រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទាមទារឱ្យប្រទេសចិនបញ្ឈប់ការ នេសាទក្នុងដែនសមុទ្រដែលជាតំបន់នេសាទបែបប្រពៃណីរបស់ខ្លួនក្បែរកោះ Natuna ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នា ហើយបានចោទគ្នាទៅវិញទៅមកថា បានចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្ររបស់ខ្លួនរបស់ខ្លួនរៀងៗខ្លួន។
ប្រភពដដែលនេះ បន្តថាភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងខ្ពស់ បន្ទាប់ពីកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបាញ់ព្រមាននាវានេសាទចិនដែលចូលចតក្នុងដែនប្រជុំកោះ Natuna កាលពីថ្ងៃសុក្រ និងបានឃាត់ខ្លួននាវិកចិនមួយចំនួនទៀតផង។
បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រមក ក្រសួងការបរទេសចិនបានថ្លែងថា "ចិន និងឥណ្ឌូនេស៊ីសុទ្ធ តែអះអាងដូចៗគ្នាថា តំបន់នាវាចរណ៍អន្តរជាតិត្រួតគ្នានោះគឺជាកម្មសិទ្ធិរបស់ពួកគេរៀងៗខ្លួន។នៅក្នុងតំបន់នោះ។
កន្លងមក ចិនចេញមុខការពារសកម្មភាពនេសាទរបស់ខ្លួន ដោយសំអាងថា តំបន់ដែលអ្នកនេសាទចិនចូលនេសាទនោះ គឺជាដែននេសាទបែបប្រពៃណីរបស់ជនជាតិចិនតាំងពីយូរយាណាស់មកហើយ។
រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូនេស៊ី លោកស្រី Susi Pudjiastuti បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទ កាសែតមួយថា ចិនបានឆ្លើយតបយ៉ាងរួសរាន់វិញថា ចិនមិនមានជំលោះអ្វីធំដុំនោះទេជាមួយឥណ្ឌូនេស៊ី ជុំវិញបញ្ហាដែននេសាទនោះ។
រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រឥណ្ឌូនេស៊ីដដែរ បញ្ជាក់ថា ប្រទេសទាំងពីរមិនមានកិច្ចព្រមព្រៀងណាមួយក្នុងដែនសមុទ្រដែលជាហេតុនាំឱ្យ នាវានេសាទរបស់ចិន បាននេសាទ ក្នុងដែនទឹក របស់ប្រទេសរៀងៗខ្លួន ។
ប្រទេសឥណ្ឌូនេស៊ីបាន ចាប់ នាវានេសាទ ប្រទេសផ្សេងៗ ចំនួន ៥៧គ្រឿង គឺចាប់តាំងពីខែមករាមកនេះ ។ នាវាដែលឥណ្ឌូនេស៊ី រឹប អូស គឺមួយគ្រឿងមកពីប្រទេស ថៃ ៤គ្រឿងមកពី ម៉ាឡេស៊ី ៣គ្រឿង មកពីប្រទេស ចិន និង ៤៩ គ្រឿងពីប្រទេស វៀតណាម ៕
ប្រភព : CAN