en     km
en     km

អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​និយាយ​ខុស​គ្នា​ពី​ករណី​ទឹកជំនន់​លិច​ខេត្តកំពត​

Share

150917-SreyOun-News-01-dara-ed-2
កំពត៖ ទឹកជំនន់​បាន​កើនឡើង​ នៅ​ក្នុង​រយៈ​ពីរ​ថ្ងៃ​ធ្វើ​ឲ្យ​លិច​ផ្លូវ​ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ ក្នុងស្រុក​ទឹកឈូរ​ខេត្តកំពត​ ដល់​ទៅ​ជាង​មួយ​១​ម៉ែត្រ​ ។​ លោក​ ខួ​យ​ ឃុន​ហួរ​ អភិបាល​ខេត្តកំពត​ ថា​ទឹកជំនន់​នេះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ ឯ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ បញ្ជាក់​ថា​ មក​ពី​មានការ​បើក​ទំនប់​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ទើប​មានទឹក​ជន់​ឡើង​។​

ព័ត៌មានជាសំឡេង៖
​អភិបាល​ខេត្តកំពត​ លោក​ ខូ​យ​ ឃុន​ ហួ​ បាន​បញ្ជាក់​ប្រាប់​ វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ នៅ​ពេល​នេះ​នៅ​ក្នុង​ខេត្តកំពត​មាន​ឃុំ​ចំនួន​៤​ ដែល​មានទឹក​ជន​លិច​ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​ខូចខាត​ផលដំណាំ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​

លោក​ខូ​យ​ ឃុន​ហួរ​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​កើនឡើង​នូវ​ទឹកជំនន់​ គឺ​ដោយសារ​ ក្នុង​រយៈពេល​ ២​ឬ​ ៣​ នេះ​ភ្លៀង​ខ្លាំង​ ។​ លោក​បន្ត​ថា​ ទឹកជំនន់​នេះ​ មិនមែន​មក​ពី​ការ​បើក​ទំនប់​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​នោះ​ឡើយ​ ។​ លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ លោក​កំពុង​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជា​ព​រដ្ឋ​ផង​ដែរ​។​

150917-SreyOun-News-01-dara-ed-1ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អភិបាល​ខេត្តកំពត​រូប​នេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ម៉ាក់​ប្រាំង​ ឃុំ​កំពុង​ក្រែង​ ស្រុក​ទឹកឈូរ​ ខេត្តកំពត​ លោក​សុវណ្ណ​ យូ​សុះ​ បាន​លើក​ឡើង​ថា​ ទឹក​កើនឡើង​យ៉ាង​គំហុក​នេះ​អាច​ដោយសារ​ មេឃ​ភ្លៀង​ និង​មានការ​បើក​ទំនប់​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ បន្ថែម​ ទើប​មាន​ជំនន់​កើនឡើង​យ៉ាង​រហ័ស​ដូច្នេះ​ ។​ លោក​ថា​ ករណី​ទឹកជំនន់​នេះ​ ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ដំណឹង​ពី​អា​ជា្ញ​ធ​រសោះ​ ។​ លោក​យូ​សុះ​បាន​បន្ថែម​ថា​ នៅ​ពេល​នេះ​នៅ​ក្នុងភូមិ​លោក​ទឹក​មាន​កម្ពស់​ប្រហែល​១,២​ម៉ែត្រ​ហើយ​ ដែល​ពិបាក​ទាំង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ផង​ដែរ​។​

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លី​កាដូ​លោក​ យុន​ ផ​ល្លី​ ដែល​បាន​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​ដែរ​នោះ​ បាន​លើក​ឡើង​ថា​ កំណើន​ទឹកជំនន់​នេះ​បណ្តាល​មក​ពី​ការ​បើក​ទំនប់​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ ធ្វើ​ឲ្យ​ព្រែក​ដៃសមុទ្រ​ពេញ​មិន​អាច​ហូរ​ចូល​ទៅ​សមុទ្រ​បាន​ រួម​ទាំង​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ ទើប​ធ្វើ​ឲ្យ​មាន​កំណើន​ទឹកជំនន់​ខ្លាំង​បែប​នេះ​ ។​

លោក​យុន​ ផ​ល្លី​បាន​បញ្ជាក់​ថា​  នៅ​ពេល​នេះ​ផល​ដាំ​ណាំ​របស់​ប្រជាពលរដ្ឋ​មិន​ទាល់​មានការ​ខូចខាត​ខ្លាំង​ទេ​ តែបើ​ទឹក​នៅ​តែ​បន្ត​លិច​ទៀត​នោះ​ ស្រូវ​ និង​ដំណាំ​ នឹង​រង​ផល​ប៉ះពាល់​ជាក់​ជា​មិន​ខាន​។​ លោក​ យុន​ ផ​ល្លី​ ក៏​បាន​ស្នើ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ ក៏​ដូច​ជា​អាជ្ញាធរ​ថា​ មុន​ពេល​បើក​ទំនប់​វា​រី​អគ្គិសនី​ គួរតែ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ត្រៀមខ្លួន​ជា​មុន​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទំនប់​វា​រី​អគ្គិសនី​ ភ្នំ​កំចាយ​បាន​ចាប់ផ្តើម​កសាង​ក្នុង​តុលា​ ឆ្នាំ​២០០៧​ ហើយ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ខែធ្នូ​ឆ្នាំ​២០១១​៕

Share

Image
Image
Image