en     km
en     km

អ្នកលេងហ្វេសប៊ុកសសើរអ្នកគ្រូម្នាក់ដែលជួយឧត្តមសម្ភារៈសិក្សាឲ្យក្មេងស្រីក្រីក្របានចូលរៀន

Share

young-woman-teacherអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានកោតសសើរទឹកចិត្តល្អ របស់អ្នកគ្រូបង្រៀនបឋមសិក្សាម្នាក់ បន្ទាប់ពី បានបង្ហោះវិឌីអូក្លីបមួយរៀបរាប់សកម្មភាពក្មេងស្រីម្នាក់តែងតែមកអើតមើលអ្នកគ្រូបង្រៀនតាមបង្អូចសាលាជាញឹកញាប់។ នៅក្នុងវិឌីអូក្លីបនោះអ្នកគ្រូបាននិយាយថា កុមារីម្នាក់នេះ អើតមើលអ្នកគ្រូបង្រៀន ព្រោះចង់ ចូលរៀន។

អ្នកគ្រូដែលមានចិត្តសប្បុរសនេះ ឈ្មោះ ញាណ ប៊ុនសុជាតា ជាគ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកំប៉ូវ ស្ថិតនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ អ្នកគ្រូ សុជាតា បាននិយាយថា កុមារីម្នាក់នេះ ឈ្មោះហ៊ួច ឡៃហៀក អាយុ ៨ឆ្នាំ ចង់ចូលរៀនដូចក្មេងដទៃទៀត នៅក្នុងភូមិដែរ។ កុមារីនេះ បានឈរឱបដៃនៅក្រៅថ្នាក់សម្លឹកមើលអ្នកគ្រូបង្រៀនសិស្សតាមបង្អូចរៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ កុមារី ហ៊ួច ឡៃ ហៀក បានចូលរៀនថ្នាក់អ្នកគ្រូ ប៊ុនសុជាតាហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហ្វេសញូ(Fresh News) ។

អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ សា រឿន (Sa Reoun) បានសរសេរនៅក្នុងប្រអប់បញ្ចេញយោបល់ថា ហេតុអ្វីបានជាអ្នកគ្រូ ប៊ុនសុជាតា អាចជួយកុមារី ឡៃ ហៀក ឲ្យចូលរៀនបាន ដោយជួយឧបត្តមសម្ភារៈសិក្សាដល់កុមារីថែមទៀត។

gifts-from-young-female-teacher-02

ម្ចាស់ហ្វេសប៊ុករូបនេះ ចោទជាសំណួរសួរថា៖ «ហេតុអ្វីបានជាអ្នកគ្រូម្នាក់នេះអាចធ្វើបាន ចុះគ្រូបង្រៀនផ្សេងទៀតធ្វើមិនបាន ឬ អ្នកគ្រូម្នាក់នេះមានប្រាក់ខែច្រើនជាងគ្រូដទៃ?»

ម្ចាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ចាន់ ដារ៉ាវ៉ាន (Chan Daravan) បានលើកឡើងថា ការលះបង់កម្លំាងកាយចិត្ត និងថវិការមួយចំនួនគឺជាគំរូល្អសម្រាប់មនុស្សគ្រប់គ្នា។
ស្រដៀងគ្នានេះដែរ ម្ចាស់ហ្វេសប៊ុកឈ្មោះចាន់ ដារ៉ាវ៉ាន មានយោបល់ថា៖ «សូមអរគុណចំពោះទីកចិត្តដ៏ស្មោះសរ របស់អ្នកគ្រូដែលលះបង់និងជាគំរូដល់សន្ដានចិត្តដែលកសាងអំពើល្អដល់មនុស្សគ្រប់រូប»៕

Share

Image
Image
Image