en     km
en     km

អូស្ត្រាលី​៖​ មនុស្ស​រាប់រយ​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​អំពើ​ទារុណកម្ម​លើ​កុមារ​

Share

ភ្នំពេញ៖ ​យោង​តាម​ BBC​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​នានា​ទូ​ទាំង​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​រំលោភ​បំពាន​ទៅ​លើ​ក្មេង​ប្រុស​ និង​ការ​ឃុំខ្លួន​អនីតិជន​។​

ប្រជាពលរដ្ឋអូស្រ្តាលី ចេញតវ៉ាចំពោះទង្វើរបស់រដ្ឋអាជ្ញាដែលធ្វើទារុណកម្មលើកុមារ។រូបភាពReuters
ប្រជាពលរដ្ឋអូស្រ្តាលី ចេញតវ៉ាចំពោះទង្វើរបស់រដ្ឋអាជ្ញាដែលធ្វើទារុណកម្មលើកុមារ។រូបភាពReuters

​ក្រុម​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​មែ​ល​ប៊​ន​ ទីក្រុង​ស៊ី​ដ​នី​ និង​ទីក្រុង​ Brisbane​ ដើម្បី​សម្តែង​ភាព​តក់ស្លុត​ដោយ​ការ​បង្ហាញ​វី​ឌី​អូ​ ដែល​ក្មេង​ប្រុស​នោះ​ត្រូវ​បាន​គេ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​។​

​វី​ដេ​អូ​នេះ​ក៏​បាន​បង្ហាញ​រូប​ក្មេង​ប្រុស​ត្រូវ​បានក​ថង់​ក្រណាត់​គ្រប​មុខ​ ខណៈ​ដែល​ដៃ​ត្រូវ​ចង់​ស្លា​សេក​អង្គុយ​លើ​កៅអី​មួយ​។​

នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​អូស្ត្រាលី​លោក​ Malcolm​ Turnbull​ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​មួយ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​បាន​ច្រាន​ចោលការ​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ទូលំទូលាយ​ថ្នាក់​ជាតិ​។​

បើ​យោង​តាម​ទីភ្នាក់ងារ​ Reuters​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រមាណ​ ៧០០​ នាក់​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ Melbourne​ និង​ មនុស្ស​ ៣០០​ នាក់​ នៅ​ទីក្រុង​ស៊ី​ដ​នី​។​

ប៉ូលីសកំពុងធ្វើទារុណកម្មលើកុមារ។រូបភាពពីABC
ប៉ូលីសកំពុងធ្វើទារុណកម្មលើកុមារ។រូបភាពពីABC

ខ្សែ​វី​ឌី​អូ​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​ ត្រូវ​បាន​បញ្ចាំង​ថ្នាក់​ជាតិ​ដំបូង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទូរទស្សន៍។​

​វី​ឌី​អូ​នៅ​ឯ​មណ្ឌល​ឃុំឃាំង​យុវជន​នៅ​ភាគ​ខាងជើង​ក្រុង​ Territory​ ដែល​កម្មវិធី​នេះ​ផ្តោត​ទៅ​លើ​ការ​ព្យាបាល​ក្មេង​ប្រុស​ Dylan​ Voller​ ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​សម្រាត​ខោអាវ​ និង​ ត្រូវ​បាន​គេ​ឃុំឃាំង​អាយុ​ពី​ ១៣​ និង​ ១៤​ ឆ្នាំ​។​

នៅ​ពេល​មួយ​ក្មេង​ប្រុស​ Dylan​ Voller​ ត្រូវ​បាន​គេ​ចង់​ភ្ជាប់​ទៅ​និង​កៅអី​ ខណៈ​ដែល​គេ​គ្រប់មុខ​ជិត​២​ ម៉ោង​។​ ក្មេង​ប្រុស​នោះ​ ដាក់​ឲ្យ​នៅ​ជាមួយ​និង​ក្មេង​ប្រុស​ ៦​ នាក់​ផ្សេង​ទៀត​ ដែល​គេ​បង្ក្រាប​ដោយ​ប្រើ​ឧស្ម័ន​ពុល​។​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ រូបភាព​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​រយៈ​រូបភាព​នេះ​។​ «​យើង​លើក ទឹកចិត្ត​រដ្ឋាភិបាល​ដើម្បី​ពង្រីក​វិសាល ភាព​នៃ​ការ​ស៊ើបអង្កេត​នេះ​ …​ ដើម្បី​បង្កើត​ថា​ការ​ព្យាបាល​គួរ​ឱ្យ​រន្ធត់​បែប​នេះ​ មិន​ត្រូវ​បាន​កន្លែង​ផ្សេង​ទៀត​យក​គំរូ​តាម​នៃ​ការ​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា​ អាជ្ញាធរ​គួរតែ​ផ្តល់​សំណង​ដល់​កុមារ​ទាំងនោះ​។​

យោង​តាម​ ABC​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​ទាំង​ ៦​ នាក់​នោះ​ កំពុង​រង​របួស​យ៉ាង​ខ្លាំង​ដោយ​ការ​ធ្វើ​ទារុណកម្ម​។

​ ប្រភព៖BBC

Share

Image
Image
Image