en     km
en     km

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ថា​ ការ​សិក្សា​ពី​បុរេប្រវត្តិសាស្ត្រ​មាន​សារៈសំខាន់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​

Share

history-reseacher-cover

អ្នក​ស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​បាន​លើក​ទ្បើ​ង​ថា​ ការ​សិក្សា​ពី​បុរេប្រវត្តិសាស្ត្រ​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​សិស្ស​និស្សិត​ឲ្យ​បានដឹង​ពី​ដើម​កំណើត​របស់​ខ្លួន​ និង​ដឹង​ពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ ជាដើម​។​ ការ​ថ្លែង​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ «​ស្ថានីយ៍​ព្រែក​ឆ្លូង​ ឬ​ស្ថានីយ៍​បន្ទាយ​គូ​»​ ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ នៅ​ពុទ្ធ​សាសន​បណ្ឌិត​ នៃ​ក្រសួង​ធម្មការ​ និង​សា​សា​នា​។​

​អគ្គនាយករង​វិទ្យាស្ថាន​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ និង​ជា​អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ ធុ​យ​ ចាន់​ធួន​ បាន​លើក​ ទ្បើ​ង​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិសាស្ត្រ​ គឺ​ធ្វើ​ឲ្យ​កូន​ខ្មែរ​យល់​ដឹង​ពី​ជីវៈភាព​រស់នៅ​របស់​បុព្វបុរស​ខ្មែរ​នៅ​សម័យ​មុន​ ថា​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ និង​ដឹង​ពី​របៀបការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​ពួក​គេ​ជាដើម​។​

​លោក​ សាស្ត្រ​ចា​រ្យ​ ធុ​យ​ ចាន់​ធួន​បាន​បន្ត​ទៀត​ថា​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សិស្ស​និស្សិត​បានដឹង​ពី​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​ ពួ​គេ​ត្រូវ​តែ​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ច្រើន​ ដើម្បី​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​ លើស​ពី​នេះ​ទៅ​ទៀត​ សាស្ត្រ​ចា​រ្យ​រូប​នេះ​ ស្នើ​ទៅ​រដ្ឋាភិបាល​ នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​ជួយ​ផ្តល់​ការ​ឧបត្ថម្ភ​ទៅ​ដល់​អ្នក​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​បុរេប្រវត្តិសាស្ត្រ​ដើម្បី​លើកទឹកចិត្ត​ពួក​គេ​។​

​លោក​ សាស្ត្រ​ចា​រ្យ​ ធុ​យ​ ចាន់​ធួន
​លោក​ សាស្ត្រ​ចា​រ្យ​ ធុ​យ​ ចាន់​ធួន

​លោក​ សាស្ត្រ​ចា​រ្យ​ ធុ​យ​ ចាន់​ធួន​៖​ «​កិច្ចការ​លំបាក​នៃ​ការ​ស្រាវជ្រាវ​ម​គឺ​ច្រើន​ណាស់​អ្នក​ស្រាវជ្រាវ​គឺ​ត្រូវការ​ថវិការ​សំរាប់​ញុំ​ា​ សំរាប់​គេង​ សំរាប់​ធ្វើការ​ ចុះ​ប្រសិនបើ​យើង​អត់​មាន​មូលនិធិ​ណា​សម្រាប់​ជួយ​កិច្ចការ​ហ្នឹង​ទេ​ នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ មាន​អ្វី​ក្រៅពី​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​នោះ​ទេ​..​ »​។​

​ចំណែក​ ប្រធាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ លោក​ ស​ សុខ​នី​ មាន​ប្រសាសន៍​ថា​ គោលបំណង​ដែល​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​នេះ​ទ្បើ​ង​ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​របស់​សាស្ត្រ​ចា​រ្យ​ដែល​ស្រាវជ្រាវ​ពី​បុរេប្រវត្តិសាស្ត្រ​ជូន​ទៅ​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាល​នេះ​បានដឹង​ពី​របៀបរបប​នៃ​ការ​រស់នៅ​របស់​ខ្មែរ​សម័យ​មុន​។​ លោក​ ស​ សុខ​នី​បន្ត​ទៀត​ថា​ ការ​សិក្សា​ពី​បុរេប្រវត្តិសាស្ត្រ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​ខ្មែរ​យើង​បានដឹង​ពី​វប្បធម៌​ អរិយធម៌​ ខ្មែរ​នៅ​សម័យ​កាលនោះ​ផង​។​
​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ ព្រះ​តេជគុណ​ ឆិល​ ឆ​ន​ បាន​សង្ឃដីកា​រដែ​រថា​ គោលបំណង​សំខាន់​ដែល​ព្រះ​អង្គ​ចូលរួម​សិក្ខាសាលា​នៅ​ថ្ងៃនេះ​ ព្រោះ​ចង់​ដឹង​ពី​ស្ថានីយ៍​ភូមិ​មូល​ សម័យ​បុរេប្រវត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ព្រះ​អង្គ​ ឆិល​ ឆ​ន​ បាន​បន្ថែម​ទៀត​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​បាន​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន​ទៅ​ដល់​កូន​ខ្មែរ​ទាំងអស់​គ្នា​ឲ្យ​បានដឹង​ពី​ការ​តាំង​ និង​ទីលំនៅ​ដ្ឋា​ន​របស់​ខ្មែរ​ជំនាន់​ដើម​ នឹង​ដឹង​ពី​ទំនៀមទំលាប់​ប្រពៃណី​របស់​ខ្មែរ​សម័យ​កាលនោះ​។​

​ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា​ ប្រជាជន​ខ្មែរ​ នៅ​មិន​ទាន់​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​។​ ដូច្នេះ​ព្រះ​អង្គ​ស្នើ​ឲ្យ​សិស្ស​-​និស្សិត​ត្រូវ​ពង្រឹង​ការ​សិក្សា​ពី​ប្រ​វត្ត​សាស្ត្រ​ឲ្យ​បាន​ច្រើន​៕

Share

Image
Image
Image