en     km
en     km

អ្នកវិភាគ​៖​ស្ត្រី​បច្ចុប្បន្ន​ ក្លាយជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​​(មានសំឡេង)

Share

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ស្ដ្រី​នៅ​ទូ​ទាំង​ប្រទេស​ជា​ពិសេស​គឺ​ស្ដ្រី​ដែល​រង​គ្រោះ​ដោយសារ​ ជម្លោះដីធ្លី​បាន​ចេញ​មុខ​យ៉ាង​ស្វិតស្វាញ​ជាង​បុរស​ក្នុង​ការ​តវ៉ា​ ទាមទារ​សិទ្ធិ​ដីធ្លី​ របស់​ពួក​គេ​ ដែល​អ្នកវិភាគ​មើលឃើញ​ថា​ ស័ក្តិសម​និង​ពាក្យ​ថា​​មាតា​ ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។woman-fight

​នៅ​ថ្ងៃនេះ​ក៏​ដូច​ជា​ពេល​កន្លង​មក​ស្ដ្រី​សហគមន៍​បឹង​កក់​ បាន​ផ្ដើម​ជា​ថ្មី​ទៀត​នៅ​ក្នុង​ការ​តស៊ូ​មតិ​របស់​ពួក​គេ​ដើម្បី​សេរីភាព​ ដែល​ពួក​គេ​ហៅ​ថា​ អំពើអ​យុ​ត្ដិ​ធ​ម៍​បាន​កើតឡើង​ចំពោះ​អ្នកតស៊ូ​មតិ​។​ មិន​ថា​ឡើយ​ស្ដ្រី​សហគមន៍​បឹង​កក់​ទេ​ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ​គឺ​កន្លង​មក​ គេ​សង្កេត​ឃើញ​ស្ដ្រី​សហគមន៍​បូ​រី​កីឡា​ សហគមន៍​ស្ដ្រី​ថ្មគោល​ សហគមន៍​ស្ដ្រី​SOS​ សហគមន៍​ស្ដ្រី​អ្នក​ភូមិ​ឡ​ពាង​ សហគមន៍​នៅ​ខេត្ដកោះកុង​ ស្រុកស្រែ​អំបិល​ សហគមន៍​ខេត្ដក្រចេះ​ ខេត្ដព្រះវិហារ​ សហគមន៍​តំបន់​ព្រៃ​ឡង់​ សុទ្ធតែ​បាន​តស៊ូ​ដើម្បី​ការ​រស់នៅ​មួយ​សមរម្យ​។​

​អ្នកវិភាគ​ និង​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ អ្វី​ដែល​ស្ដ្រី​ឈាន​មុនគេ​នៅ​ពេល​នេះ​គឺ​មាន​ហេតុផល​ច្រើន​យ៉ាង​។​
​លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស​ នី​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​តាម​រយៈ​បទ​សម្ភាសន៍​ខ្លី​នៅ​ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែសីហា​ ថា​ រឿង​ដែល​ស្ដ្រី​ចេញ​តវ៉ា​ក្នុង​សង្គម​ទាមទារ​យុ​ត្ដិ​ធ​ម៍​ ដើម្បី​ខ្លួន​និង​គ្រួសារ​គឺ​មាន​តាំង​តែ​ពី​ដើម​រៀង​មក​ទៅ​ហើយ​ គ្រាន់តែ​ក្នុង​សតវត្ស​នេះ​គឺ​ស្ដ្រី​ មាន​សភាព​ផុសផុល​កាន់តែ​ខ្លាំង​ព្រោះ​បញ្ហា​រំលោភ​បំពាន​ លើ​ទ្រព្យសម្បត្ដិ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មានការ​កើនឡើង​។

​បណ្ឌិត​សិក្សា​ពី​សង្គម​បន្ដ​ថា​ មូលហេតុ​ចម្បង​ដែល​ស្ទើរតែ​គ្រប់ការ​តវ៉ា​ទាំងអស់​ គឺ​មាន​តែ​ស្ដ្រី​ពីព្រោះ​តែ​ សង្គម​កម្ពុជា​ប​ច​ច្ចុ​ប្បន្ន​នេះ​ ប្រសិនជា​ស្ដ្រី​ចេញ​មុខ​ទាមទារ​តវ៉ា​ គឺ​ភាគច្រើន​អាច​ចៀស​ផុត​ពី​ការ​ទទួល​រង​ហិង្សា​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​ បើ​ទោះជា​ការ​តវ៉ា​នោះ​មានការ​ប្រកែក​គ្នា​ធ្ងន់ធ្ងរ​កម្រិត​ណា​ក៏​ដោយ​។​ ត្រង់​ប្រការ​នេះ​លោក​ថា​ ប្រសិនជា​បុរស​ជា​អ្នកដឹកនាំ​ការ​តវ៉ា​ហើយ​មានការ​ប្រកែក​គ្នា​ តឹង​ស​សៃ​ក​ រៀងខ្លួន​ក្រុម​បុរស​អាច​ប្រឈម​និង​ហិង្សា​ ឬ​ក៏​ការ​ចាប់ខ្លួន​។

​លោក​ បណ្ឌិត​ មាស​ នី​៖«​ក្នុង​ប្រទេស​មួយ​ដែល​មានការ​តវ៉ា​គឺ​ត្រូវ​តែ​មាន​ស្ដ្រី​និង​បុរស​ ធ្វើការ​ចូលរួម​ក៏​ប៉ុន្ដែ​នៅ​ក្នុង​បរិបទ​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ​យើង​ ដែល​កងក​ម្លាំ​ប្រដាប់​អាវុធ​មិន​ទាន់​ទទួល​បានការ​អប់រំ​ផ្នែក​មនុស្ស​ធ​ម៍​ទេ​ ពួក​គាត់​ភាគច្រើន​ទៅ​ឲ្យ​តែ​ជួប​បើ​ថា​ត្រូ​វ៉ៃៗ​ បើ​ត្រូវ​បាញ់ៗ​តែ​ម្ដង​»​។​

tep-vanny-012
ដូច​គ្នា​ដែរ​លោកស្រី​ ធីតា​ ឃិះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ធ្វើការ​លើ​ផ្នែក​គាំទ្រ​ស្ដ្រី​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ជា​ទូទៅ​បុរស​មិន​ចង់​ប្រព្រឹត្ដិ​អំពើ​ហិង្សា​ទៅ​លើ​ស្ដ្រី​ ជា​ពិសេស​នៅ​ពេល​មានការ​តវ៉ា​ នៅ​ទី​សាធារណៈ​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​សមត្ថកិច្ច​ដែល​ជា​បុរស​មិន​ចង់​បង្ក​ហិង្សា​ទៅ​ស្ដ្រី​នោះ​ទេ​។​ ក្រៅពី​ចំណុច​នេះ​អ្នកស្រី​បន្ថែម​ថា​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ធំ​គឺ​តែងតែ​ មាន​ជា​សារ​លើកទឹកចិត្ដ​ដល់​ស្ដ្រី​ឲ្យ​ក្លាហាន​ ដើម្បី​បញ្ចេញមតិ​និង​ងើបឡើង​តស៊ូ​មតិ​ដើម្បី​យុ​ត្ដិ​ធ​ម៍​សង្គម​និង​ខ្លួនឯង​ ជា​ប្រការ​មួយ​ធ្វើ​ឱ្យ​ សកម្មភាព​ស្ដ្រី​ចេញ​មក​តស៊ូ​ដើម្បី​យុ​ត្ដិ​ធ​ម៍​សង្គម​ មាន​ចំនួន​ច្រើន​ជាង​បុរស​។

​លោកស្រី​ ធីតា​ ឃិះ​៖«​ស្ដ្រី​គាត់​មាន​តួនាទី​និង​កាតព្វកិច្ច​គ្រប់​គ្នា​ នឹង​គឺ​គាត់​ត្រូវ​មើលថែ​រក្សា​ និង​មើលទៅ​លើ​ធនធាន​ក្រុម​គ្រួសារ​របស់​គាត់​ គាត់​ចេញ​តវ៉ា​ហ្នឹង​ដោយ​គាត់​មើលឃើញ​ថា​ វា​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​»​។​

​ចំណែក​លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​នយោបាយ​ និង​សង្គម​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​និង​បុរស​ចំពោះ​ទំហំ​ទឹកចិត្ដ​ដែល​ផុលផុស​ មិន​អាច​កំណត់​ថា​អ្នក​ណា​មាន​ខ្លាំង​ជាង​អ្នក​ណា​ទេ​។​ លោកស្រី​ពន្យល់​ថា​ អ្វី​ដែល​គេ​សង្កេត​ឃើញ​មាន​ស្ដ្រី​ច្រើន​ជា​អ្នកដឹកនាំ​ការ​តស៊ូ​ក្នុង​បញ្ហា​ផ្សេងៗ​ ក៏​ព្រោះតែ​ជា​ទម្លាប់​ពី​អតីតកាល​ទោះ​សម្ដី​ធំ​តូច​ ធ្ងន់​ស្រាល​យ៉ាងណា​ក៏​កម្រ​ប្រើ​ហិង្សា​លើ​ស្ដ្រី​ ដែល​វា​ខុស​ប្លែក​ពី​បុរស​ដែល​អាច​មាន​សម្ដី​ធំ​តូច​ដាក់​គ្នា​ បង្ក​ទៅ​ជា​ហិង្សា​បាន​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ យល់​ថា​ រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ គួរតែ​បង្កើត​ក្រុមការងារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដែល​កើត​មាន​ ដោយ​មិន​គួរ​ឲ្យ​ស្ដ្រី​ចេញ​តវ៉ា​តាម​ដងផ្លូវ​នោះ​ទេ​ ព្រោះ​ធ្វើ​ឲ្យ​ស្ដ្រី​ងាយ​និង​ជួប​ប្រទះ​បញ្ហា​ខ្លាំង​ណាស់​។​

​អ្នកស្រី​ ជា​ វ​ណ្ណាត​៖«​ទាំង​រដ្ឋាភិបាល​ និង​ អង្គការ​សង្គម​ស៊ី​វិល​គួរ​មាន​យន្ដការ​មួយ​ ធ្វើ​យ៉ាងណា​ដើម្បី​រួម​គ្នា​ជួយ​កុំ​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​ហ្នឹង​ អត់​ទីពឹង​រហូត​មិនដឹង​ទៅ​រក​អ្នក​ណា​ មាន​តែ​ផ្លូវថ្នល់​ហ្នឹង​ ហើយ​ដែល​គ្មាន​ជម្រើស​មាន​តែ​ស្រែក​នៅ​តាម​ផ្លូវថ្នល់​ហ្នឹងហើយ​ ប៉ុន្ដែ​ការ​ស្រែក​នៅ​តាម​ផ្លូវថ្នល់​ហ្នឹង​ គឺ​វា​ផុយ​ស្រួយ​ដែល​ងាយ​ក្នុង​ការ​ទទួល​រង​ហិង្សា​ណាស់​»​។​

woman-fight1
​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ស្ដ្រី​ជា​ច្រើន​រូប​ដែល​ជា​សកម្មជន​ដីធ្លី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​និង​យក​ទៅ​កសាង​សតិអារម្មណ៍​ ។​ ចាប់តាំងពី​មាន​ព្រឹត្ដិការណ៍​ ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ មក​ស្ដ្រី​ជិត​ ២០​ នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​រយៈពេល​ខ្លី​ដោយ​ពួក​គេ​បង្ខំ​ឲ្យ​ទទួលយក​ការ​ព្រមាន​ បញ្ឈប់​សកម្មភាព​ធ្វើ​អ្វីមួយ​ដែល​បង្ក​លំបាក​ដល់​សណ្ដាប់ធ្នាប់​សង្គម​ ប៉ុន្ដែ​ស្ដ្រី​ទាំងនោះ​មិន​បាន​ថមថយ​ឡើយ​ ។​ ពួក​គាត់​នៅ​តែ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​។​

​មិន​ថា​ឡើយ​ស្ដ្រី​សហគមន៍​នៅ​រាជធានី​ភ្នំពេញ​ គឺ​ស្ដ្រី​នៅ​តាម​បណ្ដា​ខេត្ដ​នានា​ក៏​ចេញ​មុខ​ដើម្បី​សេរីភាព​ពួក​គេ​ផង​ដែរ​។​ កាលពី​ថ្មីៗ​នេះ​ស្ដ្រី​ពីរ​នាក់​ដែល​តស៊ូ​ដើម្បី​ដីធ្លី​របស់​ពួក​គេ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ដកំពង់ស្ពឺ​ ចាប់​មក​ឃុំខ្លួន​ក្នុង​តុលាការ​របស់​ខេត្ដ​នេះ​ ប៉ុន្ដែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ​ដោយសារ​ការ​ធ្វើ​អន្ដរាគមន៍​របស់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​។​

​នៅ​មាន​ស្ដ្រី​ជា​ច្រើន​ទៀត​ស្ថិត​ក្នុង​ជួរ​គណបក្ស​នយោបាយ​ ក៏​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដើម្បី​សេរីភាព​ របស់​មនុស្ស​ជំនាន់​ក្រោយ​ដែរ​ ដូច​ជា​ លោកស្រី​ មួរ​ សុខ​ហូ​ ជាដើម​។​ លោកស្រី​ ធ្លាប់​មានរឿង​ក្ដី​ក្ដាំង​ ដ៏​ល្បី​ ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ ៕​

woman-fight2

Share

Image
Image
Image