en     km
en     km

អ្នកវិភាគ​៖​ ពលរដ្ឋ​ចូលរួម​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ច្រើន​ព្រោះ​ពួក​គេ​ចង់​ជ្រើសរើស​ មេដឹកនាំ​ដែល​គេ​ពេញចិត្ដ​

Share

ភ្នំពេញ៖ ខណៈ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ១​ខែ​ កញ្ញា​ ឆ្នាំ​២០១៦​ នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ថ្មី​ ដែល​គេ​ហៅ​ថា​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ក្រោម​ជំនួយ​ឧ​ប​ត្ថ​ម​បច្ចេកទេស​ ពី​សហភាព​អឺរ៉ុប​ និង​ ប្រទេស​ជប៉ុន​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

ទន្ទឹម​នឹង​ វត្ដមាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យ៉ាងច្រើន​ តាម​សង្កាត់​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​ យ៉ាង​សស្រាក់សស្រាំ​ដូចនេះ​ ក្រុម​អ្នកវិភាគ​សង្គម​ នយោបាយ​ និង​ អ្នក​ស​ង្គេ​ត​ការណ៍​ ការ​បោះ​ឆ្នោត​ បង្ហាញ​ជំនឿ​ថា​ ពលរដ្ឋ​យល់​ដឹង​កាន់តែ​ច្រើន​ពី​សិទ្ធិ​របស់​ខ្លួន​ និង​ ហ៊ាន​ប្រើប្រាស់​សិទ្ធិ​ទាំងនោះ​ដើម្បី​ផ្លាស់​ប្ដូរ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ការ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​មាន​ពលរដ្ឋ​យ៉ាងច្រើន​ ទៅ​ចុះ​ឈ្មោះ​តាម​សង្កាត់​ដែល​ពួក​គេ​រស់នៅ​ ក្នុង​រាជធានី​ភ្នំពេញ​ និង​បណ្ដា​ខេត្ត​។​

​អ្នក​សិក្សា​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ០១​ កញ្ញា​ ថា​ បើ​តាម​ការ​សង្កេត​ របស់​លោក​ ពលរដ្ឋ​ ដែល​មាន​ចំនួន​ច្រើន​នាំ​គ្នា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ថ្មី​នេះ​ ក៏​ព្រោះតែ​ ពលរដ្ឋ​ ចាប់ផ្ដើម​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ដែល​លោក​ថា​ ជា​ប្រការ​ល្អ​ ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ ចេញ​ឆន្ទៈ​របស់​ប្រជាជន​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ ការ​ចំណាយពេល​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ យ៉ាង​សស្រាក់​ស្រាំ​ ដូច្នេះ​ក៏​ព្រោះតែ​ពលរដ្ឋ​ប្រាថ្នា​ ចង់​ឃើញ​ការ​រីក​ចម្រើន​ដ៏​ល្អ​ ចង់​បានការ​រស់នៅ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​។​ ត្រង់​ប្រការ​នេះ​លោក​ពន្យល់​ថា​ ការ​ចង់បាន​របស់​ពលរដ្ឋ​ដូចនេះ​ ប្រហែលជា​ពលរដ្ឋ​យល់​ថា​ ដើម្បី​បាន​អ្វី​ដែល​ពួក​គេ​ចង់បាន​គឺ​មាន​តែ​ ផ្ដើម​ចេញ​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ ហើយ​និង​មេដឹកនាំ​ដែល​ល្អ​ ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ និង​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​របស់​ពួក​គេ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖​ «​ដើម្បី​យើង​ឈាន​ដល់​ ប្រទេស​មួយ​ ដែល​មាន​មោទនភាព​ ពិតប្រាកដ​ ប្រ​ទស​មួយ​ដែល​មានការ​អភិវឌ្ឍន៍​រឹង​មាំ​ខ្លាំង​ខ្លា​ ហើយ​ជា​ប្រទេស​មួយ​ ដែល​ប្រជាជន​ត្រូវ​បាន​ រដ្ឋ​ឲ្យ​តម្លៃ​ និង​រស់នៅ​ក្នុង​សេចក្ដី​ថ្លៃថ្នូរ​ បាន​គឺ​ត្រូវ​ផ្ដើម​ចេញពី​ការ​ជ្រើសរើស​ គណបក្ស​នយោបាយ​ និង​មេដឹកនាំ​ដែល​ល្អ​»​។​

​យោង​តាម​ស្ថិតិ​របស់​ គ​.​ជ​.​ប​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ១៥​លាន​នាក់​ មាន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ប្រមាណ​ ជិត​១០​លាន​នាក់​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

បើ​តាម​អ្វី​ដែល​បាន​ឆ្លើយ​បំភ្លឺ​ កន្លង​មក​របស់​មន្ដ្រី​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ សោម​ សូលី​ដា​ ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​  នៅ​ពេល​នេះ​ គឺ​ មាន​ភាព​ច្បាស់លាស់​ និង​សុ​ក្រឹត្យ​ជាង​ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នា​ពេល​កន្លង​ទៅ​។​

​តាម​ការ​អង្កេត​ ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ ទាំងស្រី​ ជា​ច្រើន​ កុះករ​ បាន​នាំ​គ្នា​ទៅ​កាន់​ការិយាល័យ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​បើក​តាំងពី​ម៉ោង​ ៧​ព្រឹក​ នៅ​ទូ​ទាំង​ប្រទេស​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​ សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ NICFEC​ មាន​ក្ដី​រីករាយ​ជា​ខ្លាំង​ ចំពោះ​វត្ដមាន​ពលរដ្ឋ​ យ៉ាងច្រើន​ដែល​ចូលរួម​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​បញ្ជី​ថ្មី​ តាម​ឃុំ​សង្កាត់​ របស់​ពួក​គេ​ដូចនេះ​។​

​លោក​បន្ដ​ថា​ ការ​ចូលរួម​របស់​ប្រជាជន​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ទូ​ទាំង​ប្រទេស​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ០១​កញ្ញា​ នេះ​គឺជា​ចូលរួម​បង្ហាញ​ពី​សិទ្ធិ​ និង​សេរីភាព​ នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​យល់​ថា​ ការ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នា​ពេល​នេះ​ក៏​ព្រោះតែ​ពលរដ្ឋ​ ចង់​ចូលរួម​ជ្រើសរើស​មេដឹកនាំ​ដែល​ពួក​គេ​ពេញចិត្ដ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ខ្ញុំ​ជឿ​ថា​ជា​ការ​ពិត​ណាស់​ ព្រោះ​អ្វី​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ ការ​ចូលរួម​ដើម្បី​ការ​លើក​ស្ទួយ​ ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​យើង​ នេះ​ជា​សញ្ញា​មួយ​ល្អ​ដែល​ប្រជាពលរដ្ឋ​ ឥឡូវ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ​ ពិសេស​សិទ្ធិ​បោះ​ឆ្នោត​របស់​គាត់​»​។​

​ជុំវិញ​ភាព​សុ​ក្រឹត្យ​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ ទាក់ទិន​ នឹង​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ លោក​ សំ​ គ​ន្ធា​មី​ បង្ហាញ​ជំនឿ​ថា​យ៉ាង​ហោច​ក៏​បាន​ ៩០​ភាគរយ​ដែរ​ ប៉ុន្ដែ​លោក​មិន​ទាន់​ជឿជាក់​ទាំងស្រុង​ថា​ ល្អ​ឥត​ខ្ចោះ​ ទេ​ដោយ​ត្រូវ​រង​ចាំ​មើល​ការ​បិទ​ផ្សាយ​បញ្ជី​ បោះ​ឆ្នោត​ដំបូង​ និង​ ការ​ត្រួតពិនិត្យ​ឲ្យ​ជាក់លាក់​សិន​។​

​ចំណែក​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ ក៏​បង្ហាញ​ការ​យល់​ឃើញ​ របស់​លោក​ផង​ដែរ​ថា​ ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ នា​ពេល​នេះ​បើ​ប្រៀបធៀប​ និង​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាស់​ គឺ​ពិត​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ ថ្វី​មិន​ទាន់​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ​។​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​ សូ​ ច​ន្ថា​ បន្ថែម​ថា​ ពលរដ្ឋ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ច្រើន​សម្រាប់​ថ្ងៃ​ដំបូង​ដូចនេះ​ គឺជា​សញ្ញា​ល្អ​ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​ លោក​ចង់​ចូលរួម​ជ្រើសរើស​មេដឹកនាំ​ មូលដ្ឋាន​និង​មេដឹកនាំ​ ថ្នាក់​ជាតិ​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រទេស​។​

​លោក​ សូ​ ច​ន្ថា​៖​ «​នៅ​ថ្ងៃនេះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជា​ថ្ងៃ​ដំបូង​មាន​ពលរដ្ឋ​ ចូលរួម​ច្រើន​ជា​សញ្ញា​ល្អ​ ក្នុង​បោះ​ឆ្នោត​ពេល​ខាង​មុខ​ វាស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​គាត់​ចង់​ចូលរួម​ ក្នុង​ជ្រើសរើស​មេដឹកនាំ​ខ្មែរ​ដែល​គាត់​ពេញចិត្ដ​»​។​

​សូម​ជម្រាប​ថា​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​មាន​សហភាព​អឺរ៉ុប​ និង​ ប្រទេស​ជប៉ុន​ ជា​អ្នក​ផ្ដល់​ជំនួយ​បច្ចេកទេស​។​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ប្រមាណ​ ៣០០០​ នាក់​ផង​ដែរ​ ដើម្បី​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​៕

Share

Image
Image
Image