en     km
en     km

អ្នកទោសនយោបាយម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ិម៖ខ្ញុំមិនដែលអស់សង្ឃឹមម្ដងណាទេ(មានសំឡេង)

Share

ប្រទេសម៉ាឡេស៊ី៖ អ្នកទោសនយោបាយដ៏ល្បីនៃប្រទេសម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ិម បានប្រាប់អ្នកសារព័ត៌មានថា លោកមិនដែលអស់សង្ឃឹមក្នុងជីវិតម្ដងណាទេ ក្នុងការផ្ដួលរំលំរបបពុករលួយរបស់នាយករដ្ឋមន្ត្រីណាជិពរ៉ាហ្សាក់។  មេបក្សប្រឆាំងរូបនេះ បានទទួលការលើកលែងទោស ពីព្រះមហាក្សត្រហើយ។លោក សោម លៀូប ជូនសេចក្ដីប្រែសម្រួល!

 

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia និង The Time  ABC លោកអាន់វ៉ា​ត្រូវបាន ព្រះមហាក្សត្រ ម៉ាឡេស៊ី លើកលែងទោស ហើយ ។ លោកអាន់វ៉ា​អ្នកទោស នយោបាយដ៏ល្បីនេះ មានទឹកស្រស់ស្រាយ ភ្លាមៗ ៗ បន្ទាប់ពី ទទួលលិខិតលើកលែងទោសពីព្រះមហាក្សត្រ។ លោកទទួលលិខិតនេះខណៈលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកបានថ្លែងបា្រប់អ្នកសារព៏ត៌មាន ថា ក្នុងមួយជីវិតលោក មិនគិតពីការអស់សង្ឃឹមម្ដងណាទេ ហើយសង្ឃឹមជានិច្ចថា ពេលណាមួយ ប្រជាជនម៉ាឡេស៊ីនឹង ចេះប្រើឆន្ទៈរបស់ខ្លួនដើម្បីបញ្ចប់របបពុករលួយ។

អ្វីដែលមេបក្សប្រឆាំង ប្រកាន់ជំហរដូចនេះ ខណៈលោក នឹងចូលគាល់ព្រះមហាក្សត្រនៅរសៀលថ្ងៃនេះ ។

មេបក្សប្រឆាំងដែលជាអ្នកទោសនយោបាយដ៏ល្បីរូបនេះ បាននិយាយថា៖« ខ្ញុំមិនដែលអស់សង្ឃឹមម្ដងណាទេ។ នៅរយៈប៉ុន្មានសប្ដាហ៍នេះ ខ​ណៈខ្ញុំនៅក្នុងពន្ធនាគារ ខ្ញុំសង្ឃឹមជានិច្ចថា នឹងបញ្ចប់ របបពុករលួយ ហើយក្ដីសង្ឃឹមរបស់ខ្ញុំកាន់តែកើនឡើង។ ខ្ញុំមានជំនឿលើ​ឆន្ទៈរបស់ប្រជាជនក្នុងការផ្លាស់ប្ដូរ។នៅពេលប្រជាធិបតេយ្យពិភពលោក ប្រែប្រួល សម្រាប់ខ្ញុំនៅតែសង្ឃឹម ថាប្រជាជនម៉ាឡេស៊ី ត្រូវតែមានសេរីភាពឡើងវិញ»

លោក អាន់ វ៉ាអ៊ីប្រាហ៊ិម ធ្លាប់ជាប់ពន្ធនាគារចំនួន២លើកមកហើយ។ លើកទីមួយ លោកត្រូវបានប្ដឹងដោយ នាយករដ្ឋមន្រ្តីមហាធាមហាម៉ាត គឺនៅឆ្នាំ១៩៩៨ ដោយប្ដឹងលោកពីបទស្រឡាញ់ បុរសម្នាក់ជាជំនួយការរបស់ខ្លួន។ តែលោកអាន់វ៉ាបដិសេធ។ លោកចាត់ទុកជារឿងនយោបាយដោយ សារលោក មានផែនការកែទម្រង់សេដ្ឋកិច្ចខណៈលោកជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ។ ដល់ឆ្នាំ២០១៥ លោកត្រូវបានកាត់អោយមានទោសម្ដងទៀតក្នុងសំណុំរឿងដដែលនេះ តែលោកលើកនេះ ក្រោមអំណាចរបស់នាយករដ្ឋមន្ត្រីណាជិពដែលចាញ់ឆ្នោត។

លោកអាន់វ៉ា​មានអាយុ ៧០ឆ្នាំ។ ស្ទើរមួយជីវិតរបស់លោ ស្គាល់តែការបរាជ័យ។តែលោកអះអាងថា បរាជ័យញឹកញាប់ក៏គង់មានថ្ងៃណាមួយជោគជ័យដែរ។ លោកថា ជ័យជម្នះក្នុងការបោះឆ្នោតថ្ងៃទី ៩ឧសភា កើតចេញពីរឿងបរាជ័យមុនៗដែរ។

នៅមុនការបោះឆ្នោតចូលមកដល់អ្នកទោសនយោបាយរូបនេះ បានផ្ញើសាររបស់លោកពីពន្ធនាគារ ដោយអំពាវនាវអោយ ប្រជាជនម៉ាឡេស៊ី ប្រើឆន្ទៈរបស់ខ្លួន សាមគ្គីគ្នាជាមួយបក្សរបស់លោក និងគណបក្សរបស់លោក មហាធា មហាម៉ាត ដើម្បី យកជ័យជម្នះលើបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីណាជិព។ លោកថា បើបក្សរបស់លោកដែលចងសម្ព័ន្ធភាពជាមួយបក្ស របស់មហាធាឈ្នះក្នុងការបោះឆ្នោតនេះ គឺប្រទេសម៉ាឡេស៊ីនឹងនាំមកនូវការផ្លាស់ប្ដូរ ហើយប្រព័ន្ធពុករលួយនឹងបិទបញ្ចប់។

សាររបស់អ្នកទោសនយោបាយរូបនេះ បានទាក់ទាញអារម្មណ៍អ្នកបោះឆ្នោតយ៉ាងខ្លាំងដែលនាំអោយបក្សយុត្តិធម៌ប្រជាជនរបស់លោកយកទៅធ្វើជាឧបករណ៍ឃោសនានៅពាសពេញប្រទេស សូម្បីលោកមហាធាក៏បានយកសារនេះទៅឃោសនាដែរ។ លោក មហាធានិយាយថា ដើម្បីអោយលោកអាន់វ៉ា មានសិទ្ធិអំណាចឡើងវិញ ទាល់តែបក្សប្រឆាំងរួបរួមបានឈ្នះឆ្នោត។ ជាមួយគ្នានេះ លោក មហាធា សន្យាផ្ទេរអំណាចអោយលោក អាន់វ៉ា​ នៅពេលលោកទទួលបានការលើកលែងទោស ហើយក្លាយជាអ្នកនយោបាយស្របច្បាប់ឡើងវិញ។

យ៉ាងណា ភរិយារបស់អាន់វ៉ា គឺលោកស្រី Wan Azizah បានក្លាយជាឧបនាយករដ្ឋមន្រ្តីទី១ នៃគណៈរដ្ឋមន្ត្រីរបស់លោកមហាធា។ លោកស្រីជាស្ត្រីទីមួយនៃប្រទេសម៉ាឡេស៊ី ដែលដើរតួនាទី ជាអ្នកនយោបាយជនួសអោយស្វាមី។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកអាន់នឹងក្លាយជានាយករដ្ឋមន្ត្រី​នៅរយៈពេល មួយឆ្នាំឬពីរឆ្នាំទៀត។ លោកនឹងចូលកាន់តំណែងជាតំណាងរាស្ត្រមុននឹងលោកមានតួនាទីជាផ្លូវការក្នុងឋានៈជានាយករដ្ឋមន្ត្រីស្នងពីលោកមហាធាមហាម៉ាត។លោកអាន់វ៉ាបានហៅកាលៈទេសៈនេះ ជាយុគ្គសម័យមាសនៃប្រជាជនម៉ាឡេស៊ី៕

Share

Image
Image
Image