en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ថា​ ទំនាក់ទំនង​ល្អជា​មួយ​ចិន​នៅ​មាន​ តែ​ស្នើ​ចិន​ឱ្យ​ឈប់​លុកលុយ​ដែនទឹក​របស់​ខ្លួន​

Share

ឥណ្ឌូ​នេ​ស៊ី៖  ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាសប្រាប់​ទៅ​ប្រទេស​ចិន​ឱ្យ​បញ្ឈប់​ការ​បញ្ជូន​នាវា​របស់​ខ្លួន​​ចូល​ទៅ​ក្នុង​ដែនទឹក​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បន្ដ​ទៀត​ ដោយ​បាន​ព្រមាន​ថា​នឹង​ចាត់ការ​ប្រឆាំង​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ (CNA)​បាន​ចុះ​ផ្សាយ​ថា​ការ​ទ​ទួ​ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​នេះ​បាន​តវ៉ា​ជា​ផ្លូវការ​ ដោយ​ចោទ​ប្រទេស​ចិន​ថា​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ខ្លួន​ គឺ​បន្ទាប់​ពី​នាវា​ល្បាត​ប្រទេស​ចិន​មួយ​គ្រឿង​បាន​បើក​ល្បាត​ចូល​ដែនទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​នោះ​។​

​រដ្ឋមន្ដ្រី​សន្ដិសុខ​ជាតិ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ Luhut​ Pandjaitan​ បាន​និយាយ​ថា​ឥណ្ឌូ​នេ​ស៊ី​នឹង​បន្ដ​រក្សា​សហប្រតិបត្តិការ​ល្អ​ទៀត​ ល្កឹ​ក​ណា​តែ​ចិន​គោរព​និង​បញ្ឈប់​ការ​បញ្ជូន​នាវា​ល្បាត​ចូល​ទឹកដី​ឥ​ណ្ឌុ​នេ​ស៊ី​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​លោកស្រី​ Retno​  Marsudi​
​រដ្ឋមន្ដ្រី​ការ​បរទេស​លោកស្រី​ Retno​ Marsudi​

​រដ្ឋមន្ដ្រី​ការ​បរទេស​លោកស្រី​ Retno​  Marsudi​ បាន​និយាយ​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ឥណ្ឌូ​នេ​ស៊ី​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ប្រទេស​ចិន​ ចំពោះ​នាវា​ល្បាត​របស់​ចិន​មួយ​គ្រឿង​បាន​អម​ការពារ​ទូក​នេសាទ​ចិន​ជា​ច្រើន​គ្រឿង​ចូល​ទឹកដី​ឥ​ណ្ឌុ​នេ​ស៊ី​ ហើយ​ក្រោយមក​បាន​ប៉ះទង្គិច​ជាមួយនឹង​ទូក​នេសាទ​ឥណ្ឌូ​នេ​ស៊ី​ដែល​នៅ​ទីនោះ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ក្រុម​ប៉េ​កាំ​ង​បាន​អះអាង​ថា​ ទូក​នេសាទ​ និង​ទូក​ល្បាត​របស់​ពួក​គេ​មិន​បាន​ចូល​ទៅ​នេសាទ​ក្នុង​តំបន់​ទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​នោះ​ទេ​ ហើយ​ក៏​បាន​ទាមទារ​ឱ្យ​ឥណ្ឌូ​នេ​ស៊ី​ឈប់​ចោទប្រកាន់​បែប​នេះ​៕​

​ប្រភព​៖​ CNA

Share

Image
Image
Image