en     km
en     km

អា​មេ​រិ​ក​​នឹង​​បញ្ជូន​​ទ័ព​​២៥០​​នាក់​​ បន្ថែម​​ទៅ​​ប្រទេស​​ស៊ី​រី​

Share

​ពួក​មន្ត្រី​និយាយ​ថា​លោក​ អូ​បា​ម៉ា​នឹង​ ចុះហត្ថលេខា​បញ្ជា​ឱ្យ​បញ្ជូន​ ទ័ព​អា​មេ​រិ​ក​ ចំនួន​ ២៥០​នាក់​ បន្ថែម​ទៀត​ទៅ​គាំទ្រ​ក្រុម​ចលនា​កងទ័ព​រំដោះ​ ប្រជាជន​ របស់​ពួក​ឧទ្ទាម​ស៊ី​រី​ ដើម្បី​ ប្រយុទ្ធ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ រដ្ឋ​ឥ​ស្លា​ម​ IS​ ។​ ​ពួក​មន្ត្រី​សេត​វិមាន​បាន​បញ្ជាក់​ថា​ គោលដៅ​នេះ​ សំដៅ​លើកទឹកចិត្ត​ដល់​ចលនា​ទ័ព​ រំដោះ​ ប្រជាជន​ស៊ី​រី​ ដែល​កំពុង​ប្រ​យ​ទ្ធ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​IS​ នៅ​ ភាគ​ឥ​សាន​ប្រទេស​ ស៊ី​រី​ ។​

serya-text
​ពួក​សកម្មប្រយុទ្ធ​ រដ្ឋ​ឥ​ស្លា​ម​ IS​ ។ រូបភាពពី BBC

​បើ​តាម​ពួក​មន្ត្រី​សេត​វិមាន​ ទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី​ នឹង​កើនឡើង​ ៣០០​នាក់​ ។​ ​នៅ​ក្នុង​បទ​សម្ភាស៍​មួយ​ជាមួយ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ អូ​ បា​ម៉ា​ បាន​ ច្រានចោល​ ចំពោះ​ព័ត៌មាន​ដែល​ថា​អា​មេ​រិ​ក​ យក​ប្រទេស​ស៊ី​រី​ ជា​មូលដ្ឋានទ័ព​របស់​អា​មេ​រិ​ក​ ។​ លោក​ អូ​បា​ ម៉ា​ ថា​បញ្ហា​ប្រទេស​ស៊ី​រី​ ត្រូវ​ ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ គឺ​មិន​អាច​ធ្វើ​ឡើង​ ដោយ​ឯកតោភាគី​អា​មេ​រិ​ក​ឡើយ​ ។​ ​មិនមែន​មាន​តែ​កងទ័ព​អា​មេ​រិ​ក​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ គឺ​ កងទ័ព​រុ​ស្ស៊ី​ ក៍​ មាន​វត្ត​មាននៅ​ ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​ដែរ​ ។​

​ប្រទេស​ស៊ី​រី​ ចាប់តាំងពី​ផ្ទុះ​សង្គ្រាមស៊ីវិល​ នៅ​ឆ្នាំ​២០១១​មក​ ប្រជាជន​របស់​ប្រទេស​នេះ​ ជាង​ ២៥​ម៉ឺន​នាក់​ស្លាប់​និង​ ១១​លាន​នាក់​បាត់បង់​ទីលំនៅ​ដ្ឋា​ន​ហើយ​ ក្នុង​នោះ​៤​លាន​នាក់​បាន​ទៅ​ ជ្រកកោន​នៅ​អឺរ៉ុប​ ៕​

ប្រភព​:​ BBC​

Share

Image
Image
Image