​នេះ​អស់​ឥទ្ធិពល​នៅ​បណ្ដា​ប្រទេស​ជាប់​កម្ពុជា​ក្ដី​ ប៉ុន្ដែ​ឥទ្ធិពល​របស់​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់ៗ​គ្នា​ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ មក​រា​៕

Share

Image
Image
Image