en     km
en     km

អ.ស.ប ជំរុញឱ្យមេដឹកនាំយោធាលែងលោកស្រី អោង សាន ស៊ូ ឃ្យី និងមន្ត្រីផ្សេងៗទៀត

Share

អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) គឺលោក អង់តូនីញ៉ូ ហ្គុតទែរ៉េស (Antonio Guterres) បានជំរុញ នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកក្កដា ឱ្យមេដឹកនាំយោធានៃប្រទេសភូមា ឬប្រទេសមីយ៉ាន់ម៉ា លែងម្ចាស់ពានណូបែល អោង សាន ស៊ូ ឃ្យី (Aung San Suu Kyi) និងប្រធានាធិបតីភូមា វីន ម្យីន (Win Myint) ពីការឃុំខ្លួន ជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មាន ឆាណែលញូស៍អេស៊ា និង រើយធើ ដែលផ្អែកតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ បានរាយការណ៍ដូច្នេះនៅថ្ងៃសុក្រ ទី ០២ ខែកក្កដា ដោយបន្ថែមថា ការទាមទាររបស់លោក ហ្គុតទែរ៉េស បានកើតឡើងក្នុងរយៈពេល ១ ថ្ងៃ ក្រោយពីអ្នកជាប់ឃុំផ្សេងទៀត ជាង ២ ពាន់នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មានទាំងនេះ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីពេលដែលកងទ័ពដណ្ដើមយកអំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ហើយបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សលោកស្រី ស៊ូ ឃ្យី៕

Share

Image
Image
Image