en     km
en     km

ឥណ្ឌូនេស៊ី៖ក្រពើជិត ៣០០ក្បាល ត្រូវបានសម្លាប់ដោយការសងសឹក

Share

 

ពួកមន្ត្រីឥណ្ឌូនេស៊ីនិយាយថាក្រពើ២៩២ក្បាល ត្រូវបានអ្នកស្រុកសម្រុទៅកកាប់សម្លាប់ដែល ជាការសងសឹងមួយបន្ទាប់ពីបុរសម្នាក់បានស្លាប់ដោយសារក្រពើខាំហែកស៊ី។

លោក Basar Manullang ប្រធានភ្នាក់ងារអភិរក្ស ធនធានធម្មជាតិ បាននិយាយថា អំពើនេះបានកើតឡើងកាលពីថ្ងៃសៅរិ៍ នៅខេត្តប៉ាពួរ នៃប្រទេសឥណ្ឌូនេស៊ីហើយបុរសដែលត្រូវបានក្រពើ ខាំហែកស៊ី  មានអាយុ៤៨ឆ្នាំ។ បុរសនេះបានចូលទៅកសិដ្ឋានចិញ្ចឹមក្រពើ។

តាមប្រភពរបស់សាក្សី បុរសនេះចូលទៅក្នុងកសិដ្ឋាននោះដើម្បីច្រូតស្មៅអោយគោរបស់គាត់ស៊ីហើយក៏ជួបសត្វក្រពើតែម្ដង។

ប្រភពព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Antara  ប៉ូលិសជាង ៤០នាក់ ​បានទៅរារាំងអ្នកស្រុកដែរ ប៉ុន្តែអ្នកស្រុកមិនស្ដាប់ឡើយ៕

Share

Image
Image
Image