en     km
en     km

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ឱ្យ​បក្ស​សង្គ្រោះ​ជាតិត្រូវ​ដាក់​លិខិត​ មុន​ធ្វើ​ពិធី​សាសនា​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​

Share


ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​អប្សរា​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បំពេ​ញ​បែ​បប​ទ​​តាម​​នីតិវិធី​ច្បាប់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ មុន​នឹង​សម្រេចចិត្ត​ប្រារព្ធ​ពិធីបួងសួង​តាម​បែប​ព្រះពុទ្ធ​សា​ស​នា​​​នៅ​​​បរិវេ​ណ​​ខាង​​មុខ​​ប្រាសា​ទ​អង្គរ​វត្ត​​នៅ​​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ស្អែក​នេះ​ ។​ ការ​លើក​  ទ្បើ​ង​ដូចនេះ​ ខណៈ​គណបក្ស​សង្គ្រោះ​​ជាតិ​​គ្រោង​រៀបចំ​កម្មវិធី​សាសនា​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​ ខេត្តសៀមរាប​ ដែល​នឹង​មាន​អ្នកចូលរួម​ប្រ​មា​ណ​ជាង​២៥០០​នាក់​ ។

Asara-Nation-Khmer-WMC

​អាជ្ញាធរ​ជាតិ​អប្ប​រា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ម្សិល​ម៉ិ​ញ​ ដោយ​អំពាវនាវ​ឱ្យ​ថ្នាក់ដឹក​នាំ​​គ​​ណ​​បក្ស​​សង្គ្រោះ​ជាតិ​ ត្រូវ​បំពេញបែបបទ​តាម​នីតិវិធី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ មុន​រៀបចំ​ប្រារព្ធ​ពិធី​សាសនា​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​មិថុ​នា​ស្អែក​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ អាជ្ញាធរ​ជាតិ​អប្ប​រា​មាន​តួនាទី​ការពារ​ និង​រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ​ ដែល​ជា​បេតិ​ក​ភ​ណ្ឌ​​ពិ​ភ​ពលោក​និង​ជា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ សណ្តាប់ធ្នាប់​ របៀប​រៀប​រយ​​ ​និង​​ចៀសវាង​ផល​ប៉ះពាល់​ គ្រប់​ពិធី​ទាំងអស់​ដោយ​រាប់​បញ្ចូល​ទាំង​ពិធី​បែប​សាសនា​ផង​នោះ​ តម្រូវ​ឱ្យ​មានការ​អនុញ្ញាត​ត្រួ​ត​ពិនិត្យ​និង​សម្របសម្រួល​ពី​អាជ្ញា​ជាតិ​អប្សរា​។​

​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​កន្លង​មក​ពុំ​មាន​ពិធី​ណាមួយ​រៀបចំ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​គ្មាន​ការ​ពិនិត្យ​ សម្របសម្រួល​ និង​​អនុញ្ញាត​ពី​ស្ថាប័ន​នេះ​ឡើយ​។​

​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក​ទ្បុ​ង​ កុសល​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ រហូ​ត​​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​មិន​ទាន់​ទទួល​បាន​លិខិតស្នើ​សុំ​ប្រារព្ធ​ពិធី​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើ​យ​នោះ​ទេ​ ។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ​ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ជាតិ​អប្សរា​តា​ម​​រយៈ​ការ​ដាក់​លិខិត​មក​អាជ្ញាធរ​ ដើម្បី​ពិនិត្យ​ពី​ការ​ប្រារព្ធ​ពិធី​សាសនា​ខាងលើ​នេះ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ប្រារព្ធ​ពិធី​សា​ស​នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​មានការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជាតិ​អប្ប​រា​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ភ្ញៀវ​ទេ​ស​ចរណ៍​ ដែល​បាន​ចូល​មក​កំសាន្ត​នៅ​ក្នុង​តំបន់​អង្គរ​ និង​អាច​បង្ករ​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​។​

«​យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រៀបចំ​ពិធី​អី​ដែល​មាន​ទំហំ​ធំ​ មនុស្ស​ច្រើន​ ហើយ​មិន​មានការ​ពិភាក្សា​ មិន​មាន​វែកញែក​លម្អិត​​អំពី​ទីតាំង​កន្លែង​ អំពី​ស្អីៗ​ហ្នឹង​អាច​ធ្វើ​ឱ្យ​ស្ទះ​នៅ​ទីកន្លែង​ហ្នឹង​ អាច​នឹង​រំខាន​ដល់​អ្នក​ដែល​មក​ទស្សនា​តំបន់​រមណីយ​ដ្នា​ន​ហ្នឹង​…»​។​

​ជុំវិញ​​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​។​

​ទោះជា​យ៉ាងណា​ មិន​មានការ​បញ្ជាក់​ណាមួយ​ពី​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្ប​រា​ថា​ នឹង​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ​ ប្រសិនបើ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ប្រារព្ធ​ពិធី​បែប​សាសនា​នេះ​។​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​បាន​សង្កត់​ធ្ងន់​​ថា​ អ្នក​ដែល​ប្រារព្ធ​ពិធី​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុ​ជា​យថាហេតុ​ ដែល​កើត​ចេញ​អំពី​ការ​ប្រារព្ធ​ពិធី​នេះ​។​

​សូម​ជំរាប​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​មិថុនា​ ដោយ​ជូនដំណឹង​ទៅ​ដល់​អ្នក​គាំទ្រ​​របស់​​ខ្លួន​​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​កម្មវិធី​សាសនា​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​ ១៩​ ខែមិថុនា​ ខេត្ត​សៀម​រាប​​។​ កម្មវិធី​នេះ​នឹង​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​ ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​ និង​ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​នានា​ ប្រមាណ​ជាង​ ២៥០០​នាក់​។​

 

Share

Image
Image
Image