en     km
en     km

អ្នក​​នយោ​បាយ​​ស្រ្តី​ពីរ​​រូប​​នៃ​​កោះ​​តៃ​វ៉ាន់​ ​ជា​​បេក្ខភាព​​ដែល​​អាច​​ឆ្លោះ​​ទៅ​​កាន់​​តំណែង​​ប្រ​ធា​នា​ធិប​តេយ្យតៃវ៉ាន់នាឆ្នាំ២០១៦​​

Share

អ្នក​នយោបាយ​ស្រ្តីពីរ​រូប​របស់​តៃវ៉ាន់​ ​គឺ​ ​លោកស្រី ​ហូង​ ​ស៊ីវ​ ​ឆូ​ ​(Hung​ ​Hsiu-Chu)​ ​និង​​ ​​លោក​​ ​ស្រី​ ធីសៃ​ ​អ៊ីង​ ​វ៉េន​(Tsai Ing-wen)​ នឹង​ជួប​មុខ​គ្នានៅក្នុង​វេទិការ​សាធារណៈ​ជ្រើស​តាំង​ប្រធានាធិបតេយ្យ​តៃវ៉ាន់​អាណត្តិ​ថ្មី​ ​នា​ដើម​ឆ្នាំ២០១៦​ខាង​មុខ​នេះ​។​

ប្រធាន​គណៈបក្សអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ Democratic​ ​Progressive​ ​Party​ ​(DPP)​ ​គឺ​ លោក​ស្រី ​សៃ​ ​អ៊ីង​ ​វ៉ុន​(Tsai​ ​Ing-Wen)​ ​អាយុ​ ​៥៨​ ​ត្រូវ​បាន​សមាជិក​បក្សជ្រើស​រើស​ជា​បេក្ខភាព​ ​ដើម្បី​ប្រជួត​​ប្រជែង​យក​តំណែង​ជា​មួយ​ ​ស្ត្រីជើង​ខ្លាំង​ម្នាក់​ទៀត​ ​ដែល​មាន​វ័យ​ ​៦៨​ ​ឆ្នាំ មក​ពី​គណៈ​បក្សកាន់​អំណាច​របស់​តៃវ៉ាន់​ ​Taiwan’s​ ​ruling​ ​party​ ​Kuomintang​(KMT)​។

Cover

​ជា​វាគ្មិន​ផ្នែក​ច្បាប់​ ​លោកស្រី ​ហូង​ ​ស៊ីវ​ ​ឆូ​ ​កំពុង​មាន​ការ​កើន​ឡើង​ប្រជាប្រិយ​ភាព​ដោយ​សារ​តែ​ភាព​​​​ប៉ិន​ប្រសព្វក្នុង​ការ​និយាយ​ដោយ​ឥ​សំចី​របស់​អ្ន​ក​ស្រី​។​ ​ដោយ​មាន​រហស្សនាម​ថា​ «​ម្រេច​ក្តៅតិច​ៗ​»​ ​(Little​ ​Hot​ ​Paper​)​ ​លោកស្រី​ ​ហូង​ ​ស៊ីវ​ ​ឆូ​ ​ដែល​ធ្លាប់​ជា​អតីត​គ្រូ ​និង​ ​អ្នក​ព្រឹក្សាយោបល់​ បានខិតខំប្រឹងប្រែងដោយខ្លួនឯងចាប់តាំងពីក្មេងខ្ចី រហូត បានក្លាយជាសមាជិកដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​គណៈបក្ស ​KMT​ ​នា​ពេល​សព្វថ្ងៃ។​

ទំាង​លោក​ស្រី ​ហូង​ ​និង​ ​ធីសៃ​ សុទ្ធ​តែ​ជា​អ្នក​នយោបាយ​ស្ត្រី​ដែល​មិន​កើត​ចេញ​មក​ពី​គ្រួសារ​អ្នក​នយោបាយ​ ​ឫ​ ​មាន​ឥទ្ធិពល​ឡើយ​ ប៉ុន្តែ​ពួក​គាត់​ជា​ស្ត្រី​ដែល​ខិត​ខំ​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​ជា​មួយ​រដ្ឋាភិបាល​​តៃវ៉ាន់​ជា​ច្រើន​ឆ្នាំមក​ហើយ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រ​វាង​កោះ​តៃ​វ៉ាន់​និង​ប្រទេស​ចិន​ ព្រម​ទាំង​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សេដ្ខកិច្ច​​​ប្រទេស​មាន​ការ​រីក​ចំរើន​ ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការដណ្តើម​មក​តំណែង​ប្រធានាធិបតេយ្យ​តៃវ៉ាន់​នា​អាណត្តិ​ក្រោយ​ក្នុង​ឆ្នាំ​២០១៦​នេះ​។​

បើ​តាម​សម្​តីរបស់​លោក​ ​យូ​ ​ចីងស៊ីន​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឃមណ្ឌល​សិក្សា​ពី​ការ​បោះ​ឆ្នាត​របស់​សាកលវិទ្យាល័យ​ជាតិ​ ​ចេង​ ​ជី​ ​(National​ ​Chen-chi​ ​University)​ ​ប្រាប់​ ​BBC​ ​News​ បាន​ឲ្យ​ដឹង​ថា​៖​ ​«​ ​ចំនួន​អ្នក​នយោបាយ​ដែល​ជា​ស្រ្តី ​ក្នុង​កោះ​តៃវ៉ាន់​ ​បាន​កើន​ឡើង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ បុរស​នៅ​តែ​ជា​អ្នក​ដែល​ត្រូវ​គឺ​បាន​ប្រជាជន​ជ្រើសរើស​…មាន​ស្ត្រី​តិច​តួច​ណាស់​ដែល​កាន់​តំណែង​សំខាន់​ក្នុង​ជួរ​រដ្ឋភិបាល​។​ ​ការ​បោះ​ឆ្នោត​អាណត្តិនេះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខុស​ពី​មុន​ ហើយ​វា​ជា​រឿង​ល្អ​»​។​

សូមរំឮកផងដែរ បន្ទាប់​ពី​ការ​ដូល​រលំ​នៃ​របប​រាជា​និយម​ផ្តាច់​ការ​របស់​ប្រទេស​ចិន​មក​តំាង​ពី​ឆ្នាំ ​១៩១១​ ​កោះ​តៃវ៉ាន់​ នៅ​តែ​មិន​ទាន់​បាន​ទាម​ទារ​ឯក​រាជ្យពេញ​លេញ​របស់​ខ្លួន​ពី​ចិន​ទាំង​ស្រុង​ទេនៅ​ឡើយ​ទេ​ រហូត​មក​ដល់​បច្ចុប្បន្ននេះ​។​ ​មិន​តែ​ប៉ុណ្ណោះ​ ​ប្រមាណ​ជិត​មួយ​សតវត្សមក​នេះ​ តៃវ៉ាន់​មិន​ដែល​មាន​ប្រធានាធិបតេយ្យ​ជា​ស្រ្តីក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន​ផង​ដែរ​។​

Share

Image
Image
Image