en     km
en     km

អ្នកនាំពាក្យ​ CNRP​ ច្រាន​ចោលការ​លើក​ឡើង​ថា​ ភរិយា​លោក​ សម​ រ​ង្ស៊ី​ ជំនួស​តំណែង​ប្រធាន​បក្ស​

Share

​ភ្នំពេញ​៖​ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​ថា​ លោក​ សម​ រ​ង្ស៊ី​ ស្នើ​តែង តាំង​ភរិយា​របស់​ខ្លួន​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ នៅ​ថ្ងៃ​ទី​ ១២​ កុម្ភៈ​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ លិខិតស្នើ​នោះ​ គឺជា​លិខិត​ក្លែងក្លាយ​ ដែល​មាន​បំណង​បំភ័ន្ដ​មតិ​សាធារណៈ​។​

លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី

​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេចចិត្ដ​លាលែង​ពី​តំណែង​ ជា​ប្រធាន​គណបក្ស​កាលពី​រសៀល​ថ្ងៃ​ទី​១១​ កុម្ភៈ​ រួច​មក​ ស្រាប់​នៅ​តែ​នៅ​ទី​១២​ ខែកុម្ភៈ​ នេះ​ មានការ​បង្ហាញ​នូវ​លិ ខិត​ថ្មី​មួយទៀត​ ដែល​ដាក់​ឈ្មោះ​លោក​ សម​ រ​ង្ស៊ី​ ដដែល​ ដោយ​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ មាន​បំណង​ស្នើ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​គណកម្មាធិការ​នាយក​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ជ្រើសតាំង​លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា​ ជា​ប្រធាន​គណបក្ស​ជំនួស​រូប​លោក​ ដើម្បី​រក្សា​បាន​នូវ​និរន្ដ​ភាព​គណបក្ស​នា​ពេល​អនាគត​។

​លិខិត​ចំហរ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ​ ត្រូវ​បាន​អ្នក នាំពាក្យ​គណ​ក្ស​សង្គ្រោះ​ជាតិ​ច្រានចោល​។​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១២​ កុម្ភៈ​ នេះ​ ដោយ​អះអាង​ថា​ លិខិត​នោះ​មិនមែន​ជា​ការ​ពិត​ឡើយ​ ពោល​គឺជា​លិ ខិត​ដែល​មាន​បំណង​បំភ័ន្ដ​មតិ​សាធារណៈ​ប៉ុណ្ណោះ​។

​បន្ថែម​ពី​នេះ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ទៀត​ថា​ នៅ​ខណៈ​នេះ​ទាំង​តំណែង​ជា​ប្រធាន​គណបក្ស​ និង​មូលហេតុ​ពី​ការ​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស​របស់​លោក​ សម​ រ​ង្ស៊ី​ និង​ចំណាត់ ការ​ផ្សេងៗ​ លោក​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​បាន​ទេ​ ព្រោះ​គណបក្ស​ត្រូវការ​ពេល​ដើម្បី​ប្រជុំ​ពិភាក្សា​កិច្ចការ​ផ្ទៃក្នុង​បក្ស​៕

Share

Image
Image
Image