en     km
en     km

អ្នកស្រី ឈឹម រតនា ៖ ការអប់រំកូនតាមបែបវិជ្ជមានជួយកាត់បន្ថយទម្លាប់ប្រើហិង្សាតជំនាន់

Share

ភ្នំពេញ៖​ ការប្រើប្រាស់ហិង្សាលើកុមារតាមរយៈការវាយដំ ការស្រែកគំហក ជេរស្តី ជាដើម ជាវិធីប្រៀនប្រដៅមួយដែលឪពុកម្តាយ ឬអាណាព្យាបាល និងគ្រូបង្រៀន យល់ថាមានប្រសិទ្ធភាពក្នុងការកែប្រែកុមារពីកំហុស។ តែផ្ទុយទៅវិញ ការប្រដៅកូនប្រើហិង្សាមិនត្រឹមតែបង្កផលប៉ះពាល់ដល់កុមារនោះទេ តែធ្វើឱ្យទម្លាប់ប្រើហិង្សានេះតភ្ជាប់ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

នេះជាការលើកឡើងរបស់អ្នកស្រី ឈឹម រតនា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តី។

អ្នកស្រីបន្តថា មានតែវិធីសាស្រ្តអប់រំកូន​ឬការដាក់ពិន័យកូនតាមបែបវិជ្ជមាននោះទេ ទើបអាចឱ្យកុមារចម្រើនវ័យឡើងប្រកបដោយសក្តានុពល និងមានអត្តចរិតវិជ្ជមាន ហើយអាចកាត់បន្ថយទម្លាប់ការប្រើហិង្សាតជំនាន់បាន។

តើវិធីសាស្រ្តអប់រំកូនតាមបែបវិជ្ជមានមានអ្វីខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងអ្នកស្រី ឈឹម រតនា អ្នកជំនាញផ្នែកកុមារនៃអង្គការទស្សនៈពិភពលោកដូចតទៅ!​

ខាងក្រោមនេះជារូបភាពនៃយុទ្ធនាការគំរូអហិង្សារបស់អង្គការទស្សនៈពិភពលោក៖

Share

Image
Image
Image