en     km
en     km

អាជ្ញាធរ​រារាំង​សកម្មជន​ដីធ្លី​មិន​ឲ្យ​ទៅ​ជួប​លោក​ ច​ន​ឃែ​រី​

Share

John-kerry-visit-cambodia-cover

 

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​សហគមន៍​ចំនួន​ ២​ រួម​មាន​ សហគមន៍​បឹង​កក់​ និង​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (SOS)​ បាន​ប្រមូលផ្តុំ​ហែរ​ក្បួន​ ចេញពី​សហគមន៍​បឹង​កក់​ ឆ្ពោះទៅ​ស្ថានទូត​អា​មេ​រិ​ក​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​ ច​ន​ ឃែ​រី​ (John​ Kerry)​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ រឿង​បញ្ហា​ជម្លោះដីធ្លី​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​សុំ​ឲ្យ​ជួយ​អន្ត​គម​ន៍​ដោះ​លែង​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​ធានា​គារ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែមករា​នេះ​។​ ប៉ុន្តែ​ក្បួន​របស់​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​ខណ្ឌដូនពេញ​រារាំង​មិន​ឱ្យទៅ​ដល់​គោលដៅ​ឡើយ​។​

​កញ្ញា​ សុង​ ស្រី​លាភ​ តំណាង​ពលរដ្ឋ​តំបន់​បឹង​កក់​លើក​ឡើង​ថា​ គោលបំណង​ដែល​សហគមន៍​រង​គ្រោះ​ដីធ្លី​នាំ​យក​ញត្តិ​ទៅ​ជួប​លោក​ ច​ន​ ឃែ​រី​ នៅ​ថ្ងៃនេះ​ គឺ​ចង់​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ដាក់​សំពាធ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ អំពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ បញ្ហា​John-kerry-visit-cambodia-02រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ បញ្ហា​ការ​ចាប់ខ្លួន​សកម្មជន​ដីធ្លី​ និង​សកម្មជន​គណបក្សប្រឆាំង​ជាដើម​។​ ជាង​នេះ​ទៅ​ទៀត​កញ្ញា​បន្ត​ថា​ ការ​រារាំង​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ​ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​កំពុង​តែ​ត្រូវ​រង​ការ​គាប់សង្កត់​ បិទ​សិទ្ធិ​សេរីភាព​ ជា​ពិសេស​នោះ​គឺ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​។​

​សុង​ ស្រី​លាប​៖​ «​ពួក​ខ្ញុំ​ធ្វើការ​តស៊ូ​មតិ​ទាមទារ​នូវ​សិទ្ធិ​ទទួល​បាន​ដីធ្លី​របស់​ពួក​ខ្ញុំ​ឲ្យ​ស្រប​តាម​ច្បាប់​ភូបាល​ចេញ​ឆ្នាំ​២០០១​ អ​ញ្ចឹ​ង​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​ ពួក​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់​ហើយ​ក៏​អត់​បាន​ទៅ​រំលោភសិទ្ធិ​នរណា​ទេ​ គឺ​ពួក​ខ្ញុំ​ទាមទារ​នូវ​អ្វី​ដែល​ជា​របស់​ពួក​ខ្ញុំ​ឲ្យ​ស្រប​តាម​អនុ​ក្រិ​ត្យ​ ហើយ​ហ្នឹង​ស្រប​តាម​ច្បាប់​ភូបាល​ក្នុង​ការ​កាន់កាប់​ដីធ្លី​»​។​

​ជុំវិញ​ការ​រារាំង​នេះ​ WMC​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​នោះ​ទេ​នៅ​ថ្ងៃនេះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​ប​លី​កាដូ​ លោក​ អំ​ សំអាត​ ដែល​មាន​វត្ត​មាននៅ​ទីនោះ​មាន​ប្រសាសន៍​ថា​ ការ​រារាំង​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត​នេះ​ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ សេរីភាព​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​។​ លោក​ អំ​ សំអាត​ បន្ត​ថា​ ដើម្បី​ជៀសវាង​ការ​ចោទប្រកាន់​ទៅ​លើ​រដ្ឋាភិបាល​ ដូច្នេះ​រដ្ឋាភិបាល​គប្បី​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​អាច​ដាក់​ញត្តិ​បាន​ដោយ​សន្តិវិធី​ ជា​ជាង​ការ​រារាំង​ពួក​គាត់​។​
John-kerry-visit-cambodia-01
​លោក​ អំ​ សំអាត​៖​ «​យើង​គិត​មើល​ថា​ ការ​រារាំង​អ​ញ្ចឹ​ង​ធ្វើ​ទៅ​វា​ចេញ​ព័ត៌មាន​ទៅ​ជាតិ​ អន្តរជាតិ​ដឹង​ដូច​តែ​គ្នា​ហ្នឹង​ ហើយ​វា​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​យើង​មានការ​សម្របសម្រួល​ណាមួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដាក់​ញត្តិ​បាន​វិញ​នោះ​ទេ​បាទ​!»​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បំបែក​គ្នា​វិញ​ នៅ​ម៉ោងជាង​ ១១​ជាង​ព្រឹក​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដង្ហែរ​ក្បួន​នេះ​។​

​សូម​បញ្ជាក់​ថា​ ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នេះ​ ស្រប​ពេល​ដែល​ លោក​ ច​ន​ ឃែ​រី​ (John​ Kerry)​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ កំពុង​តែ​ជួប​ពិភាក្សា​ជាមួយនឹង​លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ នៅ​ទីស្តីការក្រសួង​៕​

Share

Image
Image
Image