en     km
en     km

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

Share

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖

ក្នុងដំណើរមកដល់របស់លោកសមរង្ស៊ីដែលកំពុងជាន់ដីនៃប្រទេសអាស៊ាន ជារបងព័ទ្ធជុំវិញប្រទេសកម្ពុជាគេសង្កេតឃើញបណ្ដាញផ្សាយព័ត៌មានជាច្រើនបានចាប់អារម្មណ៍វត្តមានរបស់លោក។ក្នុងនោះបណ្ដាញផ្សាយព័ត៌មានដ៏ល្បីបំផុតមួយ Aljazeeraបានបើកកិច្ចពិភាក្សាតុមូលភ្លាមកាលពីថ្ងៃទី១១វិច្ឆិកាដោយមានវត្តមានរបស់លោកសមរង្ស៊ីក្នុងនាមជាប្រធានាស្ដីទីនៃគណបក្សសង្គ្រោះជាតិនិងអ្នកជំនាញភូមិសាស្រ្ដនយោបាយអាស៊ីប៉ាស៊ីហ្វិកពីររូបទៀតគឺលោក Graham Ong WEB នៅទីក្រុងសិង្ហបុរី និង លោក Benjamin Zawackiនៅទីក្រុងបាងកក។ ក្នុងកិច្ចពិភាក្សាតុមូលដែលអ្នកសម្របសម្រួលជាស្ដ្រីម្នាក់នៃបណ្ដាញផ្សាយព័ត៌មានAljazeeraបានផ្ដើមចោទសួរលោកសមរង្ស៊ីមុនគេដើម្បីឱ្យលោកបកស្រាយពីជំហររបស់លោកដែលរុលចូលកម្ពុជានិងស្ថានភាពនយោបាយផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជានាបច្ចុប្បន្ននេះពាក់ព័ន្ធទៅនឹងសេរីភាពនយោបាយរបស់ប្រទេសនិងភូមិសាស្រ្ដតំបន់ដែលកម្ពុជាត្រូវបានមើលឃើញថាកំពុងស្ថិតនៅក្រោមឥទ្ធិពលមហាអំណាចចិនទាំអផ្នែកសេដ្ឋកិច្ចនិងនយោបាយ។

លោកសមរង្ស៊ីបានធ្វើការបកស្រាយជាច្រើនទៅកាន់សំណួររបស់ស្រ្ដីអ្នកសម្របសម្រួលប៉ុន្ដែអ្វីដែលជាការកត់សម្គាល់គឺលោកនៅតែតាំងចិត្តចូលកម្ពុជាឱ្យខានតែបានគឺក្នុងពេលដែលលោកថាចូលកម្ពុជាឆាប់ៗនេះ។សំណួររបស់់Aljazeeraកាន់តែចោទសួរលោកសមរង្ស៊ីច្រើនទៀតពីយុទ្ធសាស្រ្ដរបស់លោកដែលត្រូវវិលចូលកម្ពុជាវិញរវាងតួនាទីរបស់លោកនិងលោកកឹមសុខាដែលទើបតែទទួលបានការបន្ធូរបន្ថយទោស។

លោកសមរង្ស៊ីបានផ្ដល់ចម្លើយដោយមិននិយាយពីតួនាទីរបស់លោកថាយ៉ាងម៉េចនោះទេ ប៉ុន្ដែលោកបានប្រាប់ថាលោកមានសកម្មភាពមួយគឺជួយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដោយប្រឆាំងការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ដែលលោកថាកំពុងទៅរកអំណាចផ្ដាច់ការ។

អ្នកសួរបន្ដសំណួរទៀតថា តើលោកនឹងប្រឆាំងដោយរបៀបណា? លោកតបទៅថា លោកកំពុងតែគាបសង្កត់ហើយមានទាំងការគាបសង្កត់ក្នុងប្រទេស និងក្រៅប្រទេស មានទាំងជាតិនិងអន្ដរជាតិគឺធ្វើយ៉ាងណាឱ្យមានការប្រែប្រួលស្ថានការណ៍នយោបាយនៅកម្ពុជា ដោយមិនឱ្យមានការកើតឡើងនូវសង្គ្រាមស៊ីវិលបានទេ តាមរយៈការយកគំរូតាមការទម្លាក់មេដឹកនាំផ្ដាច់ការFerdernon Marcosកាលពីឆ្នាំ ១៩៨៦។ប៉ុន្ដែសំណួរចុងក្រោយរបស់Aljazeeraគឺផ្ដោតទៅលើភូមិសាស្រ្ដនយោបាយតំបន់ដែលភ្ជាប់កម្ពុជានិងប្រទេសចិន។លោកសមរង្ស៊ីបានអះអាងថាបើមានការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជាគឺឥទ្ធិពលរបស់ចិននឹងធ្លាក់ចុះភ្លាមៗហើយកម្ពុជានឹងរើត្រឡប់មកវិញបានដែលលោកហៅថាចិនកំពុងតែធ្វើអាណានិគមជំនាន់ថ្មីលើកម្ពុជា។យ៉ាងណាក៏ដោយលោកនៅតែប្រាប់Aljazeeraថាលោកកំពុងរកមធ្យោបាយគ្រប់យ៉ាងដើម្បីចូលកម្ពុជាវិញឱ្យខានតែបាន ហើយយ៉ាងយូរគឺមើលប្រតិកម្មរបស់សហភាពអឺរ៉ុបចុងក្រោយដែលត្រូវដកប្រព័ន្ធអនុគ្រោះEBAពីកម្ពុជា។

នៅកិច្ចពិភាក្សាដ៏គួរឱ្យចាប់អារម្មណ៍នេះAljazeeraបានផ្ទេរសំណួរទៅកាន់អ្នកជំនាញវិទ្យាសាស្រ្ដនយោបាយតំបន់វិញម្ដង។ សំណួរដំបូងរបស់អ្នកសម្របសម្រួលទៅកាន់លោក Graham Ong Webb គឺថាតើអ្វីដែលលោកសមរង្ស៊ីនិយាយអំពីការងើបឡើងរបស់ប្រជាពលរដ្ឋបង្កើតចលនាផ្លាស់ប្ដូរដោយសន្ដិវិធីអាចទៅរួចទេ។ លោក Graham Ong ក្នុងនាមជាអ្នកសង្កេតការណ៍ស្ថានការណ៍កម្ពុជាពីខាងក្រៅលោកបានទាញសន្និដ្ឋានតាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋ។ក្នុងចំណោមនោះលោកថា ចំណាត់ថ្នាក់អ្នកគាំទ្រប្រភេទយុវវ័យត្រូវបានជម្រុញជាខ្លាំងពីបក្សសង្គ្រោះជាតិដើម្បីទទួលបានការផ្លាស់ប្ដូរដោយមើលលើលំហសេរីភាពនៃការបញ្ចេញមតិដែលនេះលោកបានទាញការចាប់អារម្មណ៍ថាជាការវាស់ស្ទង់ការគាំទ្ររបស់បក្សសង្គ្រោះជាតិ។តែ Graham Ong ថាបើលោកសមរង្ស៊ីជោគជ័យក្នុងការត្រឡប់ទៅប្រទេសកម្ពុជាវិញ វាងាយស្រួលក្នុងការមើលឃើញថាតើជាការគាំទ្រប្រភេទអ្វីពិតប្រាកដធំកម្រិតណា ខណៈ នេះការដោះលែងលោកកឹមសុខា គឺជាល្បែងដែលសមរង្ស៊ីលេងជាមួយនឹងលោកហ៊ុនសែន។បើសិនជាការបាត់បង់EBAដែលជាទណ្ឌកម្មរបស់សហភាពអឺរ៉បុតើនរណារងទុក្ខលំបាកបំផុត ឬក៏សេដ្ឋកិច្ចកម្ពុជាមួយភាគធំជួបបញ្ហា។ លោក Benjamin អ្នកវិភាគឯករាជ្យជំនាញភូមិសាស្រ្ដអាស៊ីអាគ្នេយ៍បានព្រមានថា ចិននឹងបន្ដលូកដៃយ៉ាងជ្រៅមកគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ចកម្ពុជា ដោយយើងអាចមើលឃើញការផ្ដល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមួយខ្សែក្រវាត់មួយ វិស័យទេសចរណ៍​វិស័យឧស្សាហកម្មតំបន់សេដ្ឋកិកច្ចពិសេសជាដើម។ បែបនេះលោកថារដ្ឋាភិបាលនឹងយកចិនដើម្បីទប់ទល់នឹងស្ថានការណ៍មិនខាន ហើយភូមិសាស្រ្ដនយោបាយរបស់អាស៊ីអាគ្នេយ៍នឹងមានការប្រែប្រួលច្រើនទៅតាមឥទ្ធិពលចិន។

អ្នកវិភាគអន្ដរជាតិទាំងពីររូបបានសង្កេតឃើញតំបន់អាស៊ីអាគ្នេយ៍នេះថា រដ្ឋជាសមាជិកអាស៊ាននីមួយៗសុទ្ធតែមានបញ្ហារៀងៗខ្លួនដែលពុំឃើញមានកិច្ចអន្ដរាគមន៍ជួយគ្នាបាននោះទេ បែបនេះ លោកទាំងពីរបាននិយាយថាអ្វីៗក្នុងប្រទេសគឺជាវាកើតឡើងប្រែប្រួលបានតាមការខំប្រឹងរបស់ប្រទេសនីមួយៗនៃភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគឺផ្នត់គំនិតរបស់យុវជនកំពុងក្រឡេកទៅរករូបភាពប្រទេសមួយដែលមើលទៅពួកគេឃើញថាស្រអាប់ហើយមានអារម្មណ៍ចង់ឃើញរូបភាពថ្មីក្នុងន័យនេះពួកគេចេះតែទន្ទឹងមើលការរង់ចាំវិលមកវិញរបស់លោកសមរង្ស៊ី។តែយ៉ាងណាអ្នកវិភាគក្នុងស្រុកមួយចំនួនបារម្ភខ្លាចតែការផ្លាស់ប្ដូរណាមួយរបស់យុវជនណាមួយនាំទៅរកហិង្សានយោបាយធ្ងន់ធ្ងរ។ក្នុងន័យនេះហើយមានតែការបង្រួបបង្រួមជាតិរវាងភាគីនយោបាយខ្មែរដែលកំពុងមានជម្លោះជាពិសេសគឺលោកនាយករដ្ឋមន្រ្ដីនិងលោកសមរង្ស៊ី។សម្រាប់គណបក្សប្រជាជនតាមរយៈអ្នកនាំពាក្យនិងអ្នកនាំពាក្យរាជរដ្ឋាភិបាលតែងតែនិយាយថាការបង្រួបបង្រួមជាតិអាស្រ័យទៅលើភាគីក្រុមប្រឆាំងគោរពច្បាប់និងកុំបង្កការញុះញង់ឱ្យមានការរើសអើងក្នុងសង្គម៕

Share

Image
Image
Image