en     km
en     km

អ្នកកាសែតសម័យសង្គមចាស់ម្នាក់ ចំណាយពេលចូលនិវត្តន៍ចងក្រងសៀវភៅជួយដល់កូនខ្មែរ(បទយកការណ៍)

Share

ភ្នំពេញ៖អតីតអ្នកកាសែតសម័យសង្គមរាស្រ្តនិយមម្នាក់ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកក្រោយ របបខ្មែរក្រហម បានប្រើជីវិតចុងក្រោយរបស់ខ្លួន ដើម្បីចងក្រង សៀវភៅមួយក្បាល ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធខ្លះ អំពីការប្រើប្រាស់ភាសាខ្មែរនិងអង់គ្លេស។

សៀវភៅដែលលោកបានចងក្រងនេះមានឈ្មោះថា «24ម៉ោងសម្រាប់ការបញ្ចេញសំឡេងតាមបែបអាមេរិក(24 hours English Pronunciation)»។ សូមអញ្ជើញស្តាប់បទយកការណ៍របស់កញ្ញា ឆេង ណាតា ដូចតទៅ៖

 

english-kh
លោក  លី សុជាតិ គឺកូនកសិករម្នាក់ដែលមានស្រុកកំណើតនៅ ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ក្រោយពីលោកបានបញ្ចប់ថ្នាក់បាក់អង នៅសាលាព្រះសីហនុខេត្តកំពង់ចាម លោកបានមកបន្តការសិក្សាថ្នាក់បាក់ឌុបនៅសាលា យុគគន្ធរ ដោយស្នាក់នៅបណ្តោះអាសន្ននៅវត្តកោះ។

ក្រោយបញ្ចប់ថ្នាក់បាក់ឌុប លោកក៏បានក្លាយជាអ្នកកាសែត នៅកាសែតព្រះវិហារ ក្នុងសម័យសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហម ដើម្បីរួចរស់ជីវិតពីការកាប់សម្លាប់ លោកបានធ្វើជាជាងកាត់សក់។ ដោយសារលោកមានទេពកោសល្យ និងស្នាដៃក្នុងការកាត់សក់ ទើបធ្វើឱ្យលោករួចរស់មានជីវិតមកដល់សព្វថ្ងៃនេះ។

លោក លី សុជាតិ បានទៅរស់នៅ ជាជនភៀសខ្លួននៅ សហរដ្ឋអាមេរិក តាំងពីអាយុ៣៩ឆ្នាំ ក្នុងឆ្នាំ១៩៨០ បន្ទាប់ពីលោកត្រូវបានជម្លៀសឱ្យទៅរស់នៅក្នុងជំរុំមួយ ក្នុងប្រទេសថៃ៕

 

Share

Image
Image
Image