en     km
en     km

អ្នកស្រី​ ទេព​ វ​ន្នី​ ចោទ​បក្ស​កាន់​អំណាច​ថា ​ចាប់​ពលរដ្ឋ​ដើម្បី​ធ្វើ​ជា​ទាសករ​នយោបាយ​(មានសំឡេង)

Share

​ភ្នំពេញ​៖​ អ្នកស្រី​ ទេព​ វ​ន្នី​ សកម្មជន​ លេចធ្លោ​ជាងគេ​នៅ​សហគមន៍​បឹង​កក់​ រាជធានី​ភ្នំពេញ​ បាន​ វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចោទ​​រដ្ឋាភិបាល​នេះ​ថា​ លេងល្បែង​មួយ​ ចាប់​ពលរដ្ឋ​ខ្លួន​ធ្វើ​ជា​ទាសករ​នយោបាយ​។​ កា​រិះគន់​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ថា ​ជា​ការ​ពិតតែមន្ត្រី​នាំពាក្យ​បក្ស​កាន់​អំណាច​ថា ​ជា​រឿងប្រឌិត​។​

ស្តាប់សំឡេង៖

អ្នកស្រី ទេព វន្នី
អ្នកស្រី ទេព វន្នី
​ការ​វាយប្រហារ​របស់​ម្ចាស់​ពានរង្វាន់​ស្ត្រី​ឆ្នើម​អា​មេ​រិ​ក​រូប​នេះ​ ធ្វើ​ឡើង​នៅ​ពេល​អ្នកស្រី​ ត្រូវ​សមត្ថកិច្ច​ ពន្ធនាគារ​ព្រៃ​ស​បណ្ដើរ​ចូល​សវនាការ​​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៨​មក​រា​នេះ​។​ អ្នកស្រី​ ទេព​ វ​ន្នី​ រិះគន់​ថា​ ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ គ្មាន​យុត្តិធម៌​ទេ ​ព្រោះ​កាត់ក្ដី​មិន​ឈរ​លើ​ ភាព​ឯករាជ្យ​របស់​ខ្លួន​។​ អ្នកស្រី​បញ្ជាក់​ថា​ មាន​ករណី​ជា​ច្រើន​ តុលាការ​នេះ​មិន​អាច​ធ្វើ​បាន​ ហើយ​ទីបំផុត​ពលរដ្ឋ​ត្រូវ​បាន​ចាប់​ខ្លូ​ន​ ធ្វើ​ជា​ទាសករ​នយោបាយ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ៖«នាង​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ សូម​ឲ្យ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ប្រាំ​អាណត្ដិ​សព្វ​ថ្ងៃនេះ​ កុំ​យក​ប្រជាពលរដ្ឋ​ដែល​ស្លូតត្រង់​ រង​គ្រោះ​ដោយសារ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ហើយ​ យក​ទៅ​ចោទប្រកាន់​យក​ទៅ​ដាក់ទោស​ ធ្វើ​ជា​ទាសករ​នយោបាយ​ទៀត»​។​

​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈឹ​ម​ ផល​វរុណ​ បាន​ច្រានចោល​ ដោយ​ចោទ​បក​វិញ​ថា​ ជា​រឿងប្រឌិត​របស់​ក្រុម​សង្គម​ស៊ី​វិល​និង​បក្ស​ដែល​ចូល​ចិត្ត​រំលោភច្បាប់​ហើយ​ដាក់​កំហុស​លើ​បក្ស​កាន់​អំណាច​។​

​លោក​ ឈឹ​ម​ ផល​វរុណ​ ៖«​នេះ​ជា​ភាសា​តំណាង​ឲ្យ​ឆន្ទៈ​ពួក​ល្មើសច្បាប់​ទេ​ ហើយ​ជា​យុទ្ធនាការ​របស់​គណបក្សប្រឆាំង​ ដែល​យើង​ហៅ​ថា​ យុទ្ធនាការ​ឲ្យ​មានការ​ស្អប់​ចំពោះ​រដ្ឋាភិបាល​ យុទ្ធនាការ​បែប​នេះ​គឺជា​យុទ្ធនាការ​ដ៏​ល្ងង់ខ្លៅ​ ហើយ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ​»​។​

​ករណី​អ្នកស្រី​ ទេព ​វ​ន្នី​ នេះ​ ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស ចាត់ទុកជា​រឿង​អយុត្តិធម៌​មួយទៀត​នៅ​កម្ពុជា​។ ​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ អ្នកស្រី​ ទេព​ វ​ន្នី​។​ លោក​មើលឃើញ​ថា​ ប្រទេស​កម្ពុជា​ទាំងមូល​ ហាក់​ធ្លាក់​ចូល​ក្នុង​ការ​អន្ទាក់​មួយ​ ដែល​លោក​ ថា​ជា​ទាសករ​នយោបាយបក្ស​កាន់​អំណាច​ទៅ​ហើយ​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
លោក​ គឹ​ម​ សុខ​ ៖«អ្វី​ដែល​រដ្ឋាភិបាល​ច​ប្ចុប្បន្ន​កំពុង​ធ្វើ​បាន​គេ​ពិចារណា​និង​គិត​ដូច​គ្នា​មិន​ថា​តែ​ខ្ញុំ​ទេ​ អ្នក​ណា​ក៏​គិត​ដូច​គ្នា​ថា​ រដ្ឋាភិបាល​មិនមែន​ត្រឹមតែ​យក​ពលរដ្ឋ​ខ្លួនឯង​ជា​ចំណាប់ខ្មាំង​ទេ​ ថែម​ទាំង​យក​ប្រទេស​ជាតិ​ជាតិ​ទាំងមូល​ជា​ចំណាប់​អំណាច​សម្រាប់​ក្រុម​បក្សពួក​របស់​គាត់​តែ​មួយ​ក្រុម​តូច​ហ្នឹង​ទេ»​។​

​អ្្នកស្រី​ ទេព​ វ​ន្នី​ ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​មិីនា​ ឆ្នាំ​២០១៣​ តាម​មាត្រា​២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ៩៥៦​ ចុះ​ថ្ងៃ​ទី​ ២៦​ មិ​នា​ ២០១៣​។​

​នៅ​ពេល​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ បណ្ដើរ​ចេញពី​រថយន្ត​ពន្ធនាគារ​ភ្លាមពលរដ្ឋ​សហគមន៍​បឹង​ ជា​ច្រើន​សិប​នាក់​ បាន​ស្រែក​ខ្លាំងៗ​ហើយ​តុលាការ​ដោះ​លែង​ស្ត្រី​រូប​នេះ​។​ ពួក​គាត់ស្រែក​បណ្ដើរ​ ដៃ​លើក​បដា​ រូប​អ្នកស្រី​ព្រោងព្រាត​ ដោយ​ចាត់​ទុក​តំណាង​របស់​រូប​នេះ​ ជា​អ្នក​ជួយ​រក​យុត្តិធម៌​បាន​ច្រើន​ សម្រាប់​សហគមន៍​បឹង​កក​៕​

Share

Image
Image
Image