en     km
en     km

អា​មេ​រិ​ក​កោតសរសើរ​ប្រជាជន​ហ្វី​លី​ពី​ន​ ប្រើ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ជ្រើស​ប្រធានាធិបតី​

Share

សហរដ្ឋអាមេរិក​អបអរសាទរ​ប្រជាជន​ហ្វី​លី​ពី​ន​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់​ដើម្បី​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី​គឺ​លោក​ Rodrigo​ Duterte​ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ហៅ​ថា​ជា​រលក​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​អាគ្នេយ៌​ ។​

Philiohin-News-WMC
ប្រធានាធិបតី​ថ្មី​នៃប្រទេសហ្វីលីពិនទើបជាប់​ឆ្នោត​គឺ​លោក​ Rodrigo​ Duterte​ បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​លោក

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ​ខ្លួន​មាន​ភាព​កក់ក្ដៅ​ចំពោះ​ទំនា​ក់​ទំ​ន​ង​​ទ្វេភាគី​យ៉ាង​ស៊ីជម្រៅ​ទៅ​មុខ​ទៀត​ជាមួយ​និង​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ដោយ​ផ្អែក​លើ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​។​

​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​បាន​បញ្ជាក់​ទៀត​ថា​សហរដ្ឋអាមេរិក​វាយតំលៃ​ខ្ពស់​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រ​ទេ​ស​ហ្វី​លី​ពី​ន​ប្រកបដោយ​ភាព​សេរី​និង​ត្រឹមត្រូវ​ បើ​ទោះជា​តំបន់​ខ្លះ​ជួប​ហិង្សា​ក៏​ដោយ​។​ ទន្ទឹម​គ្នា​នេះ​ ការ​ចេញ​ទៅ​បោះ​ឆ្នោត​ដ៏​​ច្រើន​​លើសលប់​នៃ​ប្រជាជន​ហ្វី​លី​ពី​ន​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​នោះ​គឺ​បញ្ជាក់​ថា​ប្រទេស​នេះ​ប្រកបដោយ​ប្រ​ជាធិប​តេយ្យ​​សេរី​​ពហុបក្ស​។​

​ប្រទេស​​ហ្វី​លី​ពី​ន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៌​ប្រទេស​នេះ​មាន​ប្រជាជន​ជិត​ ១០០​ លាន​នាក់​ហើយ​ប្រជាជន​ដែល​មា​ន​​ឈ្មោះ​​ទៅ​បោះ​ឆ្នោត​ជាង​ ៥៤​ លាន​នាក់​។​

​ប្រធានាធិបតី​ថ្មី​ដែល​ជាប់​ឆ្នោត​គឺ​លោក​ Rodrigo​ Duterte​ បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​លោក​ដោយ​សន្យា​ធ្វើ​ឲ្យ​មាន​កំណើ​ន​សេដ្ឋកិច្ច​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង ​អំពើ​ឧក្រិដ្ឋ​ ហើយ​ក៏​បាន​សន្យា​ខិតខំ​ការពារ​ដែន​អធិប​តេ​យ្យ​​ភាព​​របស់​ខ្លួន​ដែរ​៕​

​ប្រភពៈ​Reuters​

Share

Image
Image
Image