en     km
en     km

អាជ្ញា​ធរ​​ហ្វី​​លី​​ពី​ន​​ ចាប់​​ឃុំ​ខ្លួន​​អ្នក​នេសាទ​​ចិន​​២៥​​នាក់​

Share

អន្តរជាតិ ៖ ​អាជ្ញាធរ​ល្បាត​សមុទ្រ​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ បាន​ឃុំខ្លួន​អ្នកនេសាទ​ចិន​ចំនួន​២៥​នាក់​និង​បាន​រឹបអូស​ទូក​នេសាទ​២​គ្រឿង​របស់​ប្រទេស​នេះ​ ដែល​បាន​ចូលលុក​លុយ​ដែនទឹក​របស់​ហ្វី​លី​ពី​ន​ ។​

philippines-fisher
រូបភាពពី ៖ Reuters​

​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា​ក្រុម​ល្បាត​សមុទ្រ​ប្រទេស​ហ្វី​លី​ពី​ន​ បាន​រឹបអូស​ទូក​នេសាទ​ចិន​ទាំងនោះ​ គឺ​កាលពី​ថ្ងៃ​ចន្ទ​ហើយ​បាន​អះអាង​ថា​ទូក​ទាំង​២​គ្រឿង​នេះ​បាន​ចូល​ដែនទឹក​របស់​ខ្លួន​នៅ​ក្បែរ​ តំបន់​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​ ។​
​​ទោះជា​យ៉ាងណា​ចិន​មិន​ទាន់​ប្រតិកម្ម​ភ្លាមៗ​ ចំពោះ​បញ្ហា​នេះ​ទេ​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ហុង​ ឡី​ និយាយ​ថា​គេ​កំពុង​តែ​ត្រូវការ​ព័ត៌មាន​ច្រើន​ថែម​ទៀត​ពី​រឿង​នេះ​ ។​​

​កាលពី​ឆ្នាំ​២០១៤​ តុលាការ​ ប្រទេស​ហ្វី​លី​ពី​ន​ បាន​ពិន័យ​ប្រាក់​អ្នកនេសាទ​ចិន​៩​នាក់​ជាង​១០​ម៉ឺន​ដុល្លារ​ពី​បទ​ចូល​ដែនទឹក​របស់​ ហ្វី​លី​ពី​ន​ ដោយ​ខុសច្បាប់​ ។​​

​វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​ ក៏​មាន​ជំ​លោះ​ជាមួយ​ប្រទេស​ចិន​អំពី​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​ ប៉ុន្ដែ​ប្រទេស​ហ្វី​លី​ពី​ន​ បាន​សំរេច​ប្ដឹង​ប្រទេស​ចិន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​របស់​អង្គការសហប្រជាជាតិ​រួច​ហើយ​ ៕​

Share

Image
Image
Image