en     km
en     km

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បញ្ជាក់​ពី​មូលហេតុ​ចល័ត​កម្លាំង​ទ័ព​និង​សព្វាវុធ​

Share

ភ្នំពេញ៖ ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ មានការ​ចល័ត​កងទ័ព​ និង​សព្វាវុធ​ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ឬ​ជាយរ​រាជធានី​ភ្នំពេញ​ដោយ​ដឹក​ឆ្លងកាត់​ខេត្តកំពង់ធំ​ និង​កំពង់ចាម​ ដែល​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

ការ​ចល័ត​កងទ័ព​ ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ
ការ​ចល័ត​កងទ័ព​ ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ បាន​បញ្ជាក់​ ចំពោះ​ការ​ចល័ត​ទ័ព​នៅ​លើ​ផ្លូវជាតិ​លេខ​៦​មក​ កាន់​ជាយក្រុង​ភ្នំពេញ​គឺ​ ដើម្បី​ដោះ​ដូរ​ កម្លាំង​ទ័ព​ ។​ តែ​ អ្នកវិភាគ​ យល់​ថា​ កាលៈទេស​ដែល​ស្ថានការណ៍​ កំពុង​ឡើង​កំ​ដៅ​នេះ​ គឺ​មិន​គួរ​មាន​សកម្មភាព​ទ័ព​ អ្វី​ទេ​ ។​ កញ្ញា​ ជុំ​ ជោគ​ ជាតា​ រាយការណ៍​បន្ត​៖

 

​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ រឿងរ​ចល័ត​កងកម្លាំង​ទ័ព​និង​គ្រឿង​សព្វាវុធ​ពី​ព្រំដែន​ភាគ​ខាង​លិ​តនៃ​ខេត្តព្រះវិហារ​ ឆ្លងកាត់​ ស្រុក​បារាយ​ ខេត្តកំពង់ធំ​ ម​កក​ដាក់​នៅ​ក្បែ​រាជធានី​ភ្នំពេញ​  លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​អះអាង​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ការ​ចល័ត​ទ័ព​ នៅ​ពេល​នេះ​ គ្រាន់តែ​ធ្វើ​ឡើង​តាម​ធម្មតា​ ក្នុង​មួយ​ត្រីមាស​គឺ​រៀង​រាល់​៣​ខែ​ម្តង​ ដើម្បី​ជួយ​សម្រួល​កម្លាំង​ កងទ័ព​ជួរ​មុខ​ និង​ថែទាំ​រថក្រោះ​ រួម​ទាំង​កាំភ្លើង​ធំ​ អោយ​មាន​ភាពល្អ​ប្រសើរ​ តែ​ប៉ុណ្ណោះ​។​

​លោក​ ឈុំ​ សុ​ជាតិ​ ៖«​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ បញ្ហា​ចល័ត​កងទ័ព​ដែល​យើង​ឃើញ​ព្រឹក​មិ​ញ​នៅ​ផ្លូវជាតិ​លេខ​៦​ តាម​ខេត្តកំពង់ធំ​ កំពង់ចាម​នេះ​ ជា​កម្មវិធី​ផ្លាស់​ប្ដូរ​កម្លាំង​ពី​ខាង​មុខ​ មក​ខាងក្រោយ​ ពីព្រោះ​…»​

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ចល័ត​កងទ័ព​នៅ​ពេល​នេះ​ មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បា​ម្ភ​នោះ​ទេ​  ហើយ​ក៏​សុំ​អោយ​ប្រជាពលរដ្ឋ​កុំ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​។​

«​ម្យ៉ាងទៀត​សភា​ការណ៍​សន្ដិសុខ​នៅ​ផ្ទៃក្នុង​យើង​ គឺថា​ បើ​ប្រៀបធៀប​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ បណ្ដា​ប្រទេស​ក្នុង​សកលលោក​ គឺ​ប្រជាពលរដ្ឋ​លោក​បាន​ជ្រាប​ហើយ​ យើង​មាន​ក្ដី​សុខក្សេមក្សាន្ដ​ល្អ​ណាស់​ ហើយ​យើង​អាច​ចរាចរណ៍​បាន​គ្រប់ពេលវេលា​ ២៤​ម៉ោង​  ប្រជាជន​យើង​អាច​ប្រកប​អាជីវកម្ម​បាន​ទាំងអស់​ ហើយ​សភា​ការណ៍​សន្ដិសុខ​អី​គួរតែ​យើង​មោទនភាព​ ដែល​រាជរដ្ឋាភិបាល​លោក​បាន​ប្រឹងប្រែង​ការពារ​បន្ទាត់​ព្រំដែន​ផង​ ការពារ​សន្ដិសុខ​ផង​…»​។​

​គេ​នៅ​ចាំ​បាន​ថា​ ក្រោយ​ការ​បោះ​ឆ្នោត​ សភា​ អាណត្តិ​ទី​៥​ ថ្ងៃ​ទី​២៨​កក្កដា​ ដែល​ពេល​នោះ​ ផ្ទុះ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ និង​ ការ​ប្រកាស​លទ្ធ​ផ​បោះ​ឆ្នោត​ ក៏​មានការ​ចល័ត​នឹង​គ្រឿង​ស​ពា្វ​វុ​ធ​ ដូចនេះ​ដែរ​ ។​

​ការ​ចល័ត​ទ័ព​និង​សព្វាវុធ​ ជា​ថ្មី​ទៀត​នេះ​ ក៏​កើតឡើង​ជួន​ពេល​ ស្ថានភាព​ នយោបាយ​ឡើង​ កំ​ដៅ​ និង​ក្រោយ​ពេល​ បុរស​ម្នាក់​អំពាវនាវ​តាម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​មាន​រដ្ឋប្រហារ​ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ ស្វែងរក​ចាប់ខ្លួន​បុរស​នេះ​ដែរ​។​

​យ៉ាងណា​ ក៏​ដោយ​ អ្នក​ តាមដាន​ស្ថានការណ៍​នយោបាយ​សង្គម​ ពិនិត្យ​ឃើញ​ថា​ ការ​ ចល័ត​ទ័ព​និង​សព្វាវុធ​ក្នុង​កាលៈទេស​ ដែល​ស្ថានការណ៍​នយោបាយ​ ឡើង​ កំ​ដៅ​នេះ​ គឺ​មិន​គួរ​ធ្វើ​ឡើយ​ ។

​លោក​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ពិនិត្យ​ឃើញ​ថា​ ការ​ចល័ត​ទ័ព​ និង​សព្វាវុធ​ដូចនេះ​ គឺជា​ សញ្ញា​នៃ​ការ​គំរាម​ កំហែង​អ្វីមួយ​ ដែល​លោក​ថា​ មិន​គួរ​មាន​ឡើយ​។​

​លោក​ មាស​ នី​ ៖«​តាម​ពិត​ទៅ​យើង​ចៀស​មិន​ផុត​ទេពី​រឿង​ការ​ភ័យ​ខ្លាច​ ទោះបីជា​រដ្ឋាភិបាល​ពន្យល់​យ៉ាងម៉េច​ក៏​ដោយ​ ប៉ុន្តែ​ការ​ធ្វើការ​ចល័ត​ទ័ព​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ពលរដ្ឋ​ កំពុង​តែ​មានការ​កាន់ទុក្ខ​លោក​ កែម​ ទ្បី​ ផង​ ហើយ​ហ្នឹង​មួយទៀត​ទាក់ទិន​ហ្នឹង​ការ​កើន​ទ្បើ​ង​កំ​ដៅ​នៃ​នយោបាយ​រវាង​គណបក្ស​នៅ​ក្នុងស្រុក​ហ្នឹង​ផង​ ហើយ​ឥលូវ​នេះ​យើង​បូក​បញ្ចូល​ទាំង​ការ​តាមដាន​ទៅ​លើ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជាមួយ​ ទំនាក់ទំនង​រវាង​ចិន​ហើយ​និង​វៀតណាម​ដែល​យើង​ហាក់បីដូចជា​ មានការ​ព្រួយបារម្ភ​ថា​ការ​ងាកខ្លួន​ របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​ នឹង​អាច​ធ្វើ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​មិន​សប្បាយចិត្ត​ បាទ៎​ចឹ​ង​វា​នឹង​ប៉ះពាល់​ទៅ​ដល់​មិត្តភាព​ម៉ឺន​ឆ្នាំ​ រវាង​កម្ពុជា​វៀតណាម​ផង​ដែរ​»​។​

​តែ​ទោះ​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​ ក្រសួងការពារជាតិ​ អះអាង​ថា​រយៈពេល​៣​ខែ​ទៀត​ នឹង​មានការ​ចល័ត​ទ័ព​ ដូច​គ្នា​ ទៅ​កាន់​ទីតាំង​ពួក​គេ​វិញ​៕

Share

Image
Image
Image