en     km
en     km

ឥណ្ឌូចិន៖ កម្ពុជា-វៀតណាម-ឡាវប្រកាសអភិវឌ្ឍន៍តំបន់ត្រីកោណព្រំដែនរួមគ្នា

Share

ក្រុងហាណូយ៖ មេដឹកនាំប្រទេសបី ឬគេហៅថាប្រទេសឥណ្ឌូចិន មានកម្ពុជា -វៀតណាមនិងឡាវបានចុះហត្ថលេខាលើ សេចក្ដីប្រកាសរួម ដោយសន្យាជាមួយគ្នា​អនុវត្តអោយបានពេញលេញ នៃកិច្ចសហការជាមួយគ្នា លើការអភិវឌ្ឍន៍ តំបន់មានព្រំដែនរួមគ្នា ឬតំបន់ត្រីកោណ ។

តាមសារព័ត៌មានវៀតណាម Vietnam News –VNS ចុះផ្សាយជាសាធារណៈនៅថ្ងៃចន្ទ ទី២មេសានេះ ថា សេចក្ដីប្រកាសនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីទាំងបីប្រទេសនេះគឺនាយករដ្ឋ

មន្ត្រីកម្ពជា-វៀតណាម និងនាយករដ្ឋមន្ត្រីឡាវ នៅឯកិច្ចប្រជុំកំពូលនៃប្រទេសទន្លេមេគង្គនៅទីក្រុងហាណូយកាលពីថ្ងៃសោរិ៍ចុងសប្ដាហ៍កន្លងមកនេះ។ 

នាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានថ្លែ​ងនៅឯសន្និសីទសារព័ត៌មានថា ប្រទេសទាំង៣នេះ បានឯកភាពគ្នាអនុវត្តមួយដំណាក់កាលម្ដង ដែលចាប់ពីពេលនេះតទៅតំបន់ត្រីកោណនេះ លែងរឹតត្បិតការត្រួតពិនិត្យដូចមុនទៀតហើយ។ 

តាមនាយករដ្ឋមន្ត្រីវៀតណាម ក្រៅពីនេះ មេដឹកនាំប្រទេសទាំងបីបានអនុម័តផែនការមេលើតំបន់សេដ្ឋកិច្ចរួមកម្ពុជា-វៀតណាម និងឡាវ ដោយសំដៅធ្វើឱ្យមានហេដ្ឋរចនាសម្ព័ន្ធស្ថាប័នសេដ្ឋកិច្ចជាមួយនឹងការដោះដូរពលរដ្ឋទៀតផង។

នាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បញ្ជាក់ដូចនេះថា៖« យើងនឹងធ្វើឱ្យប្រសើរនូវ សកម្មភាពស្របច្បាប់ ដែលជាការបំម្រើដល់ពលរដ្ឋ សហគ្រាស និងសកម្មភាពទាំងឡាយណា ដើម្បីសម្របសម្រួល ការដឹកជញ្ជូន ថាមពលពាណិជ្ចកម្ម និងទេសចរណ៍សំដៅរួមគ្នា​ក្នុងការអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធសង្គមដែលមានការទុកចិត្តបំផុត»

តាមប្រភពរបស់ Vietnam News លោកNguyễn Xuân Phúc និងសមភាគីកម្ពុជា សម្ដេច ហ៊ុន សែន និងសមភាគីឡាវ Thongloun Sisoulith ក៏ បានឯកភាពរួមគ្នាពង្រឹងការការពារសន្តិសុខក្នុងនោះ ទប់ស្កាត់ការដឹកនាំឈើហ៊ុប ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

ចុងក្រោយលោក Nguyễn Xuân Phúc បានរំលឹកថា៖ «យើងជាបងប្អូនបេះដូងស្មោះត្រង់គឺមិនអាចខ្វះមួយបានទេ គឺដូចដើមឈើបីដើម ដុះលើភ្នំដ៏ខ្ពស់មួយ។ ខ្ញុំជឿជាក់ថា សកម្ម​ភាពដ៏ទូលំទូលាយនេះ ពោលគឺប្រទេសទាំងបីនឹងធ្វើឱ្យមានទំព័រថ្មី នៅក្នុងការអភិវឌ្ឍដែលនឹងចាប់ផ្ដើមឆាប់ៗនេះ»

កាលពីថ្ងៃទី ១៤កុម្ភៈ សមាជិកសភាកម្ពុជា ១២១រូបក្នុងនោះ មានសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិចបានអនុម័តលើកិច្ចព្រមព្រៀងស្ដីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ៕

Share

Image
Image
Image