en     km
en     km

អា​ត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ជប៉ុន​កាន់តែ​ថយ​ចុះ​​រហូត​នៅ​ត្រឹមតែ​ 3.1​ %​ ក្នុង​រយៈពេល​២០​ឆ្នាំ​

Share

151127-ratana-internews-01-kimoan-ed_Cover

​លោក​ ស៊ី​ន​ហ្សូ​អា​បេ​ នាយក​រដ្ឋ​ម​ន្រី្ត​ជប៉ុន​បាន​ជំរុញ​ឲ្យ​មានការ​ត​ម្តើ​ង​នូវ​ប្រាក់​ឈ្នួល​ដល់ទី​ផ្សារ​ការងារ​ចង្អៀត​នៅ​ប្រទេស​របស់​ខ្លួន​។​ ការ​សង្ឃឹម​គឺ​ពី​ការ​ចំណាយ​របស់​អតិថិជន​។​ ការ​មើលឃើញ​លើ​បញ្ហា​អត់​ការងារ​នៅ​ជប៉ុន​មានការ​កំរិត​ធ្លាក់​ចុះ​ក្នុង​រយៈកាល​ជាង​២០​ឆ្នាំ​ចាប់តាំងពី​ខែតុលា​កន្លង​ទៅ​នេះ​។​ប៉ុន្តែ​ចំណាយ​ និង​ចំណូល​របស់​អតិថិជន​បាន​ធ្លាក់​ចុះ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​ តើ​មាន​អ្វី​ជំរុញ​ដល់​កំណើន​ប្រាក់​ឈ្នួល​អាច​ទៅ​រួច​។​

​តាម​តួលេខ​ចុង​ក្រោយ​ទំនងជា​នឹង​ជួយ​ដល់​លោក​ ស៊ី​ន​ហ្សូ​អា​បេ​ ព្យាយាម​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​ដើម្បី​បង្កើន​ឲ្យ​មាន​ល្បឿន​ជា​អតិផរណា​សម្រាប់​តំរូវការ​អតិថិជន​តាម​រយៈ​ការ​មាន​ចំណូល​ខ្ពស់​ជាង​មុន​។​ មក​ទល់​នឹង​ពេល​នេះ​ ការ​ខ្វះ​អ្នកធ្វើការ​ហើយ​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ ឬ​ ការ​ទៅ​រក​មនុស្ស​មក​ធ្វើការ​បណ្ដោះអាសន្ន​។​ ហេតុផល​ទាំងនេះ​គឺ​មក​ពី​ការ​ប្រឹងប្រែង​ពី​ប្រាក់ខែ​គោល​មិន​គ្រប់គ្រាន់​ប្រសិនបើ​សេដ្ឋកិច្ច​ប្រែ​ទៅ​ជា​អាក្រក់​នៅ​ថ្ងៃ​ណាមួយ​ពិតជា​ពិបាក​មិន​ខាន​។​

​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ អា​ត្រា​អត់​ការងារ​ធ្វើ​ជា​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​លេខ​3​។​ កាលពី​ខែតុលា​មាន​តែ​ 3.1​ភាគរយ​បើ​ធៀប​នឹង​ខែកញ្ញា​មាន​ 3.3​ភាគរយ​។​ នេះ​ជា​អា​ត្រា​ទាប​ជាងគេ​ បើ​គិត​តាំងពី​ឆ្នាំ​1995​មក​។​ គេ​សង្កេត​ឃើញ​ថា​ អា​ត្រា​ការ​ចំណាយ​របស់​អតិថិជន​ធ្លាក់​ចុះ​2.4​ភាគរយ​ រីឯ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ប្រមាណ​ 0.9​ភាគរយ​កាលពី​ដើមឆ្នាំ​។​ អា​ត្រា​អ​ថិ​ផរ​ណា​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​នៅ​ខែតុលា​ដោយ​មិន​រាប់​បញ្ចូល​តម្លៃ​ស្បៀងអាហារ​ប្រមាណ​0.1​ភាគរយ​ទៀត​។​

Japan-people

​ជា​ជោគជ័យ​នៃ​គោលនយោបាយ​មួយ​នេះ​។​ រដ្ឋាភិបាល​បាន​ពឹងផ្អែក​ទាំងស្រុង​លើ​អ្នក​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​ និង​ក្រុមហ៊ុន​ឲ្យ​មានការ​ចំណាយ​ឲ្យ​កាន់តែ​ច្រើន​។​ ជាង​នេះ​ទៅ​ទៀត​លោក​អា​បេ​ក៏​បាន​ផ្ដួចផ្តើម​លើ​បញ្ហា​សុខុមាលភាព​សង្គម​ជួយ​បន្ធូរបន្ថយ​ដល់​ការ​ចំណាយ​លើ​ការ​ថែ​ទាំង​កុមារ​ គឺ​ដើម្បី​ឲ្យ​ស្ត្រី​មាន​ឪ​កាស​ និង​ការ​លើកទឹកចិត្ត​បាន​ទទួល​ការងារ​ធ្វើ​ផង​ដែរ​។​

​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែល​លោកនាយក​រដ្ឋមន្ត្រី​អា​បេ​ បាន​អំពាវនាវ​ដល់​មេ​ដឹក​នាំពាណិជ្ជកម្ម​ជាច្រើនឲ្យជួយ​​តម្លើង​ប្រាក់​ឈ្នួល​​នៅ​ឆ្នាំ​ក្រោយ​ នា​ពេលដែល​សហជីព​ និង​ ក្រុមហ៊ុនព្រមព្រៀងគ្នា​​លើ​តម្លៃ​ប្រាក់​ឈ្នួល​។​

​លោក​អា​បេ​ នឹង​ខិតខំ​លើ​ការ​កាត់​បន្ថយពន្ធ​សាជីវកម្ម​​ ហើយ​ប្រាក់​ឈ្នួល​នឹងឈាន​ទៅ​ដល់​8.15$​ក្នុ​យ​មួយ​ម៉ោង​នៅ​ឆ្នាំ​2020​។​

ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​/​ប្រភព​៖ Theguardian

Share

Image
Image
Image