en     km
en     km

អ្នក​បុរី​កី​ទ្បា​ ៣១​ គ្រួសារ​ទាមទារ​សំណង​ និង​ជំរុញ​ឱ្យ​សាលាក្រុង​វាយតម្លៃ​ទ្រព្យសម្បត្តិ​

Share

​ភ្នំពេញ​៖​  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​កី​ទ្បា​ បាន​ធ្វើការ​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ នេះ​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ ដោយ​អះអាង​ថា​ ប្រជាពលរដ្ឋ​ ៣១​ គ្រួសារ​ នៅ​មិន​ទាន់​ទទួល​បានការ​វាយតម្លៃ​ពីសា​លា​រាជធានី​ភ្នំពេញ​នៅ​ទ្បើ​យ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

តំណាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បុរី​កី​ទ្បា​បាន​នាំ​គ្នា​ទ្បើ​ង​មក​តវ៉ា​ និង​ដាក់​ញត្តិ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​អ្នកខ្លះ​មាន​កាន់​បដា​ព្រោងព្រាត​ ស្នើ​ឱ្យ​សាលា​រាជធានី​ព​ន្លឿ​ន​ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​។​

តំណាង​ប្រជាពលរដ្ឋ​ ៣១​ គ្រួសារ​ដែល​រស់នៅ​ក្នុង​បុរី​កី​ទ្បា​ គឺ​អ្នកស្រី​ សោម​ សេដ្ឋា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ អ្នកស្រី​រស់នៅ​ក្នុង​សហគមន៍​បុរី​កី​ទ្បា​តាំងពី​ឆ្នាំ​ ២០០៣​ មក​ម្ល៉េះ​ ហើយ​អ្នកស្រី​ក៏​មាន​ឯកសារ​កាន់កាប់​ស្របច្បាប់​ផង​ដែរ​។​ អ្នកស្រី​ សោម​ សេដ្ឋា​ បញ្ជាក់​ថា​ គោលបំណង​សំខាន់​ដែល​អ្នកស្រី​មក​សាលា​រាជធានី​ភ្នំពេញ​នេះ​ គឺ​ដើម្បី​ឱ្យ​សាលា​រាជធានី​ ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ និង​វាយតម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​។​ អ្នកស្រី​ អះអាង​ថា​ ប្រសិនបើ​សាលា​រាជធានី​មិន​ព្រម​ផ្តល់​ដំណោះស្រាយ​ណាមួយ​ទេ​នោះ​ ពលរដ្ឋ​នឹង​នៅ​តែ​ធ្វើការ​តវ៉ា​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពួក​គាត់​។​

«​ខ្ញុំ​មក​ជា​លើក​ទី​៣​ ហើយ​ ដែល​ខ្ញុំ​មក​ដាក់​ញត្តិ​ ដាក់​អី​ គាត់​សន្យា​ថាឱ្យ​ខ្ញុំ​ហ្នឹង​មក​ជួប​ ដល់​ពេល​ខ្ញុំ​មក​ជួប​គាត់​ថា​ពួក​ខណ្ឌ​ថា​អត់​ទាន់​ផ្ញើរ​ឯកសារ​មក​ឱ្យ​ ដល់​ពេល​ខ្ញុំ​ទៅ​ខណ្ឌ​ ខណ្ឌ​ថា​ក្រុង​ច្បាស់​ជាង​ខណ្ឌ​ទៀត​ ឯកសារ​អស់ហ្នឹង​អ​ញ្ចឹ​ង​ខ្ញុំ​មិនដឹង​ថា​ទៅ​សួរ​ពី​ណា​ទៀត​ ឥឡូវ​ខ្ញុំ​មកនេះ​ដើម្បី​ធ្វើ​សន្និសីទកាសែត​ ដើម្បី​ឱ្យ​គាត់​ដឹង​ថា​ពួក​ខ្ញុំ​នេះ​អត់​ទាន់​បាន​វាយតម្លៃ​»​។​

cover-Borei-Keila-potests-at-PP-Municipal-Hall
ទាក់ទង​នឹង​រឿង​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ៣១​ គ្រួសារ​ដែល​មិន​ទាន់​ទទួល​បានការ​វាយតម្លៃ​ពីសា​លា​រាជធានី​ភ្នំពេញ​នេះ​ដែរ​ គឺ​អ្នកស្រី​ សុខ​ ស្រី​អូន​ បាន​លើក​ឡើង​ថា​ គោលបំណង​សំខាន់​ដែល​អ្នកស្រី​យក​ញត្តិ​មក​ដាក់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​នេះ​ គឺ​ដើម្បី​ជំរុញ​ឱ្យ​សាលា​រាជធានី​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​ ចំពោះ​ផល​ប៉ះពាល់​ដីធ្លី​របស់​អ្នកស្រី​តាម​រយៈ​ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​។​

អ្នកស្រី​ សុខ​ ស្រី​អូន​ បន្ថែម​ថា​ អ្នកស្រី​នឹង​នៅ​តែ​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ​៖​ «​នឹង​ធ្វើ​បន្ត​ទៀត​ទាល់តែ​ការ​មាន​ដំណោះស្រាយ​តែ​ខ្ញុំ​ក៏​អត់​ទាន់​និយាយ​ដែរ​ព្រោះថា​រាល់ថ្ងៃ​កំពុង​តែ​រៀប​គម្រោង​ហើយ​ស្រេច​ហើយ​តែ​ខ្ញុំ​សុំ​លាក់​សិន​អត់​ទាន់​និយាយ​ទេ​ ខ្ញុំ​ធ្វើ​ទាល់តែ​បាន​ជោគជ័យ​..»​។​

យ៉ាងណា​ក៏​ដោយ​ បញ្ហា​នេះ​ពុំ​មាន​តំណាង​សាលា​រាជធានី​ភ្នំពេញ​ណា​ម្នាក់​ ចេញ​មក​ទទួលយក​ញត្តិ​របស់​អ្នក​តវ៉ា​នោះ​ទ្បើ​យ​។​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ ទ្បុ​ង​ ឌី​ម៉​ង់​ បាន​ផ្តល់​បទ​សម្ភាស​ខ្លី​មួយ​ ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មិន​ទាន់​អាច​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ទ្បើ​ង​របស់​តំណាង​ពលរដ្ឋ​ប្រមាណ​ជា​ ៣១​ គ្រួសារ​នោះ​បាន​នៅ​ទ្បើ​យ​ទេ​ ដោយ​លោក​ថា​ ទុក​ឱ្យ​ក្រុមការងារ​ធ្វើការ​ពិចារណា​ជា​មុន​សិន​៖ «​ខ្ញុំ​មិន​ទាន់​អាច​ឆ្លើយ​ជូន​បាន​ទេពី​ករណី​របស់​គាត់​ហ្នឹង​បាទ​ ខ្ញុំ​អត់​ទាន់​មាន​ចម្លើយ​ជូន​ទេ​ ទុក​ឱ្យ​ក្រុមការងារ​គេ​យក​បញ្ហា​ហ្នឹង​យក​ទៅ​ពិចារណា​បើសិន​ខ្ញុំ​អាច​ឆ្លើយ​ជូន​តាម​ក្រោយ​បាទ​»​។​

​យោង​តាម​ញត្តិ​របស់​ប្រជាពលរដ្ឋ​បុរី​កី​ទ្បា​បានឱ្យ​ដឹង​ថា​ ពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​សហគមន៍​បុរី​កី​ទ្បា​ប្រមាណ​ជា​ ១៣០​ គ្រួសារ​ ក្នុង​ចំណោម​ ១៥៤​ គ្រួសារ​ បាន​វាយតម្លៃ​លក្ខណៈសម្បត្តិ​ទៅ​តាម​ប្រភេទ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​។​ ក្នុង​នោះ​អ្នកខ្លះ​ទទួល​បាន​ថវិកា​ ៣០០០​ $​ (​មិន​ផ្តល់​ផ្ទះ​)​ ខ្លះ​ទៀត​ទទួល​បាន​ ៥០០០​ $​ (​មិន​ផ្តល់​ផ្ទះ​)​ ខ្លះ​ទទួល​បាន​ផ្ទះ​ទំហំ​ ៤,៧​ម​ X​ និង​ ៣,៧​ម​ នៅ​ភូមិ​អណ្តូង​ជាយ​រាជធានី​ភ្នំពេញ​ និង​មាន​ពលរដ្ឋ​តែ​ ៣៦​ គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ផ្ទះ​នៅ​បុរី​កី​ទ្បា​ ហើយ​ក្នុង​នោះ​ដែរ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១៥​ គ្រួសារ​ មិន​ព្រម​ទទួលយក​សំណង​ខាងលើ​ ដោយ​ពួក​គេ​អះអាង​ថា​ មាន​តម្លៃ​ទាប​ពេក​មិន​អាច​យក​ទៅ​ទិញ​ផ្ទះ​ស្នាក់​នៅ​បាន​។​ ដោយ​ទ្បែ​ក​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៣១​ គ្រួសារ​អះអាង​ថា​ខ្លួន​មិន​ទាន់​មានឈ្មោះ​ក្នុង​បញ្ជី​ ១៥៤​ គ្រួសារ​ដែល​សាលា​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ ដែល​បាន​ផ្តល់​សំណង​ជូន​ពួក​គេ​ជាដើម​។​

Share

Image
Image
Image