en     km
en     km

អា​មេ​រិ​ក​ រិះគន់​ថៃ​ ករណី​ចាប់បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​មក​កម្ពុជា​

Share

​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្មី​មួយ​ដោយ​សម្ដែង​ការ​ខកចិត្ត​ ដែល​អាជ្ញាធរ​ព្រះរាជាណាចក្រ​ថៃ​ កាលពី​ថ្មីៗ​នេះ​បាន​ ចាប់បង្ខំ​អ្នក​ភៀសខ្លួន​ម្នាក់​ គឺ​នាង​ សំ​ សុខា​ មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​។​

​នាង​ សំ​ សុខា​ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ ខេត្តកំពង់ស្ពឺ​ ដោយ​ដាក់​ឱ្យ​ប្រឈម​មុខ​ នឹង​ ទោស​ព្រហ្មទណ្ឌ​ករណី​ប្រមាថ​ ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច​ ដោយ​យក​ស្បែកជើង​របស់​ខ្លួន​ គប់​លើ​រូបថត​ សម្ដេច​ ហេង​សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ មាននៅ​ក្នុង​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៧​។​

​តាម​គេហទំព័រ​ The​ Star​ online​ ដែល​ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ Katina​ Adams​ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​នេះ​ថា​ អា​មេ​រិ​ក​មាន​ព្រួយបារម្ភ​ជា​ខ្លាំង​ ករណី​របស់​នាង​ សំ​ សុខា​។​ អា​មេ​រិ​ក​និយាយ​ថា​ ទោះបី​នាង​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ ពី​អង្គការសហប្រជាជាតិ​ ក៏​ដោយ​តែ​បែរជា​ត្រូវ​បាន​ចាប់បង្ខំ​មក​ប្រទេស​កម្ពុជា​វិញ​។​ អ្នកនាំពាក្យ​រូប​នេះ​ថា​ ករណី​នាង​ សំ​ សុខា​ ធ្វើ​ឱ្យ​អា​មេ​រិ​ក​ត្រូវ​រិះគន់​រដ្ឋាភិបាល​ថៃ​ ដែល​សម្រេច​ដូចនេះ​។​

​វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ​ ដោយ​គ្មាន​ប្រភព​ដើម្បី​ទាក់ទង​។​
​តែ​យ៉ាងណា​ លោក​ ខៀវ​សុភ័គ​ អ្នកនាំពាក្យ​ល​ក្រសួងមហាផ្ទៃ​បាន​ ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​កាលពី​ថ្មីៗ​នេះ​ថា​ អាជ្ញាធរ​កម្ពុជា​បាន​ទៅ​នាំ​ខ្លួន​នាង​ សំ​ សុខា​ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ តែ​លោក​ថា​ កម្ពុជា​មិន​បាន​ បង្ខំ​អាជ្ញាធរ​ថៃ​ទេ​ គឺ​ដោយសារ​នាង​ សំ​ សុខា​ ប្រើប្រាស់​ទិដ្ឋាការ​អស់​សុពលភាព​។​ តាម​កាសែត​ភ្នំពេញ​ ប៉ុស្តិ​ ចុះ​ផ្សាយ​ថា​ សម​កម្ម​ជន​បក្ស​ប្រឆាំង​ប្រហែល​មួយ​រយ​នាក់​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​ ដែល​ពួក​គាត់​ភៀសខ្លួន​បន្ទាប់​ពី​គណបក្ស​ប្រស​ង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ ឆ្នាំ​២០១៧៕​

Share

Image
Image
Image