កាលពីថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល បានតម្រឹមដី៤០ហិចតា សម្រាប់អោយពលរដ្ឋវៀតណាម ដែលរស់នៅក្នុងដៃបឹងទន្លេសាបរបស់ខេត្តនេះអោយ មករស់នៅលើដីគោក។
អាជ្ញាធរថា នេះ ជាផ្នែកមួយនៃការផ្ដល់ទីជម្រកដល់ពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ ឥស្លាមឬពលរដ្ឋ ខ្មែរដែលធ្លាប់រស់នៅលើទឹក។ តែអាជ្ញាធរខេត្តកំពង់ឆ្នាំងអះអាងថាមិនមែនជាការផ្ដល់ដីអោយពលរដ្ឋវៀតណាមរស់នៅ ជាអចិន្ត្រៃយ៍នោះទេ។ តែអ្នកវិភាគជើងចាស់ម្នាក់ គឺលោកបណ្ឌិត ឡៅម៉ុងហៃ យល់ថាពលរដ្ឋវៀតណាមរស់នៅកម្ពុជាមិនស្របច្បាប់ទេ។
កញ្ញាពៅនិការាយការាយការណ៍៖
ក្រោយពីផ្ទុះការរិះគន់លើបណ្ដាញសង្គមពីសំណាក់ពលរដ្ឋខ្មែរជុំវិញការផ្លាស់ប្ដូរទីលំនៅឱ្យពលរដ្ឋវៀតណាមអន្ដោប្រវេសន៍ដែលរស់នៅបឹងទន្លេសាបមករស់នៅលើដីថ្មីរបស់រដ្ឋាភិបាលរៀបចំជូន៤០ហិចតា លោកបណ្ឌិតឡៅម៉ុងហៃ ជាវិភាគនយោបាយជើងចាស់មួយរូបបានលើកអំណះអំណាងក្នុងបណ្ដាញសង្គមបង្ហោះនៅថ្ងៃទី៣០វិច្ឆិកាដែលថាជនជាតិវៀតណាមដែលនៅប្រទេសកម្ពុជាអត់ស្របច្បាប់នោះទេ។ទស្សនៈអះអាងរបស់លោកបណ្ឌិតបានធ្វើឡើងដោយទឡ្ហីករណ៍ចំនួន៨ដែលរួមមានទាំងស្រុងថា៖
១. ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ ជាជនអន្តោប្រវេសន៍- aliens – ។
២. រដ្ឋាភិបាលស្របច្បាប់លន់ នល់ បណ្តេញជនអន្តោប្រវេសន៍ទាំងនោះទៅប្រទេសវៀតណាមខាងត្បូង ហើយរដ្ឋាភិបាលស្របច្បាប់វៀតណាមខាងត្បូងបានទទួលយកទៅឲ្យរស់នៅ នៅប្រទេសវៀតណាមខាងត្បូង ។
៣. ជំនាន់ខ្មែរក្រហម អត់មានជនជាតិវៀតណាមនៅប្រទេសកម្ពុជាទេ
៤. ជនជាតិវៀតណាមចូលមកនៅប្រទេសកម្ពុជាជាមួយកងទ័ពវៀតណាមចូលមកកាន់កាប់ត្រួតត្រាកម្ពុជា ជានិគមជន – settlers – គឺខុសច្បាប់អន្តរជាតិ ។
៥. និគមជនវៀតណាមត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ នៅពេលដែលកងទ័ពវៀតណាមដកថយចេញពីប្រទេសកម្ពុជា តាមកិច្ចព្រពព្រៀងសន្តិភាពទីក្រុងប៉ារីស
. និគមជនជប៉ុន ដែលប្រទេសជប៉ុនបានឲ្យទៅរស់នៅ ភូមិភាគមួយនៃប្រទេសចិនដែលកងទ័ពជប៉ុនបានឈ្លានពាននិងបង្កើតជារដ្ឋមួយដែលខ្លួនត្រួតត្រា តែដែលអន្តរជាតិអត់ទទួលស្គាល់ ត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ ក្រោយប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ និងដកទ័ពចេញពីប្រទេសដែលខ្លួនបានឈ្លានពាន ។
មកដល់ត្រង់ចំណុចនេះលោកបណ្ឌិតឡៅម៉ុងហៃបានសរសេររៀបរាប់ទៀតថា លោកជាតំណាងភាគីសម្តេចសឺន សាន បានលើកបញ្ហានិគមជនវៀតណាមនៅប្រទេសកម្ពុជា នៅក្នុងសន្និសិទទីក្រុងប៉ារីសលើកទីមួយនៅឆ្នាំ១៩៨៩ ។ នៅពេលនោះភាគីរដ្ឋកម្ពុជាប្រកែកថា និគមជនទាំងនោះជាខ្មែរកម្ពុជាក្រោម ។
៦. ជនជាតិវៀតណាមដែលចូលមកប្រទេសទេសកម្ពុជា ខុសនឹងច្បាប់អន្តោប្រវេសន៍ខ្មែរ គឺរស់នៅខុសច្បាប់ ។
៧. ជនជាតិវៀតណាម មានសញ្ជាជាតិខ្មែរ ខុសច្បាប់សញ្ញាតិខ្មែរេបស់ប្រទេសកម្ពុជា គឺខុសច្បាប់ ។
៨. ជនជាតិវៀតណាមមានសញ្ជាតិខ្មែរមុននិងជំនាន់អ៊ុនតាក់ គឺខុសច្បាប់ ដោយសាររដ្ឋាភិបាលដែលកងទ័ពវៀតណាមបានបង្កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជារដ្ឋាភិបាលអត់ស្របច្បាប់ គេអត់ទទួលស្គាល់ក្នុងឆាកអនត្រជាតិ ។
តែនៅថ្ងៃសុក្រទី២៩វិច្ឆិការដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីថ្លែងបញ្ជាក់ថា ចំពោះដី៤០ហិចតា
ទិញក្នុងតម្លៃសមរម្យចំពោះពលរដ្ឋខ្មែរ ឬឥស្លាម ជនជាតិវៀតណាមត្រូវជួល។
នៅលើផ្ទៃទឹកទន្លេសាប រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ចេញរបាយការណ៍ថានៅ៩ឃុំសង្កាត់គឺមានពលរដ្ឋវៀតណាមខ្មែរឥស្លាមមាន៤៥៦៣គ្រួសារ។ការរើលំនៅដ្ឋានទៅរកទីតាំងមួយនៅភូមិដំបូកកោះឃុំស្វាយជ្រំស្រុករលាប្អៀរ គឺជាការថែរក្សាជីវចម្រុះបរិស្ថានដងទន្លេសាបក៏ដូចជារៀបចំចាត់ចែងអន្ដោប្រវេសន៍ឱ្យទាន់ពេលវេលាហើយវាក៏ស្របទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលតែងលើកឡើងពីសិទ្ធិអន្ដោប្រវេសន៍រស់នៅដោយសេចក្ដីថ្លៃថ្នូរនិងសមរម្យផងដែរ។
លោក អភិបាលរងខេត្តកំពង់ឆ្នាំងស៊ុនសុវណ្ណារិទ្ធ បានឲ្យដឹងទៀតថាមក ដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ៨០%ហើយបានអូសបង្គឿងផ្ទះទឹករបស់ខ្លួន រស់នៅលើខ្នងកោះចំការជាប់មាត់ទន្លេក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ ឆ្នាំង ជាង១ឆ្នាំមកហើយ។ ដោយឡែកនៅក្នុងទន្លេគឺមានផ្ទះទឹក ដែលមានបែរចិញ្ចឹមត្រីនៅពីក្រោមជាង២០០ខ្នងទៀតតាមផែនការតម្រូវឲ្យអ្នករស់នៅលើបែរត្រីទាំងអស់នោះឡើង មករស់នៅលើគោកវិញ គឺអនុញ្ញាតឲ្យទុកបែរត្រីចិញ្ចឹមនៅក្នុងទន្លេ តែត្រូវរុះដំបូលចេញ និងបង្គន់អនាម័យចេញផងដែរ។
ក៏ប៉ុន្ដែពលរដ្ឋកម្ពុជាដែលបង្ហាញឆន្ទៈជាតិនិយមមួយចំនួនបន្ដការព្រួយបារម្ភពីពលរដ្ឋវៀតណាមដែលរស់នៅតាមព្រំដែននិងបង្កើតសមាគមវៀតណាមលើទឹកដីកម្ពុជានៅតាមខេត្តនីមួយៗមួយចំនួន។
ក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថាពលរដ្ឋអន្ដោប្រវេសន៍វៀតណាមនៅកម្ពុជាស្របច្បាប់មានចំនួន១៦ម៉ឹននាក់តែរបាយការណ៍អតីតបក្សប្រឆាំងសង្គ្រោះជាតិថា ពលរដ្ឋវៀតណាមនៅកម្ពុជាមានដល់ទៅ១លាននាក់៕