en     km
en     km

អាមេរិកនិងរុស្ស៊ីបរាជ័យនៅUNករណីវេណេហ្សូអេឡានាំឱ្យមានការបារម្ភពីការបញ្ចប់អំណាចម៉ាឌូរ៉ូដោយកងទ័ពអាមេរិក

Share

នៅទីបំផុត​ សេចក្ដីព្រាងដំណោះស្រាយរបស់ អាមេរិកនិងរុស្ស៊ី ចំពោះវិបត្តិនៅវេណេហ្សួអេឡា បានជួបបរាជ័យ ដោយការមិនឯកភាពគ្នានៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនាំឱ្យមានការសង្ស័យថា​លោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូអាចនឹងទាញ​ទម្លាក់អំណាចដោយកងទ័ពអាមេរិក។

សំណើរបស់អាមេរិកសុំឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញនៅវេណេហ្សូអេឡា ឮទទួលបានការគាំទ្រ ៩ប្រទេស ជំទាស់៤ប្រទេស ក្នុងនោះមានរុស្ស៊ីនិងចិនហើយ ២ប្រទេសទៀតអនុប្បវាទ ដែលធ្វើឱ្យសំណើនេះ មិនអាចយកមកធ្វើការពិចារណា។

 

ដោយឡែកសេចក្ដីព្រាងដំណោះស្រាយ របស់រុស្ស៊ី ដែលសុំអោយ មានដំណោះស្រាយមួយអន្តរកាលសិន ក៏ត្រូវបាន បរាជ័យ ដែរគឺមានតែ៤ប្រទេសបានគាំទ្រ គឺក្នុងរុស្ស៊ីខ្លួនឯងនិងចិនផងដែរ។

សហរដ្ឋអាមេរិកបាននិយាយថាការដែលគ្មានដំណោះស្រាយដូចនេះនឹងកាន់តែធ្វើឱ្យប្រជាជនវេណេហ្សូអេឡាបន្ដការឈឺចាប់ទៀត។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិបានព្រមានថា ចលនាបះបោរប្រឆាំងនឹងលោកម៉ាឌូរ៉ូ ប្រធានាធិបតី វេណេហ្សូអេឡាកាន់តែខ្លាំងឡើង។ ស្របពេលជាមួយគ្នានេះលោកម៉ាឌូរ៉ូស្ថិតបាននិយាយថាមហិច្ឆតារបស់អាមេរិកចង់ ឱ្យលោកចុះចេញពីអំណាចគឺជាការលំបាកព្រោះភាពស្របច្បាប់របស់លោកក៏មាននៅលើឆាកអន្ដរជាតិដែរ។

យ៉ាងណាលោកជួនហ្គៃដូ មេបក្សប្រឆាំង ដែលគាំទ្រដោយសហរដ្ឋអាមេរិកប្រកាសថា លោកនឹងត្រឡប់ចូលប្រទេសវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយដើម្បីដឹកនាំការតវ៉ាទម្លាក់លោកម៉ាឌូរ៉ូបន្ដទៀត។

លោកថា លោកនឹងអាចគេចផុតពីការចាប់ខ្លួនដាក់គុករយៈពេល៣០ឆ្នាំ ហើយ ប្រជាជននឹងមិនបណ្ដោយ​​ឱ្យតុលាការកំពូលចាប់ខ្លួនលោកនោះទេ។ ឧត្តមសេនីយ៍អាមេរិកម្នាក់ដែលស្រង់មកចុះផ្សេង Fox news បានឱ្យ​ដឹងថាយ៉ាងយូរពីរសប្ដាហ៍​ទៀតអាមេរិក​នឹង​ធ្វើអន្ដរាគមន៍ដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូ៕

Share

Image
Image
Image