en     km
en     km

អា​មេ​រិ​ក​ទទូច​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ពលរដ្ឋ​ខ្លួន​ជា​បន្ទាន់​

Share

សហរដ្ឋអាមេរិក​អំពាវនាវ​កូរ៉េ​ខាងជើង​ដោះ​លែង​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្ទាន់ ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស ​១៥ ​ឆ្នាំ ក្នុង​​ករណី​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​និង​ការ​ដឹកនាំ​រដ្ឋ​នៅ​ទីក្រុង​ព្យុ​ង​យ៉ា​ ​។​

​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ងនោះ ​មានឈ្មោះ​ថា​ Otto​ Warmbier​ អាយុ ​២១ ​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​​បទ​​ព្យា​យាម​ផ្សព្វ​ផ្សាយ​​ការ​​ឃោ​ស​នា​​​មួយ​នៅ​​ពេល​ដែល​​គាត់​​បា​ន​​ទៅ​​ស្នាក់​​នៅ​ក្នុង​បន្ទប់​​សណ្ឋាគា​រ​មួយ​​កាល​ពី​​ខែមករា​ ​។​

​អ្នកនាំពាក្យ​សេត​វិមាន លោក​ Josh​ Earnest​ ​​បាន​ចោទ​កូរ៉េ​ខាងជើង​ពី​បទ​ប្រើប្រាស់​ពល​រដ្ឋ​​អា​មេ​រិ​ក​​ធ្វើ​​ជា​​ឧបករណ៍​​របស់​​ខ្លួន​ ដើម្បី​​វាយ​ប្រហារ​​ខាង​​នយោ​បាយ​។​

USA-North-Korean
Otto​ Warmbier​ ​ត្រូវ​បាន​រដ្ឋាភិបាលកូរ៉េខាងជើងចាប់​ខ្លួន

​អ្នកនាំពាក្យ​រូប​នេះ បាននិយាយ​​ថា​ អាមេរិក​​​​លើក​ទឹក​ចិត្ត​​​យ៉ាង​​ខ្លាំង​​ឲ្យ​​កូរ៉េ​​​ខាង​​​ជើង​​​​លើក​​​លែង​​​​ទោស​​​​​ពិសេស​​​ដល់​​​​​និស្សិត​​​រូប​​​​នេះ​​​។​

ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ​​​​របស់​​​​កូរ៉េ​​​​ខាង​​​ជើង ​បាន​​​និយាយ​​​ថា​ ​យុវជន​ ​Otto​​ Warmbier​​ ត្រូវ​​បាន​​​កាត់​​ទោស​​​​ដោយ​​​​អនុ​​​ឡោមទៅ​​​​​​​តាម​​​ក្រម​​ព្រហ្ម​​ទណ្ឌ​​​​ត្រង់​​​​មា​ត្រា​​​​​​​​មួយ​​​​ស្ដី​​​អំពី​​​វិ​ទ្ធ​ស្ស​នា​​​ប្រឆាំង​​​និង​​​ការ​​​ដឹក​​នាំ​​​រដ្ឋ​​​។​

យោង​​តាម​ទីភ្នាក់​ងារ​​សារ​​ព​ត៌​​មាន​កូរ៉េ​ខាង​ជើង ​KCNA បានផ្សព្វ​ផ្សាយ​​ថា​​យុវ​ជន​​រូប​​នេះ​ បាន​​លួច​​​ចូល​​កូរ៉េ​​ខាង​ជើង ​​គឺ​ដើម្បី​បំផ្លាញ​និង​បំបែក​បំបាក់​ការ​ឯកភាព​ជាតិ​ហើយ​ធ្វើ​ឡើង​តាម​ការ​ញុះញុង​របស់​រដ្ឋការ​អា​មេ​រិ​ក​។​ ​

ជាការកត់សម្គាល់ ​កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​ជនបរទេស​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មកម៉្លេះ ហើយ​រហូត​មក​ទល់​ពេល​នេះ​​ប្រហែល​ជា​​មាន​ជន​បរទេស​​​​ចំនួន​​ ១០ ​​នាក់​​​ហើយ​​ត្រូវ​​បាន​​ចាប់​​ឃុំខ្លួន​និង​​ផ្ដន្ទាទោស​ករណី​ដូច​គ្នា​នេះ​ ប៉ុន្ដែ​ភាគច្រើន​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ​តាម​រយៈ​ការ​ចរចារ​និង​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​កូរ៉េ​ខាងជើង​ ៕​

ប្រភព​:BBC​

Share

Image
Image
Image