en     km
en     km

សង្រ្គាមពាណិជ្ជកម្ម៖អាមេរិកថាខ្លួននឹងកើនចំណូល៦០ពាន់លានដុល្លារ

Share

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន៖ រដ្ឋការរបស់លោកដូណាល់ត្រាំបាននិយាយថានៅក្នុងសប្ដាហ៍នេះក្រសួងពាណិជ្ជកម្មនឹងបញ្ចេញតារាងទំនិញ ដែលនាំចូលពីប្រទេសចិន គឺជាការដាក់ទណ្ឌកម្មប្រឆាំងចិនករណីលួចកម្មសិទ្ធិបញ្ញា។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ការកំណត់តារាងទំនិញពីប្រទេសចិន អាចធ្វើអាមេរិក ទាញបានតម្លៃនាំចូល ហក់ឡើងពី៥០ទៅ៦០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។   

តាមប្រភពដដែលនេះ អាមេរិកនឹងបង្ហាញតារាងមុខទំនិញនេះ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ដែលការពិតលោកត្រាំបានចុះហត្ថលេខា កំណត់ពន្ធលើទំនិញទាំងនោះរួចហើយ កាលពីថ្ងៃទី ២២ មីនា ។

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងប្ដឹងចិនករណីការលួចកម្មសិទ្ធិបញ្ញាទៅអង្គការពាណិជ្ជកម្មពិភពលោក បើចិនមិនទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តបែបនេះ។

ការដែលអាមេរិកបានព្រមានដូចនេះ ជាការឆ្លើយតបមួយបន្ទាប់ពីចិនកាលពីថ្ងៃអាទិត្យទី ១មេសា បានចាត់ការ​ធ្វើមុន​អាមេរិក ដោយ​បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូលពី​អាមេរិក​ដល់​ទៅ ១២៨​មុខ មាន​តម្លៃ​ ៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​ទាំង​ផ្លែ​ឈើ និង​សាច់​ជ្រូក។

ក្រុងប៉េកាំងបានចាត់វិធានការបែបនេះ ​ គឺ​ជា​ការ​សង​សឹក​ទៅ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​ពី​ប្រទេស​ចិន ដោយ​ជំរុញ​ឲ្យ​មាន​ការព្រួយ​បារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​​មហា​អំណាច​សេដ្ឋ កិច្ច​ទាំង​ពីរ​នេះ។

លោក ដូណាល់ ត្រាំ បាន​​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង​នឹង​អតុល្យភាពជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ដោយ​មេដឹកនាំ​អាមេរិក​រូប​នេះ បាន​សន្យា​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ថា នឹង​លុប​បំបាត់​ចោល​នូវ​ឱន​ភាព​ពាណិជ្ជកម្ម​របស់​អាមេរិកជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីរនេះ៕

Share

Image
Image
Image