en     km
en     km

អា​មេ​រិ​ក​កាត់ទោស​ចោរ​បច្ចេកវិទ្យា​ជនជាតិ​ចិន​ម្នាក់​ករណី​ចារកម្ម​

Share

ភ្នំពេញ៖ ​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ បាន​សារភាព​ពី​កំហុស​ដែល​ខ្លួន​បាន​លួច​យក​ទិន្នន័យ​ព័ត៌មាន​របស់​យោធា​អា​មេ​រិ​ក​មែន​ ហើយ​ជន​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ប្រមាណ​៤​ឆ្នាំ​។​ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​។​

us-chines-steal
រូបភាព៖BBC

​លោក​ ស៊ូ​ ប៊ី​ន​ បាន​ទទួលស្គាល់​ថា​ខ្លួន​លោក​បានការ​សហការ​ជាមួយ​ក្រុម​ចោរលួច​បច្ចេកវិទ្យា​ (Hacker)​ ដទៃ​ទៀត​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រសួងការពារជាតិ​ចិន​ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទិន្នន័យ​ព័ត៌មាន​ក្នុង​ក្រសួង​ការពារ​អា​មេ​រិ​ក​ចន្លោះ​ឆ្នាំ​ ២០០៨​ និង​ឆ្នាំ​ ២០១៤​ មក​ម្ល៉េះ​។​

​លោក​ ស៊ូ​ ប៊ិ​ន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ កាល​ឆ្នាំ​២០១៤​ និង​បាន​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋអាមេរិក​។​

​យ៉ាងណាមិញ​ រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ថា​ ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​លួច​ទិន្នន័យ​ព័ត៌មាន​របស់​យោធា​ ឬ​រដ្ឋាភិបាល​អា​មេ​រិ​ក​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​លោក​ ស៊ូ​ ប៊ិ​ន​ ត្រូវ​បាន​តុលាការ​ទីក្រុង​ Los​ Angeles​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៤៦​ ខែ​ និង​បង្គាប់​ឱ្យ​ បង់ប្រាក់​ពិន័យ​សំណង​រដ្ឋប្បវេណី​ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ​៕ ​ប្រភព៖ BBC

Share

Image
Image
Image