en     km
en     km

អ្នក​មាន​បញ្ហា​ដី​ធ្លី​ ​កម្មករ​រោង​ចក្រ​រង​គ្រោះ​ជាង​គេ​ប្រសិន​បើ​ច្បាប់​NGOs​ ត្រូវ​បាន​អ​នុម័ត​

Share

ក្រុម​អ្នក​មាន​បញ្ហា​ដី​ធ្លី​និង​កម្មករ​រោង​ចក្រ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ជាង​គេ​ប្រសិន​បើ​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​​រដ្ឋ​សភា​អនុម័ត​​ដោយ​សារ​តែ​ច្បាប់​នេះ​នឹង​រឹត​ត្បិត​​សេរី​ភាព​ក្រុម​អ្នក​ការពារ​ផល​ប្រយោជន៍​ដល់​ជន​រង​គ្រោះ​ដី​ធ្លី​​និង​កម្មករ​រោងចក្រ​​ក្នុង​​វិស័យ​​​កាត់​​ដេរ​​សម្លៀក​​បំពាក់​ជា​ដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុ​មអង្គការសង្គម​ស៊ីវិល​និង​ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ​ខណៈ​ដែល​ពួក​គេ​ចេញ​តវ៉ា​សារ​ជា​ថ្មី​ម្តង​ទៀត​។

«ក្រុម​​សហគម​​ន៍​បឹង​កក​និង​ក្រុម​សហគមន៍រង​គ្រោះ​ដី​ធ្លី​ដទៃ​ទៀត​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​កាន់​តែ​ខ្លាំ​ង បើ​រដ្ឋ​​សភា​អនុម័ត​​ទៅ​​លើ​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព សមាគម និង​អង្គ​ការ​​ក្រៅ​​រដ្ឋាភិ​បាល​»។ នេះ​ជា​ការ​បញ្ជាក់​ពី​តំណាង​សហគមន៍​បឹងកក​និង​ជា​ជន​រង​គ្រោះ​ដី​ធ្លី​អ្នក​ស្រី​ទេព វណ្ណី នៅ​ក្នុង​យុទ្ធិនាការ​ប្រឆំាង​​ការ​អនុម័ត​ច្បាប់​NGOs​​នា​ថ្ងៃ​ទី ៣០ មិថុនា​នេះ​។

យុទ្ធិនាការរបស់ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋខ្មែរប្រឆំាងការអនុម័តច្បាប់NGOs នាថ្ងៃទី ៣០ មិថុនានេះ
យុទ្ធិនាការរបស់ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋខ្មែរប្រឆំាងការអនុម័តច្បាប់NGOs នាថ្ងៃទី ៣០ មិថុនានេះ (រូបភាព៖ ធូ វីរៈ)

ចំណែក​ឯ​លោក អាត ធន​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​មុខ​រដ្ឋសភា​ជាតិពី​ព្រឹក​មិញ​​ថា​​ប្រសិន​បើ​ច្បាប់​ស្តី​ពី​សហជីព​ សមាគម​​និង​អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​មែន​នោះ​កម្មករ​រោងចក្រ​​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​នឹង​ទទួល​រង​ការ​រឹត​ត្បឹត​សេរីភា​ព និង​សិទ្ធិ​ទាម​ទារ​អត្ថ​ប្រយោជន៍​​ផ្សេងៗ​ពី​ព្រោះ​ក្រុម​សហជីព​ដែល​ការពារ​កម្មករ​​ត្រូវ​បា​ន​ច្បាប់​នេះ​រឹត​ត្បឹត​។

ផ្ទុយ​ទៅ​វិញ​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន​បាន​ឆ្លើយ​តប​ថា​៖«ច្បាប់​នេះ​មាន​បំណង​ជួយ​សម្រួល​ការ​ងារ​របស់​យុវជន​ សមាគម​​និង​អង្គការ​សង្គម​ស៊ីវិល​ ព្រមទំាង​ការ​ពារ​អង្គការ​ដែល​មាន​បំណង​ធ្វើ​ភារវកម្ម​។ ច្បាប់​នេះ​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​ក្រុម​ណា​មួយ​នោះ​ទេ​តែ​ច្បាប់​នេះ​នឹង​ងាយ​ស្រួល​ឲ្យ​អាជ្ញា​ធរ​ធ្វើ​កិច្ច​សហការណ៍​ជាមួយ​ពួក​គេ​ទៅ​វិញ​ទេ​»។​

ក្នុង​អំឡុង​​ពេល​ដែល​រ​ដ្ឋ​​សភា​កំពុង​តែ​​ពិភាក្សា​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​ការ​ទូត​​ទាត់​​ថវិកា​​ទូ​ទៅ​​របស់​​រដ្ឋ​​សម្រាប់​​ឆ្នាំ​២០១៣​ម្សិល​មិញ​​នោះ​ លោក សម រង្ស៊ី​បាន​​ឆ្លៀត​​ដើរ​ទៅ​​ជជែក​​ជាមួយ​​លោកហ៊ុន សែន​ស្ងាត់ៗ​អំពី​​ការ​ព្រួយ​បារម្ភ​​របស់​​អង្គការ​​ក្រៅ​​រដ្ឋាភិ​បាល​​ជុំវិញ​​សេចក្តី​ព្រាង​ច្បាប់​​សមាគម និង​​អង្គការ​​សង្គម​​ស៊ីវិល​ដែល​​រដ្ឋ​សភា​គ្រោង​​នឹង​​អនុម័ត​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ លោកសម រង្ស៊ី​បាន​​នាំ​​សម្តី​​លោកហ៊ុន សែន​ប្រាប់​​ទៅ​​អ្នក​កា​សែត​​ក្រោយ​​កិច្ច​ប្រជុំ​សភា​​ថា​លោក ហ៊ុន សែនស្នើ​​ឲ្យ​​អង្គការ​​សង្គម​​ស៊ីវិល​​កុំ​​ព្រួយ​បារម្ភ​​ចំពោះ​​ច្បាប់​​នោះ​​ខ្លាំង​ពេក​។

គួរ​រំឭក​ផង​ដែរ​ថា​​សេចក្តី​ព្រាង​ច្បាប់​​ចុង​ក្រោយ​​ស្តី​ពី​ អង្គការ​​មិនមែន​​រដ្ឋាភិបាល​និង​​សមាគម​មាន​៩​ជំពូក​និង​​៣៩​​មាត្រា​ហើយ​​ត្រូវ​បាន​​រដ្ឋាភិបាល​​អនុម័ត​​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​​កន្លង​មក​ថ្មីៗ​នេះ​។ ​ ច្បាប់​​នេះ​ដែ​រ​ត្រូវ​​បាន​​ទៅ​​ដល់​​ដៃ​រដ្ឋ​សភា​​ជាតិ​​កាល​​ពី​​ថ្ងៃ​​ទី​​១៦ ​ខែ​​មិថុនា​​ក្រោយ​​ពី​​បាន​​លុប​​ចោល​ចំនួន​​២​មាត្រា​​ និង​​កែ​​សម្រួល​​២​មាត្រា(មាត្រា​នេះ​​ចែង​​ពី​​ការ​ដាក់​កំហិត​​លើ​​ការ​ចំណាយ​​ថវិកា​​រដ្ឋបាល​​របស់​​អង្គការ សមាគម និង​​នីតិវិធី​​នៃ​​កា​រ​ចុះ​បញ្ជី​​របស់​​អង្គការ​​អន្តរជាតិ​) ​​ដោយ​​ទី​ស្តី​​ការ​​គណៈរដ្ឋ​មន្ត្រី​​កាល​​ពី​​ថ្ងៃ​ទី៥ ​​ខែ​​មិថុនា​ ឆ្នាំ​២០១៥​៕

Share

Image
Image
Image