en     km
en     km

អ្នកនាំពាក្យក្រសួងសង្គមកិច្ច៖ ពលករអាចស្នើសុំប្រាក់ឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានករណីជួបបញ្ហាជីវភាព

Share

ភ្នំពេញ៖ សម្រាប់ពលករ ដែលទើបត្រឡប់មកពីបរទេស អាចស្នើសុំកញ្ចប់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ពីអាជ្ញាធរមូលដ្ឋាន ដែលខ្លួនរស់នៅបាន បើសិនជួបប្រទះការលំបាកផ្នែកជីវភាព។ នេះជាការគូសបញ្ជាក់របស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

ការគូសបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរកឃើញថា ពលករដែលទើបត្រឡប់ពីបរទេស ពិសេសពីប្រទេសថៃ បានទទួលរងផលប៉ះពាល់ផ្លូវចិត្ត និងធ្លាក់ទឹកចិត្តជាដើម មូលហេតុព្រោះថា ពួកគេបានបាត់បង់ប្រភពចំនូល ថែមទាំងគ្មានការងារធ្វើ និងគ្មានមុខរបបចិញ្ចឹមជីវិត ចំណែកដីធ្លី និងផ្ទះសម្បែងអ្នកខ្លះក៏ត្រូវធ្លាក់ទៅលើម្ចាស់បំណុលផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ពីបញ្ហានេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និង លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចដូចទៅ!

 

Share

Image
Image
Image