en     km
en     km

អ្នកវិភាគសាទរការដោះលែងអ្នកនយោបាយបក្សប្រឆំាង

Share

ភ្នំពេញ៖អ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយបានសាទរការដោះលែងអ្នកនយោបាយបក្សប្រឆំាងនៅកម្ពុជា លោក ហុង សុខហួរ ឱ្យមានសេរីភាព ទ្បើងវិញក្រោយលោកជាប់ពន្ធនាគារអស់រយៈពេលជិត២ឆ្នំា។

ការសាទរនេះធ្វើទ្បើងបន្ទាប់អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆំាងរូបនេះត្រូវបាន តុលាការដោះលែងឱ្យមានសេរីភាពកាលពីល្ងាច ថ្ងៃទី ២៥ ខែតុលា ឆ្នំា ២០១៧ បន្ទាប់ពីសម្ដេចហ៊ុនសែន ស្នើព្រះមហាក្សត្រលើកលែងទោស។

លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភានៃគណបក្សប្រឆំាង មានប្រ សាសន៍ដូចនេះ ខណៈលោកបានដើរចេញពីពន្ធនាគារព្រៃស កាលពីក្បាល ព្រលប់ ថ្ងៃម្សិលមិញនេះ។ លោកបាន ថ្លែងអំណរគុណព្រះមហាក្សត្រ និង សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប្រសាសន៍របស់លោក ត្រូវបានសារ ព័ត៌មានមួយចំនួនស្រង់មកចុះផ្សាយជាសាធារណៈ។

លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសឱ្យរួចផុតពីការឃុំខ្លួននៅក្នុងពន្ធនាគារ តាមរយៈសំណើរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន។ ការលើកលែងទោសនេះ បន្ទាប់ពីលោកហុង សុខហួរ កាលពីថ្ងៃ ទី ៨កញ្ញា បាន សរសេរលិខិតទៅជូនសម្ដេចហ៊ុនសែន ដោយ ទទួលយកការ កាត់ទោសលោក ករណីចោទថាលោក ប្រើប្រាស់ផែនទីក្លែងក្លាយ។

លិ ខិតរបស់ ហុងសុខហួរ ធ្វើឡើងមួយសប្ដាហ៍ ក្រោយពីចាប់ខ្លួនលោក កឹម សុខា។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគពីបញ្ហាសង្គម សាទរការដោះលែងនេះ។ តែយ៉ាងនេះក្ដី លោកយល់ឃើញ ថាស្ថានភាពនយោបាយ នៅកម្ពុជាមិន ទាន់ មានភាពធូរស្បើយនៅទ្បើយនោះទេ។

លោកពន្យល់ថា ខណៈនេះ លោកហុង សុខ ហួរ គឺជាពលរដ្ឋធម្មតា​ដែល មិនពាក់ព័ន្ធនយោបាយតទៅទៀតនោះទេចំណែកមន្រ្តីគណបក្សប្រឆំាងជាច្រើនរូបផ្សេងទៀតមិនទាន់បានដោះលែងនៅទ្បើយនោះទេដែលលោកថា កំដៅនយោបាយនៅតែមាននៅឡើយ។

លោក ឯម សុវណ្ណារ៉ា ៖«ពលរដ្ឋដែលលែងជាប់ពាក់ព័ន្ធនយោបាយ អាច គិតពិចារណានៅក្នុងការសុំឱ្យនាយករដ្ឋមន្រ្តីលើកលែង ឬក៏អធ្យាស្រ័យឱ្យ ជារឿងមួយល្អមិនបាច់ពឹងពាក់លើប្រធានបក្ស ឬក៏អន្ត រាគមន៍ពី អន្តរជាតិ នោះទេ ប្រសិនបើ អ្នកនយោបាយនៅកម្ពុជា ចេះយោគយល់អធ្យាស្រ័យ គ្នា ក៏វា ច្រកមួយបង្ហាញ អំពីរបៀបនិយាយគ្នាបាន នៅក្នុងឆាកនយោបាយ អាច និយាយជជែកគ្នា ឱ្យអស់សេចក្តីបាននៅក្នុងខ្លឹមសារនយោបាយ»។

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា ក៏សាទរ នូវការដោះលែងអតីតមន្រ្តីគណបក្សប្រឆំាងនេះដែរ។ តែលោក សូ ចន្ថា យល់ឃើញថាការដោះលែងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆំាងលោក ហុង សុខហួរ រូបនេះមានមូលហេតុសំខាន់ៗមួយចំនួនដូចជា៖«ទី០១ ដោយសារ តែ មាន គំនាបពីសហគមន៍ អន្តរជាតិខ្លំាងទៅលើស្ថានការណ៍នយោបាយ នៅកម្ពុជា ទី០២ គឺអាចដោយសារតែលោកហុង សុខហួរ ជា មនុស្សដែល មិនសូវសំខាន់ទេក្នុងពេលបច្ចុប្បន្នដោយសារតែលោក កឹម សុខា កំពុង ជាប់ពន្ធនាគារ។ ខ្ញុំគិតថាដើម្បីកុំឱ្យមានការរិះគន់ ឬក៏ការព្រមានការដាក់ សម្ពាធ ទំាងការទូត ទំាងសេដ្ឋកិច្ចមកម្ពុជារដ្ឋាភិបាលគួរ ពិចារណាដោះ លែង ប្រធានបក្សប្រឆំាង និងសកម្មជនផ្សេង ទៀតឱ្យមាន សេរីភាពជា ទស្សនៈខ្ញុំគិតថាអាចនឹងមានការដោះលែងនាពេលខាងមុខ»។

លោក​ហុង សុខហួរ ដែលជាអតីតមន្ត្រីគណបក្សប្រឆំាង ត្រូវបានសាលាដំ បូង រាជធានីភ្នំពេញចេញដីកាឱ្យឃុំខ្លួនកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នំា២០១៥ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលលួចក្លែងឯក សារសន្ធិសញ្ញាព្រំ ដែនកម្ពុជា-វៀតណាម ឆ្នំា១៩៧៩។

លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជ ធានីភ្នំពេញ ផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល ៧ឆ្នំា ពីបទក្លែងឯកសារផែនទី ព្រំដែន កម្ពុជា-វៀត ណាម។ ការសម្រេចឃុំខ្លួននេះធ្វើឡើងតាមរយៈសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនំាដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ។

គួរជម្រាបថាការដែលព្រះមហាក្សត្រព្រះរាជទានលើកលែងទោសដល់អតីតអ្នកនយោបាយបក្សប្រឆំាងរូបនេះ បន្ទាប់ពីលោក​ ហុង សុខហួរ បានសរសេរ លិខិតសូមទោសនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន រឿងបង្ហោះផែនទី ព្រំដែន ដែលលោកថាព្រោះតែលោកពុំបានពិចារណាត្រឹមត្រូវ។

តាមលិខិតនេះនាយករដ្ឋមន្រ្តីកម្ពុជាបានស្នើទៅព្រះមហាក្សត្រដើម្បីសុំព្រះ រាជទានទោសលោកហុង សុខហួរ ឱ្យមានសេរីភាពទ្បើងវិញ ដើម្បីលោក អាចបានទៅជួបជុំក្រុមគ្រួសារឡើងវិញ៕

Share

Image
Image
Image