en     km
en     km

អ្នក​ស្រាវ​ជ្រារ​របប​ខ្មែរក្រហម​ទទួល​បាន​ពានរង្វាន់​ Ramon​ Magsaysay​ ឆ្នាំ​ ២០១៨​

Share

ភ្នំពេញ​៖​ លោក​ ឆាំង​ យុ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-CAM)​ ទទួល​បាន​ពានរង្វាន់​ Ramon​ Magsaysay​ Award​ ដែល​ជា​រង្វាន់​កិត្តិយស​កម្រិត​ពិភពលោក​មួយ​​។​

         លោក ឆំាង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)។ Photo: Taken form VOA ‘s Website

លោក​ ឆាំង​ យុ​ ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​«​ការ​ចង់​ចាំ​នៃ​ប្រវត្តិសាស្ត្រ​ ដើម្បី​ផ្សះផ្សា​ផ្លូវចិត្ត​ និង​យុត្តិធម៌​»​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ពានរង្វាន់​ Ramon​ Magsaysay​ Award​ គឺជា​ឈ្មោះ​អតីត​ប្រ​ធានា​ធីប​តី​ហ្វី​លី​ពី​ដែល​គេ​ចាត់​ថា​ជា​ពានរង្វាន់​ណូបែល​សន្តិភាព​។​

​លោក​ ឆាំង​ យុ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-CAM)​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អ្នក​ឈានមុខ​ក្នុង​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជូ​ចត់​បំផុត​ប្រែ​ក្លាយទៅជា​ការ​អប់រំ​ដើម្បី​ការ​ផ្សះផ្សា​ និង​ដើម្បី​បញ្ហា​យុត្តិធម៌​តាម​រយៈ​ការ​ចងក្រង​ប្រវត្តិសាស្ត្រ​ស្តី​ពី​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។​

​លោក​ ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ ពានរង្វាន់​នេះ​ជា​រំ​លឹ​ង​គ្រប់ពេលវេលា​នៃ​អ្នក​រស់រាន​មានជីវិត​ ដើម្បី​កុំឱ្យ​បាត់បង់​ក្តី​សង្ឃឹម​។​ លោក​ចាត់​ទុក​ថា​ ការ​ទទួល​បាន​ពានរង្វាន់​ណូ​បែ​សន្តិភាព​នេះ​ដោយសារ​ការ​ផ្តល់​ជំនួយ​កម្លាំងកាយ​ចិត្ត​ពី​ម្តាយ​របស់​លោក​ និង​អ្នក​ម្តាយ​ទាំងអស់​ដែល​រស់រាន​មាន​ជី​វិ​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។​

​លោក​ ឆាំង​ យុ៖ «ផ្សាភ្ជាប់ទៅនឹងរង្វាន់នឹងដោយសារខ្ញុំធ្លាប់រស់នៅហ្វីលីពិនជាជនភៀសខ្លួន ដែលខ្ញុំនិងឃើញភ្លាប់គឺម្តាយខ្ញុំមានអាយុ ៩២ ឆ្នំា ហើយម្តាយទំាងអស់ដែលឆ្លង់កាត់សម័យខ្មែរក្រហម ហើយដែលកាលនោះកូនរត់ទៅជំរុំទៅកាន់ប្រទេសផ្សេងៗដែលព្រាត់ប្រាស់គ្នា។នៅពេលដែលយើងភៀសខ្លួនពីម្តាយទៅ មានអ្នកផ្សេងគេជួយមើលថែ គេផ្តល់អាហារ ខ្ញុំនិកឃើញម្តាយខ្ញុំ ម្តាយទំាងអស់ដែលបានឆ្លងកាត់សម័យខ្មែរក្រហមដ៏លំបាកវេទនា។វាធ្វើឱ្យខ្ញុំគិតថា រំលឹងឱ្យខ្ញុំមានការដឹងគុណចំពោះអ្នកធ្លាប់ជួយយើង ជួយដល់ម្តាយខ្ញុំ ម្តាយទំាំងអស់ដែលធ្លាប់លំបាកក្នុងសម័យខ្មែរក្រហម»។

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-CAM)​ ទទួល​បានការ​គាំទ្រ​ និង​ឧបត្ថម្ភ​ពី​សហរដ្ឋអាមេរិក​។​

​លោក​ William​ Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ សម្តែង​ការ​អប់អរសាទរ​ចំពោះ​លោក​ ឆាំង​ យុ​ ម្ចាស់​ពានរង្វាន់​ Ramon​ Magsaysay​ Award​ ឆ្នាំ​នេះ​។​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​រូប​នេះ​កោត​ស​សើរ​ចំពោះ​ការ​ដឹកនាំ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​លោក​ ឆាំង​ យុ​ មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការ​យល់​ដឹង​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា​។​នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អា​មេ​រិ​ក​។​

​ពានរង្វាន់​ Ramon​ Magsaysay​ Award​ បាន​ផ្តល់​ដល់​អ្នក​ដែល​ជា​គំរូ​នៃ​ភាព​សុចរិត​ដូច​ជា​អភិបាលកិច្ច​ល្អ​ ភាព​អង់អាច​ក្លា​ហ៊ាន​ដល់​ប្រជាជន​ និង​ឧត្តមគតិ​និយម​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​ឥស្សរជន​កម្ពុជា​យ៉ាងតិច​ ៦​រូប​ទទួល​បាន​ពានរង្វាន់​ Ramon​ Magsaysay​ Award​ ចាប់តាំងពី​ឆ្នាំ​ ១៩៩៨​មករ​ហូត​ដល់​ ឆ្នាំ​ ២០១៨​នេះ​។​ ក្នុង​ចំណោម​នោះ​ លោក​ គល់​ បញ្ញា​ ដែល​ ជានា​យក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល​ក៏​ ទទួល​បាន​ពានរង្វាន់​ Ramon​ Magsaysay​ Award​ ក្នុង​ឆ្នាំ​ ២០១១​ ដែរ​។​ចំណែក​ លោក​ យ៉ង់​ សាំង​កុមារ​ បច្ចុប្បន្ន​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)​ ទទួល​បាន​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​ ២០១២​។​

​លោក​ ឆាំង​ យុ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-CAM)​ នឹង​ទៅ​ទទួល​ពានរង្វាន់​នេះ​នៅ​ប្រទេស​ហ្វី​លី​ពិន​នៅ​ខែ​ក្រោយ​៕

Share

Image
Image
Image