en     km
en     km

អាមេរិកនិងសហភាពអឺរ៉ុបអំពាវនាវឱ្យគណៈកម្មការបោះឆ្នោតថៃពន្លឿនការដោះស្រាយលទ្ធផល​បោះឆ្នោត

Share

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា អំពីការបោះឆ្នោតនៅថៃ ដោយបានអំពាវនាវ ទៅគណៈកម្មការបោះឆ្នោតថៃពន្លឿនការដោះស្រាយលទ្ធផល​បោះឆ្នោតដែលមានការសង្ស័យថា បានកើតមានភាពប្រក្រតីជាច្រើននៅក្នុងការបោះឆ្នោតថ្ងៃទី២៤មីនា។

សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស ដែលស្រង់មករបាយការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ថា ការកើតមាននូវភាពមិនប្រក្រតីជាច្រើន បានកើតឡើង ដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ដើម្បីអោយមានតម្លាភាពនិងមានទំនុកទុកចិត្តពីអ្នកបោះឆ្នោតឡើងវិញ។ ទាំងសហភាពអឺរ៉ុប និងអង់គ្លេសទទូចថា ស្ថាប័នបោះឆ្នោត ត្រូវស៊ើប​អង្កេតនឹងរកឃើញនូវភាពមិនក្រក្រតីនេះ ទើបជាប្រយោជន៍នៃការទុកចិត្តលើលទ្ធផលបោះឆ្នោត។

ជាមួយគ្នា សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យរងក្រសួងការបរទេស គឺ Robert Palladino បានប្រាប់អ្នកសារព័ត៌មាននៅក្រុងវ៉ាស៊ីនតោនថា សេតវិមាន បានសម្ដែងការព្រួយបារម្ភ អំពី ស្ថានភាពនយោបាយ ទាក់ទងនឹងលទ្ធផលបោះឆ្នោតដែលមានភាពមិនប្រក្រតី។

លោកថាសម្រាប់សហរដ្ឋអាមេរិក បញ្ជាក់ជំហរដូចនេះថា៖«យើង ឈរជាមួយប្រជាជនថៃ គឺសូមអំពាវនាវ ឱ្យប្រញាប់ប្រកាសលទ្ធផលបោះឆ្នោត តែប្រកបដោយភាពត្រឹមត្រូវ និងត្រូវ​ធ្វើការស៊ើបអង្កេត ករណីមិនប្រក្រតី។ ក្នុងន័យនេះ សហរដ្ឋអាមេរិក កំពុងសំឡឹងទៅរករដ្ឋាភិបាលជាប់​ឆ្នោត  ដើម្បីបន្តសហប្រតិបត្តិការសំដៅនាំមកឱ្យប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ សន្តិសុខ និងភាពរុងរឿង ដើម្បីពលរដ្ឋ»។

ប្រទេសថៃបានធ្វើការបោះឆ្នោតសភា ជាលើកដំបូងក្រោម ក្រសែភ្នែកនិងរដ្ឋអំណាចរបស់ពួកយោធា ដែលបានរដ្ឋប្រហារ នៅខែឧសភា ឆ្នាំ២០១៤ ទម្លាក់គណៈរដ្ឋមន្ត្រីនៃគណក្សភឿថៃ ដើម្បីគ្រប់គ្រងអំណាច។ ក្រុមឃ្លាំមើលការបោះឆ្នោតដ៏ធំមួយនៃ បណ្ដាញបោះឆ្នោតអាស៊ី ហៅកាត់ថា Anfrel បានរ​កឃើញភាពមិនប្រក្រតីជាច្រើននៃការបោះឆ្នោត ដែលអង្គការនេះ ចាត់ទុកថាមិនមានភាពត្រឹមត្រូវច្រើនទេ។ ដោយសារករណីនេះ ក្រុមបណ្ដាញពលរដ្ឋថៃ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវបានដើតប្រមូលហត្ថលេខា និងស្នាមមេដៃបាន​ជិត​មួយ​​​លាន់នាក់ ដើម្បីគាប់សង្កត់ឱ្យស្ថាប័នតុលាការរដ្ឋធម្មនុញ្ញពិនិត្យ ភារកិច្ចនិងភាព​ស្មោះ​ត្រង់​របស់គណៈកម្មការបោះឆ្នោតប្រទេសនេះឡើងវិញ។ ពួកគេសង្ស័យថា ស្ថាប័ននេះ ស្ថិតនៅក្រោមរបស់ពួកយោធា៕

Share

Image
Image
Image