en     km
en     km

អ្នក​សារព័ត៌មាន​ ហុងកុង​ជាប់​ពន្ធនាគារ​នៅ​ចិន​ដោយ​ជំនួញ​ខុសច្បាប់​

Share

​អ្នក​សារព័ត៌មាន​ពីរ​នាក់​ធ្វើការ​ឲ្យ​ទស្សនាវដ្ដី​នយោបាយ​នៅ​ទីក្រុង​ហុងកុង​ ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ចិន​ ដោយសារ​ធ្វើ​ជំនួញ​ខុសច្បាប់​។​

ប្រភព៖ BBC
ប្រភព៖ BBC

​បើ​តាម​ BBC​ អ្នក​បោះ​ពុ​ម្ភ​ លោក​ Wang​ Jiamin​ និង​ប​ណ្ណា​ធី​ការ​ ឬ​ អ្នក​កែរ​សម្រួល​អត្ថបទ​ លោក​ Guo​ Zhongxiao​ បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​លើ​ការ​សែត​ New-Way​ Monthly​ និង​ Multiple​ Face​ ដែល​ផ្សាយ​អំពី​ព័ត៌មាន​អាស្រូវ​ អំពី​មេដឹកនាំ​ចិនដីគោក​។​

​អត្ថបទ​នោះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ទីក្រុង​ហុងកុង​ ដែល​ជា​តំបន់​មាន​សេរីភាព​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង​បំផុត​ ប៉ុន្តែ​អត្ថបទ​នោះ​ត្រូវ​បាន​ចែកចាយ​បន្ត​ទៅ​ចិនដីគោក​ឬ​ ក្រុង​ប៉េ​កាំ​ង​។​

​អ្នកការ​សែត​ទាំង​ពីរ​នាក់​នោះ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​ ២០១៤​ នៅ​ទីក្រុង​ Shenzhen​ ហើយ​ពួក​គេ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​តុលាការ​រួច​ហើយ​។​

​លោក​ Wang​ ត្រូវ​ជាប់គុក​រយៈពេល​ ៥​ឆ្នាំ​ ៣​ខែ​ ខណៈ​ដែល​ លោក​ Guo​ ជាប់គុក​រយៈពេល​ ២​ឆ្នាំ​ ៣​ខែ​ ហើយ​គេ​រំពឹង​ថា​ ពួក​គេ​នឹង​ត្រូវ​ដោះ​លែង​នៅ​ពេល​ឆាប់ៗ​នេះ​៕​ ប្រភពៈ​ BBC

Share

Image
Image
Image