en     km
en     km

អូស្ត្រាលី​ហៅ​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ថា​ សេរីភាព​សារព័ត៌​មាននៅ​ម៉ា​ឡេ​ស៊ី​ធ្លាក់​ចុះ​

Share

លោក Najib
លោក Najib

​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ លោកស្រី​ ជី​លី​ ប៊ី​ហ្សុ​ប​ (Julie​ Bishop​ )​ បាន​ហៅ​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ជនជាតិ​អូស្ត្រាលី​ ២​នាក់​ ថា​ សេរីភាព​សារព័ត៌​មាននៅ​ម៉ា​ឡេ​ស៊ី​ធ្លាក់​ និង​ កំពុង​ប៉ះពាល់​ដល់​ សេរីភាព​សម្ដែង​មតិ​ និង​ ប្រជាធិបតេយ្យ​។​
​ការ​ព្រួយបារម្ភ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី​រូប​នេះ​ ធ្វើ​ឡើង​នៅ​ពេល​លោកស្រី​បាន​លើក​ឡើង​អំពី​ការ​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​ជនជាតិ​អូស្ត្រាលី​ ២​ រូប​ គឺ​ឈ្មោះ​ លី​ន​តុ​ន​ បេ​សឺ​ (Linton​ Besser)​ និង​ ល្វី​ អេ​រ៉ូ​ឡុំ​ (Louie​ Eroglum)​ ជាមួយ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​។​

លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ក៏​មាន​ក្ដី​បារម្ភ​ផង​ដែរ​ ចំពោះ​ សេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បំពេញការងារ​របស់​ពួក​គេ​»​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​ឃាត់ខ្លួន​អ្នក​សរសេរ​ព័ត៌មាន​ និង​អ្នក​ថតរូប​ជនជាតិ​អូស្ត្រាលី​ ២​រូប​នេះ​រយៈពេល​ខ្លី​ហើយ​ ដោះ​លែង​វិញ​ ប៉ុន្តែ​មិន​ទាន់​អនុញ្ញាត​ចាក​ចេញពី​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

ប្រភព​ដដែល​នេះ​ចុះ​ផ្សាយ​ថា​ការ​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​អូស្ត្រាលី​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​សួរ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ ពី​រឿង​ចោទប្រកាន់​ថា​លោក​ ណា​ជីប​ រ៉ា​ ពុក​រលួយ​រាប់រយ​លាន​ដុល្លារ​នោះ​។​
​ឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ អា​មេ​ដ​ ហ្សា​ហ៊ី​ត​ ហា​មី​ឌី​ (Ahmad​ Zahid​ Hamidi)​ ថ្លែង​ថា​ម៉ា​ឡេ​ស៊ី​មិន​បាន​រារាំង​ដល់​សេរីភាព​សារព័ត៌មាន​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ការ​បំពេញការងារ​របស់​អ្នក​សារព័ត៌មាន​បរទេស​ក៏​ត្រូវ​តែ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែរ​។​

លោកនាយក​រដ្ឋមន្ត្រី​ ណា​ជិប​ ត្រូវ​បាន​ចោទ​ថា​ បាន​លួច​លុ​ច​រដ្ឋ​ពី​ធនាគារ​ 1​ MDB​ នូវ​ ទឹកប្រាក់​ជិត​ ៦៨១​ លាន​ដុល្លារ​ ទៅ​ ដាក់​ក្នុង​គណនី​របស់​លោក​ ប៉ុន្តែ​លោក​ ណា​ជិ​ព​ បដិសេធ​ការ​ចោទ​ប្រឆាំង​រូប​លោក​៕​

ប្រភព​៖​ BBC

Share

Image
Image
Image