en     km
en     km

អ្នកវិភាគ៖ល្បែងនយោបាយត្រូវលេងជាមួយសហភាពអឺរ៉ុបនិងអាមេរិកគឺមិនមែន CNRPទេ(បទសម្ភាស-សំឡេង)

Share

កាលពីព្រឹកថ្ងៃទី៤មិនា សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងជាច្រើនអំពីជោគវាសនារបស់អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមានទាំងលោកកឹមសុខា ដែលកំពុងឃុំខ្លួនក្នុងផ្ទះនិង លោកសមរង្ស៊ីដែលស្ថិតនៅក្រៅប្រទេស។

សម្ដេចថា អ្នកនយោបាយដែលជាប់បម្រាមត្រូវប្រញាប់ធ្វើលិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺមិន​ឱ្យហួសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

​សម្ដេចថាទ្វារបើកបានតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះតែបើបិទវិញគឺរង់ចាំដល់ឆ្នាំ២០២២ ឬ ២០២៣។ លោកថា កុំរង់ចាំមេរបស់អស់លោកទទួលការលើកលែងទោសឱ្យសោះ។ យ៉ាងណាអ្នកវិភាគម្នាក់ យល់ថា ល្បែងនយោបាយនៅពេលនេះមិនមែនបក្សប្រជាជនលេងជាមួយបក្សសង្គ្រោះជាតិនោះទេ គឺត្រូវលេងនឹងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

លោកថា វិសោធនកម្មមាត្រា៤៥ស្ទួន មើលទៅដើរក្រោយយុទ្ធសាស្រ្ដលោកសមរង្ស៊ីប៉ុណ្ណោះ។ ​សូមស្ដាប់បទសម្ភាសន៍របស់លោកនួនបូរិន  ជាមួយនឹងលោកឯមសុវណ្ណារ៉ាដូចតទៅ៖

Share

Image
Image
Image