en     km
en     km

ឥណ្ឌា​កោះហៅ​ប្រេសិត​នៅ​ប្រទេស​ណេ​ប៉ា​ល់​ត្រលប់​ទៅ​វិញ​នៅ​ពេល​ដែល​ធម្មនុញ្ញ​ថ្មី​ណេ​ប៉ា​ល់​ចូល​ជា​ធរមាន​

Share

150923-Dyna-internews-01-dara-ed

​មន្ត្រី​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ឥណ្ឌា​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ណេ​ប៉ា​ល់​ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​ បន្ទាប់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ភ្លាមៗ​ ក្រោយ​ពី​ណេ​ប៉ា​ល់​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​តាម​ព្រំដែន​ជា​ច្រើន​ស​ប្តា​ហ៍​ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​៤០​នាក់​។​

​យោង​តាម​ការ​ផ្សាយ​របស់​ Channel​ News​ Asia​ នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ណេ​ប៉ា​ល់​បាន​ចូល​ជា​ធរមាន​ កាលពី​ថ្ងៃអាទិត្យ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ទោះបីជា​មានការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ក្រុម​ជនជាតិភាគតិច​ នៅ​តាម​តំបន់​ទំនាប​ភាគ​ខាងត្បូង​ ដែល​ខេត្ត​របស់​ពួក​គេ​ត្រូវ​បាន​បំបែក​ក៏​ដោយ​។​

​មន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​នៅ​ក្នុង​ក្រុង​ New​ Delhi​ និង​ទីក្រុង​កាត់​ម៉ា​ន់​ឌូ​បានឱ្យ​ដឹង​ថា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​ណេ​ប៉ា​ល់​ លោក​ Ranjit​ Rae​ បាន​ទៅ​ដល់ទី​ក្រុង​ New​ Delhi​ កាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​ការពិគ្រោះ​យោបល់​រយៈពេល​ជា​ច្រើន​ថ្ងៃ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​ប្រទេស​ឥណ្ឌា​ បាន​រិះគន់​ណេ​ប៉ា​ល់​ជុំវិញ​អំពើ​ហិង្សា​នៅ​តំបន់​ភាគ​ខាងត្បូង​ ទី​ដែល​ប៉ូលិស​បាន​បាញ់​ក្រុម​បាតុករ​យ៉ាង​ហោច​ណាស់​បី​នាក់​ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។​

​ឥណ្ឌា​បាន​បើកចំហរ​ព្រំដែន​ជាមួយនឹង​ណេ​ប៉ា​ល់​ ដែល​ជា​ប្រទេស​មិន​ជាប់​សមុទ្រ​ ហើយ​ប្រទេស​ទាំង​ពីរ​នេះ​ មាន​ចំណងទាក់ទង​រឹង​មាំ​ជាមួយ​គ្នា​ផ្នែក​ សេដ្ឋកិច្ច​ វប្បធម៌​ និង​ជនជាតិភាគតិច​។​ ប៉ុន្តែ​ជា​ញឹកញាប់​ប្រទេស​ណេ​ប៉ា​ល់​បាន​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ ដោយ​អ្នក​ជិតខាង​ភាគ​ខាងត្បូង​ដ៏​ធំ​មួយ​នេះ​។

​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ណេ​ប៉ា​ល់​បាន​បញ្ចូល​រដ្ឋ​ទាំង​ប្រាំពីរ​ ឲ្យ​នៅ​ក្រោម​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ ប៉ុន្តែ​មាន​ក្រុម​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ ក្រុម​ដែល​ចង់​បង្កើត​ប្រទេស​ណេ​ប៉ា​ល់​ជា​រដ្ឋ​ហិណ្ឌូ​ឡើង​វិញ​ និង​ក្រុម​ដែល​គិត​ថា​ មិន​អំណោយផល​ដល់​ប្រជាជន​នៅ​តាម​វាលទំនាប​។​

​ទោះ​យ៉ាងណា​ ប្រទេស​ចិន​បាន​ស្វាគមន៍​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ណេ​ប៉ា​ល់​៕​

 

ប្រែសម្រួលដោយ៖មឿន ឌីណា

Share

Image
Image
Image