en     km
en     km

អ្នកជំនាញ៖ អាមេរិកត្រូវការកងទ័ពជាង ១០ម៉ឺននាក់ដើម្បីផ្ដួលរំលំរបបលោកម៉ាឌូរ៉ូនៅវេណេហ្សូអេឡា

Share

បញ្ហាលើកទ័ពលុកលុយប្រទេសវេណហ្សូអេឡាគឺជារបៀបវារៈដ៏ស្មុគស្មាញ របស់​ក្រុម​សមាជិក​សភា នៃគណបក្សប្រជាធិបតេយ្យ ដែលតែតែង​ប្រឆាំងផែន​ការរបស់សេត​វិមាន​ដែលមាន​លោក​ដូណាល់ត្រាំជាប្រធាន។ បញ្ហាមួយទៀតថាតើត្រូវកាត់បន្ថយ​យ៉ាង​ណា​ដើម្បីកុំអោយប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល។ ភាពអសន្តិសុខក្នុងតំបន់​គឺអាទិភាព​ដែលអាមេរិកអាចលើកទ័ពចូលលុយប្រទេសនោះបាន គឺអោយតែគំរាមកំហែង​ប្រទេស​មហាអំណាចនេះ។​ទាំងនេះគឺជាចំណោទនៃបញ្ហា ដែលអាមេរិកមុនលើកទ័ពចូលលុកលុយ​ប្រទេស​វេណេហ្សូអេឡា។ មួយវិញទៀតថាតើអាមេរិកត្រូវការ​កងទ័ពប៉ុន្មាននាក់​ទើប​សក្ដ័សម​នឹងកងទ័ពប្រទេសវេណេហ្សូអេឡា។

លោក ពៅ និកា ជូនសេចក្ដីប្រែសម្រួល ៖

 

ភាពល្បីរន្ទឺថាអាមេរិកនឹងលើកទ័ពទៅ លុកលុយប្រទេសវេណេហ្សួអេឡា ដើម្បី​កំចាត់​ ជន​ផ្ដាច់​​ការពីអំណាច គឺល្បីខ្លាំងណាស់។ រឿងនេះសូម្បីតែរុស្ស៊ី ជាមហាអំណាចមួយ ដែលគាំទ្រ របបលោកម៉ាឌូរ៉ូ ក៏គិតថា អាមេរិក ឆាប់ៗនេះពិតជាលើកទ័ពទៅទាញទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​អំណាចនៅពេលឆាប់ៗនេះ។ ទំនងការព្រមាននេះអាចជារឿងពិត គឺនៅថ្ងៃនេះ  អ្នកជំនាញ​យុទ្ធ​សាស្ត្រ​សង្រ្គាមនៃកងទ័ព​អាមេរិកនិងកូឡំប៊ី បានជួបគ្នានៅទីមន្ទីរប៉ុងតាហ្គូន នៅក្រុង​វ៉ាស៊ីន​តោន។ ជំនួបនេះត្រូវគេរំពឹងថានឹងពិភាក្សាគ្នាអំពីការប្រើប្រាស់​កម្លាំងទ័ព​ដើម្បីចូល​ទៅ​រដ្ឋធានីការ៉ាកាសទំលាក់លោកម៉ាឌូរ៉ូដែលកំពុងត្រូវប្រជាជនវេណេហ្សួអេឡាបង្ខំអោយចុះចេញពីតំណែង។

តើត្រូវការកងទ័ពប៉ុន្មាននាក់?

 

អ្នកជំនាញយុទ្ធសាស្ត្រសង្រ្គាម របស់អាមេរិកបានធ្វើការប្រមាណថា ដើម្បីផ្ដួលរំលំរបប​លោក​នីកូ​ឡាស់ម៉ាឌូរ៉ូគឺសហរដ្ឋអាមេរិកអាចមានការលំបាកក្នុងការប្រមាណកងទ័ព​ប៉ុន្តែមិន​ជា​ការពិ​បាក​ទេបើប្រៀបការដែលអាមេរិកចូលលុកលុយប្រទេស Grenada នៅឆ្នាំ១៩៨៣ ដោយ​ប្រើ​ទ័ព១០០០០នាក់។នៅឆ្នាំ២០១០ អាមេរិកលើកទ័ពទៅប្រទេស​ហៃទី ដោយលើកទ័ព​២០០០០​​នាក់។

អាមេរិកចូលលុកលុយប្រទេសប៉ាណាម៉ា នៅឆ្នាំ១៩៨៩ ដើម្បី​ទំលាក់​និងចាប់ខ្លួន​ប្រធានាធិ​បតី​ Manuel Noriega ដែលបុរសនេះគឺជាមហាមិត្តរបស់​សហ​ភាព​សូវៀតនិង​គុយ​បា។​អាមេរិកបានប្រើកងទ័ព២៧០០០ពាន់នាក់។

អតីតមេបញ្ជាការកងទ័ពជើងទឹករបស់អាមេរិក លោក James Stavridis បានប្រាប់​គេហ​ទំព័រ national interest.org ថា ការប្រើប្រាស់ទ័ពទៅលើប្រទេសវេណេហ្សួ​អេឡាមិន​ងាយ​ដូច ប្រទេស​ Grenada ប៉ាណាម៉ានោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះ មិនបាន​ប្រៀប​ធៀប​ករណី ប្រទេសអ៊ីរ៉ាក់ ដែលអាមេរិក លើកទ័ពទៅផ្ដួលរំលំ​របបផ្ដាច់សាដាម​ហូសេននៃប្រទេស​អ៊ីរ៉ាក់ ដោយលើកទ័ព១២៥០០០នាក់។

តែអ្នកអំនាញម្នាក់ទៀតគឺ  Shannon O’Neil  គិតថា  គេត្រូវបានរៀប​ទ័ព​ប្រយុទ្ធ​យ៉ាងតិច​១០​ម៉ឺនាក់​ឡើង​ទៅក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ។​ យ៉ោងណា អ្នកជំនាញរូបនេះ គិតថា គេត្រូវយន្តហោះ ចម្បាំង នាវាផ្ទុកយន្តហោះ និងនាវាពិឃាតច្រើនគ្រឿង ក្នុងការលុកលុយ​វេណេហ្សូអេឡា។

កាលពីសប្ដាហ៍មុន  ទីប្រឹក្សាសន្តិសុខជាតិដ៏កំពូលរបស់សេតវិមាន គឺលោកJohn Bolton និយាយថាកងទ័ពគុយបាមាននៅលើទឹកដីវេណេហ្សូអេឡា ជាង២០០០០នាក់ ហើយអ្នក​ជំនាញ​ការយោធារុស្ស៊ី១០០នាក់។លោកបានព្រមានអោយទ័ពបរទរទេសទាំងនោះ ត្រូវ​ចាកចេញពីវេណេហ្សូអេឡាជាបន្ទាន់។ តែយ៉ាងណា នៅថ្ងៃទី៨ឧសភានេះ លោកម៉ាឌូរ៉ូ បានស្នើសុំអោយរុស្ស៊ីបន្តបញ្ជូនទ័ពច្រើនទៀតដើម្បីជួយការពាររបបរបស់លោក។ តែ មកដល់ពេលនេះ ពុំទាន់ឃើញថា ក្រុងម៉ូស្គូបានសន្យាបញ្ជូនទ័ព បន្ថែមទៀតនោះទេ។

ក្រុងម៉ូស្គូគ្រាន់តែទាមទារអោយអាមេរិកកុំលើកទ័ពចូលក្នុងប្រទេសវេណេហ្សួអេឡា ដោយត្រូវរកដំណោះស្រាយ។

តែអ្នកជំនាញខាងយុទ្ធសាស្ត្រទ័ពរបស់អាមេរិក គិតថា សម្រាប់អាមេរិកមិនមានបញ្ហាទេ ទាំងស្បៀងនិងសំពាវុធទំនើបៗដើម្បីយកទៅធ្វើសង្គ្រាមទំលាក់លោកម៉ាឌូរ៉ូ។

កាលពីសប្ដាហ៍មុនអាមេរិកបានបញ្ជូននាវាចម្បាំងធនមធ្យមមួយគ្រឿងទៅឈរជើងនៅ សមុទ្រអន្តរជាតិ នៃតំបន់សមុទ្រវេណេហ្សូអេឡា។ ជាមួយគ្នានេះអាមេរិកបានបញ្ជូន​នាវា​ផ្ទុកយន្តហោះចម្បាំងដ៏ធំមួយ អមដោយនាវាពិឃាតជាច្រើន គ្រឿងទៅសមុទ្រពែក្ស នៃ​តំបន់​អារ៉ាប់ដើម្បី គំរាមប្រទេសអ៊ីរ៉ង់។ តែអ្នកយុទ្ធសាស្ត្រសង្រ្គាមអាមេរិកព្រមានថា នេះគឺ​ជាសញ្ញា​មួយដែលអាមេរិក លុកលុយប្រទេសវេណេហ្សូអេឡា ព្រោះអាមេរិកត្រូវពង្រាយ នា​វាផ្ទុកយន្តហោះ នៅទីតាំងណាដែលក្រុងវ៉ាស៊ីនតោនគិតថា ទីនោះជាតំបន់ចល័តទ័ព​គំរាម​​​អាមេរិកនៅពេលប្រទេសមហាអំណាចនេះ​ធ្វើសង្រ្គាម ប្រទេសណា​មួយជា​សម្ព័​ន្ធមិត្តរបស់រុស្ស៊ី និងអ៊ីរ៉ង់៕ 

Share

Image
Image
Image