en     km
en     km

អាមេ​រិ​ក​ អំពាវនាវ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​បើកចំហរ​សេរីភាព​

Share

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ Mike​ Pompeo​ នៅ​ស​ប្តា​ហ៍​នេះ​ នឹង​ធ្វើ​ដំណើរ​ មក​កាន់​តំបន់​អាស៊ី​ ជា​ពិសេស​ មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​តាម​សេចក្តីរាយការណ៍​ លោក​មាន​គោលដៅ​ ជម្រុញ​ឲ្យ​តំបន់​ អាស៊ី​អាគ្នេយ៍​ មាន​ភាព​សេរី​។​

​តាម​សេចក្តីរាយការណ៍​របស់​បណ្តា​យ​ផ្សាយ​ព័ត៌មាន​ Channel​ NewsAsia​ លោក​ ត្រូវ​ទៅ​កាន់​ប្រទេស​ចិន​ មុន​លោក​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ និង​ ឥណ្ឌូ​នេ​ស៊ី​ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ ដែលៈ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ លោក​ ជម្រុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​នេះ​បើកចំហរ​ ភាព​សេរី​ ទាំង​សិទ្ធិ​សេរីភាព​និង​ទស្សនៈ​ ចម្រុះ​ នៃ​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​។​

​គោលនយោបាយ​ការ​បរទេស​អា​មេ​រិ​ក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ក៏​ដូច​អតីត​ប្រ​ធានា​ធិ​ត​បី​ លោក​ អូ​បា​ម៉ា​ ផង​ដែរ​ចាត់​ទុក​តំបន់​អាស៊ី​អាគ្នេយ៍​ជា​សក្តានុពល​ ទាំង​សេដ្ឋកិច្ច​ នយោបាយ​ សម្រាប់​សហរដ្ឋអាមេរិក​។​

​សហរដ្ឋអាមេរិក​ បាន​ភ្ជាប់​ទំនាក់ទំនង​ជិត​ស្និត​ឡើង​វិញ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ជា​ពិសេស​ ជាមួយ​ប្រទេស​ ហ្វី​លី​ពី​ន​ ដែល​បាន​ងាក​ទៅ​រក​ចិន​ យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​។​ ចំណែកឯ​ប្រទេស​ថៃ​ ដែល​មួយ​ឆ្នាំៗ​ ទទួល​ជំនួយ​អា​មេ​រិ​ក​ ក៏​មាន​ទំនាក់ទំនង​ជិត​ស្និត​ឡើង​វិញ​ដែរ​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ចាប់តាំងពី​ លោក​ ដូ​ណា​ល់​ត្រាំ​ ឡើង​កាន​តំណែង​កាលពីដើម​ឆ្នាំ​ ២០១៧​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​អញ្ជើញ​ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​ នាយក​រដ្ឋមន្ត្រី​ ថៃ​ លោក​ ណា​ជីព​ រ៉ា​ហ្សា​ក់​ អតីត​នាយក​រដ្ឋមន្ត្រី​ ម៉ា​ឡេ​ស៊ី​ និង​ លោក​ ប្រធានាធិបតី​ ហ្វី​លី​ពី​ន​ ឌូ​ទើ​តេ​ បាន​ទៅ​ជួប​លោក​ នៅ​សេត​វិមាន​ ដោយ​ មេដឹកនាំ​ទាំងនេះ​ សុទ្ធតែ​សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​កាន់តែ​ស្និទ្ធស្នាល​ថែម​ទៀត​៕​

Share

Image
Image
Image